ចូលចិត្តទំនើប

មុខងារទូរទស្សន៍ កំពូលទាំង៧ ដែលអ្នកគួរប្រើ

ដោយ: ដួងច័ន្ទ 4 PM, Saturday, 18 Mar, 2017

នៅពេលអ្នកទិញទូរទស្សន៍ថ្មី អ្នកអាចនឹងចំណាយពេលច្រើន សម្រាប់អានការណែនាំ ដើម្បីធានាថា អ្នកប្រើប្រាស់ទូរទស្សន៍បានត្រឹមត្រូវ។ បន្ទាប់ពីនោះ អ្នកប្រហែលជាអាចនឹងអានការណែនាំនោះសារ ឡើងវិញ ម្តងហើយម្តងទៀត ដើម្បីកែសម្រួលរូបភាព ឬពន្លឺ។ ប៉ុន្តែអាចមានចំណុចមួយចំនួន ដែលអ្នកប្រហែលជាមើលរំលង។

គេហទំព័រទំនើប សូមធ្វើការបង្ហាញពីមុខងារពិសេសៗទាំង៧ ដែលអ្នកគួរសាកល្បងប្រើប្រាស់

មុខងារ 4K និង HDR

មិនមែនដោយសារតែអ្នកមានកម្មវិធីចាក់វីដេអូ ហើយអ្នកមិនចាំបាច់ខ្វល់ពីមុខងារដែលមានបំពាក់រួច ជាស្រេចនៅលើទូរទស្សន៍របស់អ្នកនោះទេ។ កម្មវិធីចាក់វីដេអូទាំងនោះ រួមមាន Amazon Fire TV Stick, Roku និង Apple TV មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដំណើរការវីដេអូ 4K resolution ឬ High Dynamic Range ទេ។ ដោយសារចំនួននៃកម្មវិធីកំសាន្តរប់សទូរទស្សន៍ និងភាពយន្ត ដែលប្រើប្រាស់ 4K និង HDR អ្នកនឹងត្រូវការទូរទស្សន៍របស់អ្នក ដែលមានសមត្ថភាពដំណើរការជាមួយបច្ចេកវិទ្យាថ្មីៗទាំងនោះ។ ជឿខ្ញុំចុះ បន្ទាប់ពីអ្នកបានទស្សនារឿង Jessica Jones ជាលក្ខណៈ 4K អ្នកនឹងមិនត្រឡប់ទៅមើលវាក្នុងកម្រិត 1080p ដែលមានក្នុងកម្មវិធី Apple TV ទៀតឡើយ។

TV-Features-02

មុខងារ Apps

បើសិនជាឧបករណ៍ចាក់វីដេអូរបស់អ្នក មិនមានកម្មវិធី Streaming Apps សម្រាប់មើលភាពយន្ត និងទូរទស្សន៍ អ្នកអាចនឹងចង់ពិនិត្យលើ App Store នៅលើទូរទស្សន៍របស់អ្នក ដើម្បីស្វែងរកមុខងារ ដំណើរការកម្មវិធីទាំងនេះ។

មុខងារ Built-in Casting

ទូរទស្សន៍ថ្មីៗមួយចំនួន បានបំពាក់នូវមុខងារ Google Chromecast មានន័យថាអ្នកមិនចាំបាច់ទិញឧបករណ៍ Chromecast ដាច់ដោយឡែក ដើម្បីភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតពីទូរសព្ទដៃ ឬកុំព្យូទ័រ ទៀតទេ។ យ៉ាងណាមិញ មានទូរទស្សន៍មួយចំនួនទៀត មិនមានបំពាក់មុខងារពិសេសនេះក៏ពិតមែន តែអ្នកនៅមានជម្រើសមុខងារ Cast-Enabled។ មានន័យថា អ្នកមិនអាចបន្ថែមកម្មវិធីលើ Google Home បានទេ តែអ្នកនឹងឃើញកម្មវិធីនោះលេចឡើងក្នុង Cast Menu នៅពេលទូរសព្ទរបស់អ្នកបានភ្ជាប់ជាមួយប្រព័ន្ធ wireless ដូចគ្នានឹងទូរទស្សន៍របស់អ្នក។ ទូរទស្សន៍ដែលមានមុខងារថ្មីនេះ មានដូចជា Android TV របស់ Sony ទូរទស្សន៍ Vizio និង Samsung។

មុខងា CEC

ឧបករណ៍ HDMI ជាច្រើនភ្ជាប់ជាមួយទូរទស្សន៍ អាចបញ្ចេញអានុភាពរបស់វា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យ CEC ដែលមានឈ្មោះពេញថា Consumer Electronics Control។ ជាមួយបច្ចេក វិទ្យានេះ អ្នកអាចចុចប៊ូតុង នៅលើឧបករណ៍បញ្ជារ Apple TV ឬចាប់ផ្តើមចាក់វីដេអូជាមួយ Chromecast ហើយទូរទស្សន៍ដែលបានភ្ជាប់ជាមួយ CEC នឹងអាចដំណើរការបាន និងប្តូរទៅការកម្មវិធីតាមតម្រូវការរបស់អ្នកដោយស្វ័យប្រវត្តិ ដោយពុំចាំបាច់ប្រើប្រាស់ឧបករណ៍បញ្ជាររបស់ទូរទស្សន៍ឡើយ។

មុខងារកំណត់ពេលវេលា

មានភារកិច្ចមួយដែល CEC មិនអាចធ្វើបាន គឺគាំទ្រដល់ការបិទថាមពលទូរទស្សន៍ នៅពេលថាមពលរបស់ឧបករណ៍ចុះខ្សោយ។ បើអ្នកបានជួបប្រទះនឹងករណីនេះ អ្នកអាចស្វែងរកក្នុង Power Setting របស់ទូរទស្សន៍ និងស្វែងរកពាក្យ Sleep Timer ឬស្វែងរកមុខងារណាដែលគ្រប់គ្រងលើការ បិទទូរទស្សន៍ដោយស្វ័យប្រវត្តិ បន្ទាប់ពីមិនមានសកម្មភាពក្នុងអំឡុងពេលយូរ។

មុខងារលេងហ្គេម

ក្នុងពេលកំពុងលេងហ្គេមលើទូរទស្សន៍ថ្មី អ្នកអាចនឹងការរអាក់រអួល ឬការរំខាន នៅពេលអ្នកចុចប៊ូតុងលើឧបករណ៍បញ្ជារ និងពេលដែលសកម្មភាពនោះដំណើរការលើទូរទស្សន៍។ ជាមួយនឹងហ្គេម ដែលប្រើប្រាស់ល្បឿនលឿន ដូចជាហ្គេមបាញ់ប្រហារ ឬហ្គេមប្រណាំងប្រជែង វាអាចនឹងក្លាយជាឧបសគ្គមួយសម្រាប់អ្នក។ ដើម្បីបញ្ឈប់ការរំខានទាំងនេះ អ្នកគួរសាកល្បងប្តូរ Picture Mode ទៅជា Gaming Mode នៅលើទូរទស្សន៍ ឬស្វែងរកមុខងារមានឈ្មោះថា Gaming Low Latency។

ការកំណត់រូបភាព

បញ្ជីរាយនាមការកំណត់រូបភាព មានផ្ទុកនូវបញ្ជីមុខងារជាច្រើន ដើម្បីពន្លឿននៃការកំណត់ ហើយភាគច្រើននៃមុខងារទាំងនោះ អាចជាអ្វីដែលអ្នកមិនធ្លាប់បានដឹង។ ហើយនៅមានការកំណត់ជាច្រើន ទៀត អាចធ្វើឱ្យប៉ះពាល់ដល់កម្រិតរូបភាពរបស់ទូរទស្សន៍។ ដើម្បីកែខៃបញ្ហាទាំងនេះ អ្នកគួរប្រើប្រាស់ Movie ឬ Cinema Picture Mode ដែលជាការកំណត់រូបភាពច្បាស់ល្អ សម្រាប់ការទស្សនា ជាទូទៅ។

TV-Features-04

TV-Features-03

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន GGear និងក្រុមហ៊ុន Bosch​​ រៀបចំពិធីជប់លៀង និងចាប់រង្វាន់ជូនអតិថិជន

ដោយ: ម៉ូនី 2 PM, Friday, 10 Jun, 2016

ថ្ងៃ​ទី​ 7​ ខែមិថុនា ឆ្នាំ​ 2016 ក្រុមហ៊ុន​ GGear ​ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ និង​ចែកចាយ​ផលិតផលម៉ាក Bosch ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សហក...

ក្នុងនាមជាអ្នកដឹកនាំ តើអ្នកបានដឹងអ្វីខ្លះពីបច្ចេកវិទ្យា?

ដោយ: ដួងច័ន្ទ 8 PM, Sunday, 17 Dec, 2017

អ្នកដឹកនាំភាគច្រើនគិតថាបច្ចេកវិទ្យា គឺជាឧបករណ៍សម្រាប់ជួយដល់បុគ្គលិក ធ្វើការងារបានកាន់តែ ប្រសើរ ដូច្នេះពួកគេធ្វើការវិនិយោគ លើផលិតផល Hardware/Softwar...

Google ចេញលក់ទូរសព្ទម៉ូដែលថ្មី Pixel 3A និង 3A XL

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 May, 2019

នៅក្នុងព្រឹត្តិការណ៍ Google I/O នៅថ្ងៃនេះ ក្រុមហ៊ុន Google បានប្រកាសពីផលិតផលទូរសព្ទដៃជំនាន់ថ្មី គឺ Google Pixel 3A និង Pixel 3A XL។ ទាំងពីរម៉ូដែលនេ...

កំពូលក្រុមហ៊ុនផលិតកុំព្យូទ័រទាំង 10

ដោយ: ភារុន 10 AM, Tuesday, 28 Aug, 2018

នាពេលបច្ចុប្បន្ននេះកុំព្យូទ័រគឺជាវត្ថុដែលយើងមិនអាចខ្វះបាន។ កុំព្យូទ័រដំបូងបង្អស់ដែលចាប់ផ្តើមមានភាពទាន់សម័យនោះត្រូវបានក្រុមហ៊ុន IBM ដាក់ដំណើរការនៅទ...

Tomnerb.Com - YouTube Channel