ចូលចិត្តទំនើប

មូលហេតុដែលអ្នកត្រូវការ Fossil Smartwatch

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

តើអ្នកចង់ប្រើប្រាស់នាឡិកា Smarwatch តែអ្នកមិនចង់បាន Apple Watch មែនទេ? ដូច្នេះអ្នកអាចពិចារណាលើម៉ាកនាឡិកា Fossil ដែលមានពីរជម្រើសគឺ Q Explorist និង Q Activist។
នៅថ្ងៃនេះ ទំនើប ធ្វើការណែនាំពីម៉ាកនាឡិកាថ្មីនេះ ព្រោះវាមិនបានបោះបង់ចោលម៉ូដនាឡិកា ដើម្បី ជ្រើសយកមុខងារនោះទេ។ ម៉ូដែល Q Explorist គឺជាប្រភេទនាឡិកាដៃដែលជាឧបករណ៍ Smart Device ពិតៗ ខណៈដែល Q Activist គឺជានាឡិកា Smartwatch ប្រភេទ Hybrid ដែលមិនមានប្រើប្រាស់ថ្ម និងអាចប្រើប្រាស់បានរហូតដល់ 6 ខែ។
ខាងក្រោមនេះគឺជាហេតុផល ដែលអ្នកគួរជ្រើសរើសយកនាឡិកា Fossil Smartwatch ជំនួស Apple Smartwatch៖

fossil-smart-watch-aff-comm_technology_news_cambodia_tomnerb-02

  • ការ Update: គុណសម្បត្តិនៃការប្រើប្រាស់ ថាមពលកម្រិតទាបនៃការភ្ជាប់ Bluetooth ជាមួយទូរសព្ទ Smartphone ធ្វើឱ្យនាឡិការ Q Explorist និង Q Activist មានសមត្ថភាព ផ្តល់នូវការ update យ៉ាងទៀងទាត់។ មុខងារ Muted Buzz របស់ Q Activist បង្ហាញពីការហៅទូរសព្ទ ឬការផ្ញើសារមកក្នុងទូរសព្ទដៃ ហើយប៊ូតុងទាំងបីនៅផ្នែកខាងស្តាំមានតួនាទីសម្រាប់កំណត់មុខងាររបស់នាឡិកា។ ចំណែក Q Explorist ដំណើរការដូចជា Smartwatch បែបបូរាណ ជាមួយនឹងការ update ដែលលេចឡើងនៅលើអេក្រង់ឌីជីថល។
  • ការបំពាក់ Motion Tracker: នាឡិកាដៃ Fossil ទាំងពីរម៉ូដែលនេះ មានសមត្ថភាពវាស់វែងជំហាន និងកត់ត្រារយៈចម្ងាយ ដូច្នេះអ្នកអាចទុក FitBit ទៅម្ខាងបាន។ នាឡិកាទាំងពីរ នេះក៏មានសមត្ថភាពដឹងពីពេលវេលា ដែលអ្នកធ្វើដំណើរឆ្លងកាត់ ពីល្វែងម៉ោងមួយទៅល្វែងម៉ោងមួយទៀត និងអាច Reset កម្មវិធីដោយស្វ័យប្រវត្តិ។
  • បច្ចេកវិទ្យាថាមពលថ្ម: ក្រុមហ៊ុន Fossil បង្អួតពីថាមពលថ្មរយៈពេល 6 ខែ នៅលើម៉ូដែល Q Activist។ ចំណែកឯម៉ូដែល Q Explorist មានបំពាក់នូវបច្ចេកវិទ្យាថ្មដែលអាចសាក បញ្ចូលថាមពលបាន និងមានថាមពលប្រើប្រាស់បានពេញមួយថ្ងៃ។
  • ការធានា: មិនដូចជានាឡិកា Smartwatch របស់ក្រុមហ៊ុនដទៃ នាឡិកា Fossil ត្រូវបានធានាគុណភាពប្រើប្រាស់ ដែលទទួលបានពីក្រុមហ៊ុនដូចជានាឡិកាដៃ Analog ធម្មតាដែរ។ អ្នកអាចប្រើប្រាស់វាដោយមានទំនុកចិត្តជាមួយការធានារយៈពេល 2 ឆ្នាំ។
  • រូបរាងដូចជានាឡិកាធម្មតា: ចំណុចដ៏ពិសេសរបស់ Q Explorist និង Q Activist គឺវាបំពាក់នូវគ្រឿងនាឡិកា ដូចជានាឡិកាដៃធម្មតា។ គ្រប់ជម្រើសខ្សែនាឡិកាប្រវែង 22 មីលីម៉ែត្ររបស់ Fossil ទាំងអស់សុទ្ធតែអាចប្រើប្រាស់បានជាមួយនាឡិកា Smartwatch ទាំងពីរនេះ បន្ថែមជាមួយនូវជម្រើសជាច្រើនប្រភេទ និងភាពងាយស្រួល។

fossil-smart-watch-aff-comm_technology_news_cambodia_tomnerb-01

fossil-smart-watch-aff-comm_technology_news_cambodia_tomnerb-03

fossil-smart-watch-aff-comm_technology_news_cambodia_tomnerb-04

ប្រភព: menshealth ផ្នែក: បច្ចេកវិទ្យា, នាឡិកា, Accessories

អត្ថបទអ្នកចង់អាន

ខ្លីៗ ដើមី្បប្រើប្រាស់លក្ខណៈពិសេស របស់ iPhone

ដោយ: ចរិយា 5 PM, Wednesday, 30 Nov, 2016

តើអ្នកចេះប្រើប្រាស់ iPhone ដល់កម្រិតណា? ដឹងពី iPhone គ្រប់សព្វទេ? ប្រសិនបើអ្នកចង់ដឹងមែន មិនបាច់ទៅរកអ្នកជំនាញទេ អ្នកគ្រាន់តែរៀនពីគន្លឹះសំខាន់ៗ សម្រា...

Gadget ប្លែកៗជំនួយ ដល់ការវាយអត្ថបទ

ដោយ: ដួងច័ន្ទ 11 PM, Monday, 04 Sep, 2017

ចូលចិត្តផ្ញើសារ តាមទូរសព្ទដៃមែនទេ? អញ្ចឹង នាំគ្នាមកស្គាល់ Gadget សម្រាប់ជាជំនួយដល់ការ វាយអត្ថបទសារ កាន់តែងាយស្រួល និងឆាប់រហ័ស។ Brolly Texting Umbre...

ជម្រើសទូរទឹកកក សមស្របនឹងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 Aug, 2018

សព្វថ្ងៃនេះមានជម្រើសទូរទឹកកកជាច្រើន នៅក្នុងទីផ្សារសម្រាប់ប្រើប្រាស់តាមគេហដ្ឋាន។ វាអាចជាប្រការដ៏ពិបាកក្នុងការសម្រេចចិត្តជ្រើសយក ម៉ូដែលណាមួយដែលសក្តិ...

វីធីផ្ញើសារសម្ងាត់នៅលើ Gmail

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Jun, 2019

ក្រុមហ៊ុន Google បានណែនាំឱ្យស្គាល់នូវមុខងារថ្មី Confidential Mode សម្រាប់កម្មវិធី Gmail កាលពីឆ្នាំ 2018។ វាជា Setting មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រា...

Tomnerb.Com - YouTube Channel