ចូលចិត្តទំនើប

មុខងារបង្កប់ 3 របស់ Galaxy S8 ដែលអ្នកគួរប្រើប្រាស់

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

ទូរសព្ទ Samsung Galaxy S8 បានបំពេញមុខងារជាច្រើន ហើយការពិតណាស់ វាអាចនឹងពិបាកក្នុងការស្វែងរកមុខងារទាំងនោះ។ ក្រុមហ៊ុន Samsung មិនបានកែតម្រូវភាពភ័ន្តច្រលំនៃការរៀបចំ Setting និង Menu។ មានមុខងារពិសេសៗជាច្រើន ដែលត្រូវបានកប់យ៉ាងជិត ដែលអ្នកអាចនឹងមិនអាចស្វែងរកបានដោយខ្លួនឯង។ ទំនើប អាចជួយអ្នកបាន ហើយខាងក្រោមនេះជាមុខងារដ៏ពិសេសទាំងបី នៃទូរសព្ទ Samsung Galaxy S8។

Dual Audio over Bluetooth

Galaxy S8 គឺជាឧបករណ៍ដំបូងដែលគាំទ្រដល់ Bluetooth 5.0។ មានន័យថាវាអាចទទួល និងផ្ទេរទិន្នន័យបានកាន់តែលឿន ប៉ុន្តែអ្នកក៏អាចប្រើប្រាស់មុខងារ ដ៏ពិសេសថ្មីរបស់ឧបករណ៍ Bluetooth នៅលើ Galaxy S8 ដើម្បីផ្គូផ្គងជាមួយឧបករណ៍ចាក់តន្រ្តីជាច្រើនផងដែរ។ មានន័យថា អ្នក និងមិត្តភក្តិអាច ស្តាប់តន្រ្តីជាមួយគ្នា ដោយពុំចាំបាច់ប្រើប្រាស់ខ្សែ។ ដើម្បីប្រើប្រាស់មុខងារនេះ អ្នកត្រូវចូលទៅកាន់ Connection Setting។ អ្នកនឹងបានឃើញ Setting នៅក្រោម Setting -> Connections -> Menu -> Dual Audio។ ចុចសញ្ញា Tick នៅលើពាក្យ On បន្ទាប់មកត្រឡប់ទៅកាន់តារាងរាយនាមឧបករណ៍ Bluetooth។ អ្នកអាចភ្ជាប់ទៅកាន់ឧបករណ៍ចាក់តន្ត្រីចំនួន2 ដូច ជាឧបករណ៍បំពងសម្លេង និងកាសស្តាប់សម្លេង ហើយទទួលបានសម្លេងនៅក្នុងឧបករណ៍ទាំងពីរ នេះ។ សូមកត់ចំណាំថា សម្លេងអាចនឹងមិនស៊ីចង្វាក់គ្នាបានល្អឥតខ្ចោះនោះទេ រវាងឧបករណ៍ទាំងពីរនេះ។

galaxy-s8-Tomnerb-05

Snap Window

ក្រុមហ៊ុន Samsung មានមុខងារ Multi-Window ជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រុមហ៊ុនមិនទាន់បាន គាំទ្រវាឱ្យបានពេញទំហឹងនៅឡើយទេ។ ជាមួយ Galaxy S8 វាបានបំពាក់នូវស្តង់ដារបស់ Google។ ប៉ុន្តែ វានៅមានមុខងារបន្ថែមរបស់ Samsung បង្កប់ក្នុងនោះថែមទៀត។ Snap Window អនុញ្ញាតឱ្យអ្នកទុកផ្ទាំងកម្មវិធីតូចមួយ នៅផ្នែកខាងលើបង្អស់នៃអេក្រង់ ហើយកម្មវិធីមួយផ្សេងទៀតគ្របដណ្តប់លើផ្ទៃអេក្រង់ដែលនៅសេសសល់។ មិនដូចជាមុខងារ Split-Screen ធម្មតា ទេ កម្មវិធីទាំងនេះគឺនៅដំណើរការដដែល។ វានឹងធ្វើឱ្យកម្មវិធីមួយចំនួនដំណើរការកាន់តែប្រសើរ ជាពិសេសគឺកម្មវិធីចាក់វីដេអូ ដូចជា YouTube ជាដើម។ ដើម្បីប្រើប្រាស់ Snap Window អ្នកត្រូវបើក App Switch និងចុចលើ Snap Window។ បន្ទាប់មកប្រើប្រាស់ប្រអប់ដែលជ្រើសរើស ដើម្បី កំណត់ពីចំណែកភាគ នៃកម្មវិធីដែលអ្នកចង់កាត់ចេញ និងជ្រើសយកកម្មវិធីកម្មវិធីណាមួយដែលអ្នក ចង់ឱ្យវាគ្របដណ្តប់លើផ្ទៃអេក្រង់ដែលនៅសល់។ ពេលនេះអ្នកអាចបន្តទស្សនាវីដេអូ ស្របពេលអ្នកកំពុងប្រើប្រាស់កម្មវិធីផ្សេងទៀត។ កម្មវិធី Spilt-Screen ធម្មតា នឹងបង្អាក់វីដេអូរបស់អ្នក នៅពេលអ្នកប្តូរទៅកម្មវិធីផ្សេង។

galaxy-s8-Tomnerb-03

Smart Select

Samsung បានបង្កើតមុខងារ Smart Select ដ៏ល្អមួយនៅលើ Galaxy Note 7 ព្រោះវាធ្វើការបាន យ៉ាងល្អជាមួយនឹងប៊ិច។ ប៉ុន្តែការចាប់យកផ្នែកណាមួយលើអេក្រង់របស់មុខងារ Smart Select កាន់តែប្រសើរឡើងនៅលើ Galaxy S8។ នៅលើ S8 អ្នកអាចដំណើរការ Smart Select នៅលើអេក្រង់ Edge Screen។ ដើម្បីដំណើរការ Smart Select ត្រូវចូលទៅកាន់ Setting -> Display -> Edge Screen -> Edge Panels។ បន្ទាប់មកចុច On លើ Smart Select និងប្តូរទីតាំងរបស់វា ទៅកាន់កន្លែងដែលងាយស្រួលនៅលើអេក្រង់ Edge Screen។ Smart Select អនុញ្ញាតឱ្យអ្នកកាត់រូបភាព Screenshot បានភ្លាមៗ ក្នុងទម្រង់ជ្រុង ឬកោង។ បន្ថែមលើនេះ អ្នកអាចថតយករូបភាព GIF នៅលើអេក្រង់បានទៀតផង។

បើអ្នកមាន Galaxy S8 ក្នុងដៃគួរសាកល្បងប្រើមុខងារទាំងបីនេះ។ អ្នកនឹងកាន់តែឈ្លក់វង្វេងនឹង ទូរសព្ទរបស់អ្នក។

galaxy-s8-Tomnerb-04

galaxy-s8-Tomnerb-02

អត្ថបទអ្នកចង់អាន

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ធ្វើពីប្លាស្ទិក តើវាពិតជាមានសុវត្ថិភាព?

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ធ្វើពីប្លាស្ទិក ត្រូវបានគេប្រើជាញឹកញាប់ ដោយសារតែវាមានភាពងាយស្រួល ក្នុងការប្រើប្រាស់ មានពណ៌ស្រស់ស្អាត ទម្ងន់ស្រាល និងមា...

កម្មវិធីកែរូប ភាពល្អបំផុត សម្រាប់អ្នក

ដោយ: ដួងច័ន្ទ 4 PM, Saturday, 30 Sep, 2017

តើអ្នកចូលចិត្តថតរូប មែនទេ? តើអ្នកថតរូបហើយចែករំលែករូបភាព លើទូរសព្ទដៃ Smartphone ភ្លាមៗ ឬកែរូបភាពសិនទើបចែករំលែក? អាស្រ័យលើអ្វី ដែលអ្នកចង់ធ្វើលើរូបថតរ...

ឧបករណ៍ដាក់ទឹក សម្រាប់សត្វចិញ្ចឹម

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 19 Dec, 2017

អ្នកកំពុងត្រូវការវិធីសាស្រ្តងាយស្រួល ក្នុងការផ្តល់ទឹកដល់សត្វចិញ្ចឹមរបស់អ្នកមែនទេ? ចំពោះសត្វចិញ្ចឹម ដូចជាឆ្កែ និងឆ្មា វាអាចនឹងពិបាកក្នុងការ ឱ្យទឹកវា...

ហេតុផលទាំង 7 បង្ហាញថាការជិះកង់ ប្រសើរជាងការរត់

ដោយ: ដួងច័ន្ទ 6 PM, Thursday, 04 Jan, 2018

មនុស្សជាច្រើនចូលចិត្តហាត់ប្រាណ ដោយការរត់។ វាមិនចាំបាច់ចំណាយច្រើន ល្អសម្រាប់ការបញ្ចុះ ជាតិខ្លាញ់ និងប្រសើរសម្រាប់ការធ្វើរបបអាហារគ្រប់ប្រភេទ។ ប៉ុន្តែ...

Tomnerb.Com - YouTube Channel