ចូលចិត្តទំនើប

មោទនភាព Laptop កូនខ្មែរ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 29 Aug, 2018

យើងពិតជាមានមោទនភាពដែលកូនខ្មែរផលិតបាន Laptop មួយគ្រឿងដែលមានសមត្ថភាពខ្ពស់ មានតម្លៃសមរម្យ និងមានប្រសិទ្ធភាពដំណើរការជាប្រភេទ Laptop Entry Level។ កុំព្យូទ័រយួរដៃរបស់កូនខ្មែរមានឈ្មោះថា Koompi។ វាមានសមត្ថភាពប្រតិបត្តិការប្រចាំថ្ងៃ សម្រាប់ការងារ និងការសិក្សា។

Koompi ត្រូវបានដំឡើងជាមួយប្រតិបត្តិការមានឈ្មោះថា KramaOS ដែលច្នៃប្រឌិតចេញពីប្រព័ន្ធដំណើរការដ៏ល្បីល្បាញគឺ Linux។ ទាំងការរចនា និងទស្សនវិជ្ជា ត្រូវបានដំឡើងឱ្យសមស្របយ៉ាងពិសេសជាមួយ Hardware របស់ Koompi។

កុំព្យូទ័រផលិតដោយកូនខ្មែរ

កុំព្យូទ័រយួរដៃ ឈ្មោះ Koompi គឺជាកុំព្យូទ័រដ៏ស្រស់ស្អាតមួយគ្រឿង មានតម្លៃទាបត្រឹមតែ $369 និងមានសមត្ថភាពខ្ពស់។ វាមានការរចនាម៉ូដដ៏ទាក់ទាញ និងមានទម្ងន់ដ៏ស្រាល រួមគ្នាជាមួយនឹង Hardware ដ៏សមស្រប និង Open-Source Software ដ៏ខ្លាំង។ នេះជាផលិតផលថ្មីស្រឡាងមួយ ច្នៃប្រឌិតដោយកូនខ្មែរ ដំបូងបង្អស់ ក្នុងន័យជំរុញ និងបណ្តុះគំនិតច្នៃប្រឌិត និងបង្កើតថ្មីសម្រាប់កូនខ្មែរជំនាន់ក្រោយ ដើម្បីអាចឈានជើងចូលប្រឡូកក្នុងឆាកអន្តរជាតិ។
នេះជាកុំព្យូទ័រមានថាមពលខ្លាំងមួយគ្រឿង និងមានទម្ងន់ស្រាល ដែលអាចឱ្យអ្នកយកវាតាមខ្លួន និងប្រើប្រាស់បានគ្រប់ទីកន្លែង។

លក្ខណៈពិសេស

កុំព្យូទ័រ Koompi មានបំពាក់នូវចំណុចពិសេសៗជាច្រើនមានដូចជា៖

  • CPU ប្រភេទ Intel N3450 1.10 GHz (4 Core) Processor
  • ក្រាហ្វិកប្រភេទ Intel Full HD 500
  • មាន RAM ទំហំ 8GB
  • មានទំហំឃ្លាំងផ្ទុកទិន្នន័យ 128 GB ជាប្រភេទ SSD និងអាចបន្ថែមទំហំបាន
  • មានទំហំដ៏ស្តើងជាមួយបរិមាត្រ ប្រវែង 7 មីលីម៉ែត្រ ទទឹង 208 មីលីម៉ែត្រ កម្ពស់ 12.5 មីលីម៉ែត្រ និងទម្ងន់ 1.4 គីឡូក្រាម។
  • មានប្រព័ន្ធ Network Intel Dual Band Wireless-ac Network
  • គាំទ្រជាមួយប្រព័ន្ធ Dual-Band WiFi ទំហំ 4GHz និង 5GHz
  • មានបំពាក់បច្ចេកវិទ្យា Bluetooth 4.2 Wireless
  • មានអេក្រង់ទំហំ 3 inch ប្រភេទ​ Full HD ដែលមាន Resolution 1920 x 1080p

មុខងារ

Koompi មានបំពាក់ Software សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ការប្រើប្រាស់អ៊ីនធឺណេត ការប្រើប្រាស់ក្នុងការិយាល័យ ការកំសាន្ត និងមុខងារជាច្រើនទៀត។ អ្នកផលិតជឿជាក់ថាកុំព្យូទ័រមួយនេះនឹងផ្តល់ភាពងាយស្រួល និងសេរីភាពនៃការប្រើប្រាស់ដល់អ្នកប្រើប្រាស់។
Koompi មានបំពាក់នូវមុខងារ WPS Office Suite ដែលជាប្រព័ន្ធ Open Source សម្រាប់ការងារក្នុងការិយាល័យ ដែលត្រូវបានផលិតឡើងដោយ Kingsoft។
មជ្ឈមណ្ឌល Software របស់វាប្រើប្រាសប្រព័ន្ធ GNOME Software សម្រាប់ការដំឡើងដ៏ងាយស្រួល និងការ Update។
Koompi ប្រើប្រាស់ Brave ជាប្រព័ន្ធ Web Browser ដើម និង DuckDuckGo ជា Search Engine ដើម។ DuckDuckGo ជាប្រព័ន្ធស្រាវជ្រាវ ដែលយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក។ មុខងារ Chrome និង Firefox ក៏មានដំឡើងរួចជាស្រេចដែរ សម្រាប់អ្នកដែលមិនចង់ប្រើប្រាស់ Brave។

មុខងារចាក់វីដេអូ ទាំង Gnome MPV និង VLC មានដំឡើងរួចជាស្រេចនៅក្នុង Koompi។ ទាំងនេះជាមុខងារចាក់វីដេអូដ៏ខ្លាំង ដោយវាមានបំពាក់នូវមុខងារ Internet Radio Streams, Video Stream ដំណើរការជាមួយ Audio និង Video Filter ជាច្រើនប្រភេទ មាន Adjustment គុណភាពខ្ពស់ មាន Framerate, Color management និង Frame Timing។

GIMP គឺជាកម្មវិធីកែក្រាហ្វិក ដោយសេរី និងជាប្រភេទ Open Source ប្រើប្រាស់សម្រាប់ការកែរូបភាព មុខងារគូររូប Free-Form ការផ្លាស់ប្តូរ Format រូបភាពខុសៗគ្នា និងមុខងារជាក់លាក់មួយចំនួនទៀត។

ការកុម៉ង់ទិញ

Koompi ស្ថិតនៅក្នុងយុទ្ធនាការ Pre-Sale ដែលមានលក្ខណៈស្រដៀងគ្នានឹង Kickstarter។ រាល់អ្នកគាំទ្រដំបូង នឹងទទួលបានថវិកាចំនួន $30 ជាការបញ្ចុះតម្លៃ ដែលអ្នកអាចជ្រើសយកការទទួលប្រាក់វិញ ឬផ្ទេរថវិកានៅទៅកាន់អង្គការណាមួយ។

ប្រភព: camsocial ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កូនម៉ាស៊ីនត្រជាក់ដ៏តូច តែមានសមត្ថភាពមិនគួរឱ្យជឿ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 05 Apr, 2017

នៅក្នុងអាកាសធាតុដ៏ក្តៅ ម៉ាស៊ីនត្រជាក់ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។ ប៉ុន្តែតម្រូវការបច្ចេកវិទ្យាថ្មីមិនបានឈប់ នៅទ្រឹងមួយកន្ល...

Samsung Galaxy S8 ឈ្នះពាន Phones of the Year

ដោយ: ដួងច័ន្ទ 11 PM, Thursday, 19 Oct, 2017

ព្រឹត្តិការណ៍ Mobile Choice Consumer Awards 2017 ជាព្រឹត្តិការណ៍ប្រារព្ធឡើងដើម្បីអបអរសាទរដល់ឧស្សាហកម្មទូរសព្ទល្អបំផុត រាប់ចាប់ពីប្រភេទទូរសព្ទ និងប្...

គុណសម្បត្តិ និង គុណវិបត្តិនៃការធ្វើដំណើរ ដោយរថយន្ត

ដោយ: ដួងច័ន្ទ 10 PM, Friday, 13 Jan, 2017

ដំណើរកំសាន្ត គឺជាវិធីសាស្រ្តមួយ ក្នុងការកាត់បន្ថយភាពស្មុគស្មាញ ពីការបំពេញការងារ ឬការប្រកប របរចិញ្ចឹមជីវិតនានា។ អ្នកតែងតែចង់ដឹងពីមធ្យោបាយល្អបំផុត សម...

MacBook ប្រើប្រាស់អេក្រង់ OLED នៅលើ Keyboard

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 May, 2018

កាលពីឆ្នាំ 2016 ក្រុមហ៊ុន​ Lenovo បានចេញលក់ម៉ូដែល Laptop ដែលប្រើប្រាស់ Digital Sketchpad ជំនួសឱ្យ Keyboard មានគ្រាប់ចុច។ បច្ចេកវិទ្យាថ្មីនេះអាចប្រើ...

Tomnerb.Com - YouTube Channel