ចូលចិត្តទំនើប

ម៉ាកម៉ាស៊ីនបោក ខោអាវទាំង៥ ដែលលក់ដាច់ជាងគេនៅកម្ពុជា

ដោយ: ទំនើប 9 PM, Monday, 29 Jan, 2018

បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានជំរុញឲ្យការរស់នៅ របស់យើងកាន់តែងាយស្រួលថែមមួយកម្រិតទៀត ក្នុងនោះទំនើបកម្មរបស់ម៉ាស៊ីនបោកខោអាវ ក៏ជាចំណែកមួយដ៏សំខាន់ នៃជីវភាពរស់នៅរបស់យើង។ ការដែលមានម៉ាស៊ីនបោកខោអាវមួយនៅផ្ទះ វាជួយកាត់បន្ថយការចំណាយកម្លាំង និងពេលវេលាអ្នកបានយ៉ាងច្រើនសន្ធឹក។ ពេលនេះ ទំនើបនឹងជម្រាបជូនមិត្តអ្នកអាន នូវម៉ាកម៉ាស៊ីនបោកខោអាវទាំង5 ដែលលក់ដាច់ជាងគេ នៅក្នុងប្រទេសកម្ពុជា។ តើម៉ាកសញ្ញាម៉ាស៊ីនបោកគក់ របស់អ្នកមាននៅក្នុងចំណាត់ថ្នាក់ទាំង5នេះដែរទេ សូមអានបន្តដូចតទៅ៖
5. Toshiba
Toshiba ជាម៉ាកសញ្ញាមួយ ក្នុងចំណោមម៉ាកសញ្ញានាំមុខរបស់ប្រទេសជប៉ុន។ ម៉ាស៊ីនបោកគក់របស់Toshiba មាននូវភាពច្នៃប្រឌិតប្រកបដោយគុណភាព សក្តិសមទៅតាមឈ្មោះរបស់ខ្លួន ហើយព្រមទាំងមានតម្លៃសមរម្យផងដែរ។

top5-washing-machine_technology_news_phnom_pneh_cambodia-tomnerb-01
4. Hitachi
Hitachi ជាម៉ាកសញ្ញារបស់ប្រទេសជប៉ុន ដែលមានឈ្មោះ100ឆ្នាំមកហើយ សម្រាប់គុណភាព និងទំនុកចិត្ត។ ម៉ាស៊ីនបោកគក់Hitachi ត្រូវគេទទួលស្គាល់ថាប្រើធន់ និងសន្សំសំចៃអគ្គិសនីខ្ពស់។ ប៉ុន្តែចំណុចខ្សោយមួយ ដែលម៉ាកសញ្ញានេះប្រឈមគឺ មិនសូវជា មានបច្ចេកវិទ្យាទំនើបលេចធ្លោជាងគេនោះទេ។

top5-washing-machine_technology_news_phnom_pneh_cambodia-tomnerb-02
3. Panasonic
Panasonic ជាម៉ាករបស់ប្រទេសជប៉ុន ដែលមានអាយុកាល១០០ឆ្នាំមកហើយ នឹងត្រូវបានអ្នកប្រើប្រាស់ជឿជាក់យ៉ាងខ្លាំងផងដែរ។ Panasonic បានផលិតនូវម៉ាស៊ីនបោកគក់ជាច្រើនម៉ូដែល ដែលមានទាំងប្រើដោយដៃ ពាក់កណ្តាលអូតូម៉ាទិក និងអូតូម៉ាទិកទាំងស្រុង។ ប៉ុន្តែការប្រកួតប្រជែងរបស់Panasonic ហាក់ដូចជាធ្លាក់ចុះនៅរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារក្រុមហ៊ុនបានបង្វែរទិសដៅ ទៅផលិតឧបករណ៍អេឡិចត្រូនិកដទៃផ្សេងៗទៀត ច្រើនជាងផ្តោតសំខាន់លើម៉ាស៊ីនបោកគក់របស់ខ្លួន។

top5-washing-machine_technology_news_phnom_pneh_cambodia-tomnerb-03
2. Samsung
Samsung ជាម៉ាករបស់ប្រទេសកូរ៉េខាងត្បូង។ វាជាម៉ាកសញ្ញាយក្សមួយរបស់អាស៊ី និងពិភពលោកដែល ល្បីល្បាញ ជាមួយនឹងឧបករណ៍អេឡិចត្រូនិក។ តាមរយៈកេរ្តិ៍ឈ្មោះដែលត្រូវបានទទួលស្គាល់ លើពិភពលោក ម៉ាស៊ីនបោកខោអាវម៉ាកSamsung មានរូបរាងទាន់សម័យ គុណភាពខ្ពស់ និងប្រកបដោយបច្ចេកវិទ្យាទំនើបៗ។ កន្លងមក ក្រុមហ៊ុននេះបានប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីឈរជើងនៅក្នុងវិស័យអេឡិចត្រូនិក។ ដោយសារតែមានគុណសម្បត្តិច្រើន Samsung ទទួលបានការពេញនិយមជាប់លំដាប់លក់ដាច់ជាងគេ លេខ2 នៅក្នុងប្រទេសកម្ពុជា។

top5-washing-machine_technology_news_phnom_pneh_cambodia-tomnerb-04
1. LG
LG គឺជាម៉ាកលំដាប់កំពូលមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលផលិតឧបករណ៍អេឡិចត្រូនិក។ ដោយឡែក ម៉ាស៊ីនបោកខោអាវម៉ាកLG ត្រូវបានជាប់ឈ្មោះជាម៉ាកលក់ដាច់ជាងគេក្នុង ឆ្នាំ2017កន្លងមក។ អ្វីដែលពិសេសនោះគឺ LG មិនត្រឹមតែលក់ដាច់ជាងគេ ក្នុងប្រទេសកម្ពុជា នោះទេ គឺលក់ដាច់កម្រិតពិភពលោកថែមទៀត។ ចំណុចសំខាន់ដែលធ្វើឲ្យម៉ាស៊ីនបោកខោអាវ ម៉ាកLG នាំមុខគេ គឺដោយសារតែម៉ាស៊ីន ដែលផលិតចេញមកប្រកបដោយស្តង់ដារ និងមានបច្ចេកវិទ្យាទំនើបទាន់សម័យ ជួយសម្រួលដល់ការប្រើប្រាស់របស់អតិថិជនជាពិសេស។ ក្រៅពីមុខងារងាយស្រួលប្រើ និងប្រកបដោយប្រសិទ្ធភាព ម៉ាក LG ត្រូវបានពេញនិយម ដោយសារតែតម្លៃដ៏សមរម្យរបស់ខ្លួនផងដែរ៕

top5-washing-machine_technology_news_phnom_pneh_cambodia-tomnerb-05

top5-washing-machine_technology_news_phnom_pneh_cambodia-tomnerb-07

top5-washing-machine_technology_news_phnom_pneh_cambodia-tomnerb-06

ប្រភព: GGear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Razer បញ្ចេញលក់កាសស្តាប់ទម្ងន់ស្រាលដំបូងបង្អស់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Jun, 2019

កាសស្តាប់ទម្ងន់ស្រាលថ្មីរបស់ក្រុមហ៊ុន Razer អាចនឹងក្លាយជាជម្រើសកាសស្តាប់មានតម្លៃសមរម្យមួយ ឆ្លើយតបនឹងអ្នកដែលមានបញ្ហាធ្ងន់ក្បាល និងបែកញើសត្រចៀក។ កាសស...

iPhone ថ្មី៖ 8 ចំណុចគួរស្វែងយល់

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 05 Sep, 2017

ទូរសព្ទ iPhone ថ្មីជិតលេចចេញរូបរាង និងចេញលក់ជាផ្លូវការហើយ តើអ្នកបានដឹងអ្វីខ្លះពីទូរសព្ទ ថ្មីទាំងនេះ? ចង់ដឹង! បន្តអានអត្ថបទខាងក្រោមទាំងអស់គ្នា។ យើងន...

ក្រុមហ៊ុន Samsung បានប្រកាសអំពី កាលបរិច្ឆេទចេញលក់ Galaxy Tab ថ្មី និង Galaxy Watch

ដោយ: ភារុន 9 AM, Friday, 02 Aug, 2019

ក្រុមហ៊ុន Samsung មិនអាចរង់ចាំរហូតដល់ថ្ងៃព្រឹត្តិការណ៍ Galaxy Note 10 របស់ខ្លួននៅថ្ងៃទី 7 ខែសីហា ខាងមុខនេះ និងការដាក់បង្ហាញផលិតផលចុងក្រោយបង្អស់ទាំង...

Apple កំពុងច្នៃប្រឌិត Smart Watch តាមដានចង្វាក់បេះដូង

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 27 Sep, 2017

ក្រុមហ៊ុន Apple កំពុងធ្វើតេស្តសាកល្បង នាឡិកា Apple Watch ដែលមានសមត្ថភាពតាមដាន ភាពប្រក្រតីនៃចង្វាក់បេះដូង។ ក្រុមហ៊ុនកំពុងដំណើរការសាកល្បង ដោយសហការជាម...

Tomnerb.Com - YouTube Channel