ចូលចិត្តទំនើប

ម៉ាសពិសេស បិទសម្លេងនិយាយ មិនឱ្យលឺមកក្រៅ

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

តើអ្នកនៅចាំតួអង្គ Bane ក្នុងភាពយន្ត The Dark Knight Rises ទេ? គាត់ជាតួអង្គអាក្រក់ក្នុងរឿងនេះ ហើយគាត់មានពាក់ម៉ាសលើបបូរមាត់ ដែលធ្វើឱ្យគាត់មើលទៅកាន់តែកាចសាហាវ។ ប៉ុន្តែ ម៉ាស Hushme ប្រើប្រាស់សម្រាប់បិទមាត់ ថ្មីមួយនេះ មិនធ្វើឱ្យអ្នកមានរូបរាងកាចសាហាវ ដូច Bane ទេ តែវាមានអត្ថប្រយោជន៍ សម្រាប់អ្នកមិនគួរឱ្យជឿ។ បើចង់ដឹងថាវាជាអ្វី ហើយមានប្រយោជន៍ដូចម្តេច សូមបន្តការអានអត្ថបទខាងក្រោមនេះ។

Hushme ជាម៉ាសបិទមាត់ ដែលមានតួនាទីដូចជា កាសសម្រាប់បបូរមាត់ ដែលប្រើប្រាស់សម្រាប់រុំព័ទ្ធ និងបិទសម្លេងរបស់អ្នក និងជួយការពារការសន្ទនាឯកជនរបស់អ្នក ពីការលួចស្តាប់ ពីសំណាក់អ្នកនៅជុំវិញខ្លួន។

Hushme ត្រូវបានកែច្នៃរូបរាងថ្មី កាន់តែប្រសើរ និងស៊ីវិល័យ។ ពេលពាក់វាលើ ក របស់អ្នក វាប្រៀប ដូចជាកាសស្តាប់ត្រចៀកធម្មតា និងប្រើប្រាស់សមាសភាពសម្រាប់ទប់កម្តៅ ឬភាពហប់ក្តៅ ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់។ ការច្នៃប្រឌិតថ្មីនេះ នឹងជួយទប់សម្លេងរបស់អ្នកមិនឱ្យលឺចេញមក ខាងក្រៅ។ មនុស្សនៅជុំវិញខ្លួនអ្នកក្នុងចម្ងាយប្រមាណជាង 91 សង់ទីម៉ែត្រ មិនអាចស្តាប់ ឬសម្រាយ សម្លេងសន្ទនារបស់អ្នកឡើយ។ ក្បាលមេក្រូដែលមានបំពាក់នៅក្នុង Hushme ធ្វើការចម្លងរលកសម្លេងបានយ៉ាងច្បាស់ ហើយឧបករណ៍បំពងសម្លេង ដែលបំពាក់ពីខាងក្រៅ បង្កើតសម្លេងសម្រាប់ម៉ាស ដែលអ្នកអាចធ្វើការកំណត់កម្រិតសម្លេងបានផងដែរ។

Hushme ជាឧបករណ៍ដ៏មានប្រយោជន៍ សម្រាប់ប្រើប្រាស់ក្នុងការិយាល័យធ្វើការ ព្រោះវាអាចកាត់ បន្ថយការរំខានដល់អ្នកនៅជុំវិញខ្លួន ពីសម្លេងសន្ទនារបស់អ្នក ក៏ដូចជាជួយរក្សាការសម្ងាត់នៃកិច្ច សន្ទនារបស់អ្នកផងដែរ។

ឧបករណ៍មួយនេះ ប្រើប្រាស់ជាគូនឹងឧបករណ៍ សម្រាប់ការទស្សនា ដូចជា VR កាន់តែអស្ចារ្យ ព្រោះដៃគូទាំងពីរនេះ នឹងពង្រីកអនុភាពបច្ចេកវិទ្យាទំនើប និងពង្រីកវិសាលភាព នៃឯកជនភាពរបស់អ្នកប្រើប្រាស់។

Hushme-Tomnerb-02

Hushme-Tomnerb-03

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ 4K កម្រិតខ្ពស់របស់ LG ទទួលបាន AirPlay 2 និង HomeKit ដំបូងគេនៅសហរដ្ឋអាមេរិច

ដោយ: ភារុន 8 AM, Wednesday, 07 Aug, 2019

ការគាំទ្រប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Apple ឥឡូវនេះអ្នកអាចរកបាននៅក្នុងទូរទស្សន៍កម្រិតខ្ពស់ 2019 របស់ LG នៅសហរដ្ឋអាមេរិច តាមរយៈការធ្វើបច្ចុប្បន្នភ...

MacBook Pro ឆ្នាំ 2019 ចេញលក់នៅខែកញ្ញានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

ក្រុមហ៊ុន Apple មានគម្រោងបញ្ចេញលក់ Version ថ្មីនៃផលិតផល Laptop តម្លៃថ្លៃរបស់ក្រុមហ៊ុន គឺម៉ូដែល MacBook Pro ហើយកាលបរិច្ឆេទចេញលក់នេះអាចនឹងមកដល់នៅក្នុ...

Laptop សម្រាប់ក្មេងៗ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

សព្វថ្ងៃនេះ កុមារអាយុត្រឹម 3 ឆ្នាំ ភាគច្រើនមាន Tablet ផ្ទាល់ខ្លួនមួយរួចស្រេចហើយ។ ដូច្នេះនៅពេលពួកគេឈានដល់វ័យសិក្សា ពួកគេប្រាកដជាត្រូវការកុំព្យូទ័រយួ...

បែកធ្លាយរូបភាព ទូរសព្ទ Oppo ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Apr, 2019

នៅក្នុងដំណើរស្វែងរកដំណោះស្រាយបញ្ហាលុបបំបាត់ Notch សម្រាប់ដាក់កាមេរ៉ាចេញពីលើទូរសព្ទ Smartphone យើងបានឃើញគំនិតថ្មីៗ ប្លែកៗជាច្រើន ប៉ុន្តែការប៉ុនប៉ងចុ...

Tomnerb.Com - YouTube Channel