ចូលចិត្តទំនើប

មូលហេតុ 7 យ៉ាង ដែលធ្វើឱ្យម៉ាស៊ីនត្រជាក់របស់អ្នកមានបញ្ហា

ដោយ: ភារុន 9 AM, Friday, 09 Nov, 2018

ម៉ាស៊ីនត្រជាក់គឺជាឧបករណ៍ប្រើប្រាស់អេឡិចត្រូនិចក្នុងគេហដ្ឋានមួយដ៏ពេញនិយម។ ពីព្រោះម៉ាស៊ីនត្រជាក់មិនត្រឹមតែ ផ្តល់ភាពត្រជាក់ស្រួលនៅរដូវក្តៅនោះទេ សូម្បីនៅរដូវធា្លក់ខ្យល់ក៏វាអាចផ្តល់កម្តៅដល់អ្នកផងដែរ ដើម្បីឱ្យការរស់នៅប្រចាំថ្ងៃរបស់អ្នកកាន់តែមានភាពងាយស្រួល។

ដូច្នេះអ្នកគួរស្វែងយល់អំពីបញ្ហាខ្លះៗដែលបណ្តាលឱ្យម៉ាស៊ីនត្រជាក់របស់អ្នកឆាប់ខូច។ ខាងក្រោមនេះជាមូលហេតុ 7 យ៉ាងដែលធ្វើឱ្យម៉ាស៊ីនត្រជាក់មានបញ្ហា៖
1. បន្ថយកម្រិតត្រជាក់ឱ្យទាបពេក
ហ្គាសត្រជាក់គឺជាវត្ថុដែលម៉ាស៊ីនត្រជាក់ទាញយកមកប្រើដើម្បីឱ្យមានភាពត្រជាក់ និង សំណើមនៅក្នុងគេហដ្ឋាន ឬ កន្លែងធ្វើការរបស់អ្នក។ ប្រសិនបើប្រព័ន្ធធុងហ្គាសត្រជាក់អស់ ម៉ាស៊ីនត្រជាក់នឹងមិនអាចបញ្ចេញខ្យល់ត្រជាក់គ្រប់គ្រាន់ ដើម្បីធ្វើឱ្យខ្យល់ត្រជាក់មានប្រសិទ្ធភាពនៅក្នុងគេហដ្ឋានរបស់អ្នកនោះទេ។

2. ម៉ាស៊ីន Evaporator Coil កក
ម៉ាស៊ីននេះមាននៅក្នុងម៉ាស៊ីនត្រជាក់ មុខងាររបស់វាគឺស្រូបយកកម្តៅ និង ធ្វើឱ្យខ្យល់ត្រជាក់ដំណើរការបានត្រឹមត្រូវ។ នៅពេលមានបញ្ហាអ្វីមួយជាមួយនឹងលំហូរខ្យល់ត្រជាក់ និង ម៉ាស៊ីន Evaporator Coil វានឹងធ្វើឱ្យស្រទាប់ទឹកកកបង្កើតឡើងនៅខាងក្រៅម៉ាស៊ីននេះដែលជាមូលហេតុធ្វើឱ្យម៉ាស៊ីនត្រជាក់មានបញ្ហា។

3. ម៉ាស៊ីន Condenser Coil កខ្វក់
ម៉ាស៊ីននេះភាគច្រើនត្រូវបានគេតំឡើងនៅខាងក្រៅបន្ទប់របស់អ្នក។ មុខងាររបស់វាគឺស្រូបយកខ្យល់ក្តៅ ហើយបញ្ចេញខ្យល់ក្តៅនេះទៅខាងក្រៅគេហដ្ឋាន។ ហើយម៉ាស៊ីននេះនឹងមិនដំណើរការល្អទេ ប្រសិនបើវាកខ្វក់ដោយមានធូលីដីច្រើនគ្របដណ្តប់លើវា។ នៅពេលវាកខ្វក់ការផ្លាស់ប្តូរខ្យល់ក្តៅត្រូវបានរាំងស្ទះ ដូច្នេះអ្នកគួរឧស្សាហ៍ពិនិត្យមើលនិង ធ្វើការសម្អាតឱ្យបានស្អាត។

4. កង្ហាខ្យល់ក្នុងម៉ាស៊ីនត្រជាក់មានបញ្ហា
កង្ហាខ្យល់មានមុខងារជាអ្នកបក់ខ្យល់ និង អនុញ្ញាតឱ្យម៉ាស៊ីន Evaporator Coil ងាយស្រួលដំណើរការដើម្បីផ្តល់ជូននូវខ្យល់ត្រជាក់បក់មកខាងក្នុងគេហដ្ឋាន និង ផ្លាស់ប្តូរខ្យល់ក្តៅឱ្យចេញទៅខាងក្រៅគេហដ្ឋាន ព្រមទាំងកាត់បន្ថយសំណើមដែលមាននៅក្នុងខ្យល់ត្រជាក់។ ប្រសិនបើកង្ហាខ្យល់ដំណើរការមិនល្អ វាជាមូលហេតុមួយដែលធ្វើឱ្យម៉ាស៊ីនត្រជាក់មានបញ្ហា។

5. ធ្លាយបំពង់នាំខ្យល់ត្រជាក់
បំពង់ដែលរត់តាមជញ្ជាំង និង ពិដាននៅក្នុងគេហដ្ឋានរបស់អ្នក វាជាបំពង់នាំខ្យល់ត្រជាក់ពីម៉ាស៊ីនត្រជាក់មកខាងក្នុងគេហដ្ឋានឱ្យត្រជាក់គ្រប់កន្លែងទាំងអស់។ ប្រសិនបើមានការលេចធ្លាយបំពង់នាំខ្យល់ត្រជាក់នេះ ម៉ាស៊ីនត្រជាក់របស់អ្នកក៏នឹងមានបញ្ហាផងដែរ។

6. Sensor បញ្ជាក្នុងម៉ាស៊ីនត្រជាក់មានបញ្ហា
ប្រព័ន្ធបញ្ជាម៉ាស៊ីនត្រជាក់មួយចំនួនគឺអាស្រ័យលើតេលេបញ្ជាទៅ Sensor បញ្ជាក្នុងម៉ាស៊ីនត្រជាក់ដើម្បីអាចបញ្ជាប្រព័ន្ធទាំងអស់ឱ្យដំណើរការ។ ប៉ុន្តែប្រសិនបើ Sensor បញ្ជាមានបញ្ហា ការបញ្ជាម៉ាស៊ីនត្រជាក់ក៏មានបញ្ហាផងដែរ។ ដូច្នេះអ្នកត្រូវដោះស្រាយបញ្ហា Sensor បញ្ជានេះភ្លាមៗ។

7. បំពង់បង្ហូរទឹក កកស្ទះ
សំណើមទាំងអស់របស់ម៉ាស៊ីនត្រជាក់ត្រូវបានបង្ហូរចេញតាមរយះបំពង់បង្ហូរទឹក។ ប្រសិនបើបំពង់បង្ហូរទឹកមានការកកស្ទះ ដូច្នេះធ្វើឱ្យម៉ាស៊ីនត្រជាក់មិនអាចបញ្ចេញជាតិសំណើម ឬ ជាតិទឹកនោះ ហើយវានេងបណ្តាលឱ្យម៉ាស៊ីនត្រជាក់មានបញ្ហា។

ប្រភព: aristair ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ចំណុចពិសេស ៥ ដែលម៉ាស៊ីនព្រីនតជាបណ្តាញ អាចជួយដល់អាជីវកម្មអ្នក

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 15 Feb, 2017

អាជីវកម្មសម័យទំនើបប្រើប្រាស់កម្មវិធី Cloud-Based សម្រាប់អនុវត្តការងារទំនាក់ទំនងប្រចាំថ្ងៃ និងការបំពេញមុខងារនានា រាប់ចាប់ពីកិច្ចសហប្រតិបត្តិការតាមបណ...

ក្នុងឱកាសបុណ្យចូលឆ្នាំចិន LG Brandshop លក់បញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់

ដោយ: ទំនើប 7 AM, Saturday, 03 Feb, 2018

រាជធានីភ្នំពេញ ៖ ហាងលក់គ្រឿងអេឡិចត្រូនិច LG Brandshop សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ នឹងផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងពិសេស នូវការលក់បញ្ចុះតម្ល...

Kenguru រថយន្ត ប្រើថាមពលអគ្គិសនី សម្រាប់ជនពិការ

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

ជាញឹកញាប់ យើងតែងឃើញជនពិការអង្គុយលើកៅអី វីលឈែរ៍ (Wheelchair) ធ្វើដំណើរទៅណាមកណាយ៉ាងសែន​លំបាក តែថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត ប្រើថាមពលអគ្គិសនី Kenguru ...

Lexus LC500 Coupe កាន់តែឡូយជាមួយរឿង Black Panther

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 20 Feb, 2018

ព្រឹត្តិការណ៍ Specialty Equipment Market Association (SEMA) នៅក្នុងឆ្នាំ 2018 នេះកាន់តែអសា្ចរ្យ ដោយមានការប្រមូលផ្តុំនូវម៉ូដែលរថយន្តល្បីៗ នៅជុំវិញពិ...

Tomnerb.Com - YouTube Channel