ចូលចិត្តទំនើប

ម៉ាសពាក់ភ្នែក នៅពេលគេង នឹងដាស់អ្នកពីដំណេក នៅពេលព្រះអាទិត្យរះ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 23 Apr, 2017

ក្រោកពីដំណេកនៅពេលព្រឹក គឺជារឿងដ៏ពិបាកមួយ ហើយការភ្ញាក់ពីគេង ដោយសារនាឡិការោទិ៍ដ៏គួរឱ្យធុញទ្រាន់ ជាពិសេសពេលអ្នកគេងមិនបានគ្រប់គ្រាន់ កាន់តែអាក្រក់ថែមទៀត។ ម៉ាស Smart Sound Sleep Mask ផលិតដោយក្រុមហ៊ុន Sound Oasis សង្ឃឹមថានឹងកាត់បន្ថយការលំបាកនាពេលព្រឹកព្រលឹមបានមួយចំនួន។

ដោយការស្រូបយកថាមពល នៃពន្លឺពីធម្មជាតិ ការប្រើប្រាស់បច្ចេកវិទ្យា Sleep Enhance Pacing Technology ម៉ាសពន្លឺនេះជួយអ្នកឱ្យលង់ក្នុងដំណេក ដោយពន្លឺភ្លើងភ្លឹបភ្លែតនឹងរលាយបន្តិចម្តងៗ។ វាជាពន្លឺពណ៌ក្រហម ដែលជួយសម្រួលអារម្មណ៍អ្នកយឺតៗ និងជួយឱ្យអ្នកគេងលក់។ វាស្រដៀងនឹងថ្ងៃលិច ដែលជាសញ្ញាប្រាប់អ្នកថា នេះជាពេលវេលាត្រូវចូលគេង។ ម៉ាសនេះក៏បិទបាំងពន្លឺពីខាងក្រៅ ដើម្បីប្រាកដថា ដំណេករបស់អ្នកមិនត្រូវបានរំខាន។

នៅពេលដល់វេលាត្រូវក្រោកពីដំណេក ម៉ាសពន្លឺនឹងដាស់អ្នកជាមួយពន្លឺពណ៌ផ្ទៃមេឃ នាពេលថ្ងៃរះ ទៅតាមម៉ោងដែលអ្នកកំណត់។ នៅពេលថ្ងៃកំពុងរះឡើង ពន្លឺភ្លើងពណ៌ខៀវ បញ្ចេញពន្លឺភ្លឹបភ្លែត ហើយនឹងប្រែជាពន្លឺពណ៌ស ដើម្បីដាស់អ្នកពីដំណេក និងសម្រួលអារម្មណ៍របស់អ្នកសម្រាប់ការបំពេញសកម្មភាពពេញមួយថ្ងៃ។

អវកាសយានិកប្រើប្រាស់បច្ចេកវិទ្យាពន្លឺស្រដៀងគ្នានេះ ដើម្បីកំណត់ពីពេលវេលាខាងក្នុង ដែលអាច ហៅបានថាជា Circadian Rhythm និងដើម្បីរក្សាសុខភាពនៃវដ្តដំណេក។ នៅក្នុងលំហអាកាស ការប៉ះជាមួយពន្លឺមិនដូចជាស្ថានភាពលើផែនដីឡើយ ដោយអវកាសយានិកទាំងនោះ អាចជួបនឹងថ្ងៃលិច ឬថ្ងៃរះ ជារៀងរាល់៤៥នាទីម្តង។ ពន្លឺមិនទៀងទាត់ទាំងនោះអាចរំខានដល់ដំណេករបស់ពួក គេយ៉ាងខ្លាំង ដែលអាចនាំឱ្យមានភាពនឿយហត់ និងបញ្ហាគេងមិនគ្រប់គ្រាន់។

ម៉ាសនេះនឹងធ្វើសមកាលជាមួយកម្មវិធី ដែលអាចទាញយកបាន ដោយអ្នកអាចគ្រប់គ្រងលើពេលវេលាដែលអ្នកចង់ចូលគេង រយៈពេលដែលអ្នកកំណត់ សម្រាប់ពេលថ្ងៃលិច និងថ្ងៃរះ និងពេលវេលា ដែលអ្នកចង់ក្រោកពីគេង។

ម៉ាសនេះមានតម្លៃលក់រាយ 149 ដុល្លារអាមេរិក ហើយនាពេលបច្ចុប្បន្នមានលក់ នៅលើគេហទំព័រ IndieGoGo។ មកទល់នឹងថ្ងៃទី 05 ខែមេសានេះ ពួកគេរកបានចំណូលចំនួន 46,975 ដុល្លារសហរដ្ឋអាមេរិក។

Smart-Sound-Sleep-Mask-02

ប្រភព: VitalUpdates ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

SAMSUNG Note7 បែកធ្លាយវីដេអូ 11នាទី

ដោយ: WangSang 12 AM, Friday, 29 Jul, 2016

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលស្មាតហ្វូនជំនាន់ថ្មីត្រកូល GALAXY Note ជំនាន់ទី6 របស់ SAMSUNG នឹងត្រូវប្រកាសជាផ្លូវការ។ ស្របពេលដែលតែងតែមានការបែកធ...

ចំណុចគ្រោះថ្នាក់ របស់គ្រឿងប្រើប្រាស់អគ្គិសនី ក្នុងផ្ទះ

ដោយ: ចរិយា 10 PM, Sunday, 11 Dec, 2016

យុគសម័យ ដ៏អស្ចារ្យ… មនុស្សមានប្រាជ្ញាធំទូលំទូលាយ កើនចម្រើនទៅមុខជាលំដាប់។ អ្នកវិទ្យាសាស្ត្រ អ្នកច្នៃប្រឌិតបានបង្កើតឧបករណ៍ជាច្រើន ដើមី្បជួយដល់ក...

ណែនាំជំនួយការថត Selfie ដ៏ល្អពី Baseus

ដោយ: ដួងច័ន្ទ 9 AM, Sunday, 17 Mar, 2019

តើរូបថត Selfie របស់អ្នកមិនសូវស្អាតមែនទេ? ចង់ដឹងវិធីជួយឱ្យរូបថត Selfie ស្អាតដែរទេ? បើចង់ដឹងអានអត្ថបទខាងក្រោមនេះទៅ ទំនើប មានរបស់ល្អបង្ហាញអ្នក។ នោះគឺអ...

ក្រុមហ៊ុន Toyota បានត្រៀមរួចរាល់ក្នុងការដាក់ប្រព័ន្ធ Android Auto ចូលទៅក្នុងរថយន្ត

ដោយ: ភារុន 9 AM, Monday, 01 Oct, 2018

ក្រុមហ៊ុន Toyota នៅទីបំផុតបានអនុញ្ញាតឱ្យ Android Auto ដំណើរការនៅក្នុងរថយន្តរបស់ខ្លួនហើយ បើយោងតាមសារព័ត៌មាន Bloomberg ដែលនឹងចេញសេចក្តីប្រកាសជាផ្លូវក...

Tomnerb.Com - YouTube Channel