ចូលចិត្តទំនើប

មុខងារថ្មីរបស់ Gboard នៅលើ Android

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

Google បាន Update កម្មវិធីក្តារវាយអត្ថបទ Gboard របស់ខ្លួននៅលើទូរសព្ទដៃ ជាមួយនឹងមុខងារថ្មីមួយ គឺ GIF Suggestions។ កម្មវិធី Looped Video និង Animation Clip ទាំងនេះទទួលបានប្រជាប្រិយភាពខ្ពស់នៅក្នុងប្រព័ន្ធទំនាក់ទំនង ប៉ុន្តែការស្វែងរក GIF សមស្របនឹងអារម្មណ៍របស់អ្នកអាចជារឿងដ៏ពិបាក។

បច្ចេកវិទ្យា Artificial Intelligence របស់ Google នឹងជួយអ្នកដោះស្រាយបញ្ហានេះ ដោយផ្តល់នូវជម្រើសសមស្រប ទាក់ទងនឹងកិច្ចសន្ទនារបស់អ្នក។

កម្មវិធី Gboard អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែក GIFs, Stickers និង Emojis បាន។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ប្រព័ន្ធ Android ជាពិសេស នឹងទទួលបានការណែនាំសម្រាប់ការប្រើប្រាស់មុខងាររូបភាពទាំងបីខាងលើ ដែលទាំងអស់នៃជាគុណសម្បត្តិនៃបច្ចេកវិទ្យា AI របស់ Google និងសមត្ថភាពនៃការជ្រើសយកជម្រើសទាំងនោះដោយឆ្លាតវៃ អាស្រ័យលើកិច្ចសន្ទនារបស់អ្នក។យោងតាមក្រុមហ៊ុន Google អ្នកប្រើប្រាស់កម្មវិធី Gboard នឹងឃើញរូបសញ្ញា GIF លេចឡើងនៅជ្រុងខាងឆ្វេង ផ្នែកខាងលើនៃក្តារវាយអត្ថបទនៅលើទូរសព្ទដៃ នៅពេលដែលជម្រើសសមស្របណាមួយ លេចឡើងសម្រាប់អ្នក។ ដោយគ្រាន់តែចុចនៅលើនោះ អ្នកប្រើប្រាស់នឹងបានឃើញ GIFs, Sticker និង Emoji ជាច្រើន ដែលបច្ចេកវិទ្យារបស់ Google គិតថាវាជាប់ពាក់ព័ន្ធនឹងកិច្ចសន្ទនារបស់អ្នក។

ឧទាហរណ៍ អ្នកទទួលបានសារ Good Morning អ្នកអាចនឹងបានឃើញរូបភាព GIF ណែនាំទាក់ទងនឹងពេលព្រឹកព្រលឹម ដូចជាការជូនពរ ឬរូបភាពអាហារពេលព្រឹកជាដើម។ Google ផ្តល់នូវឧទាហរណ៍ដទៃទៀត ដូចជាការណែនាំឱ្យប្រើប្រាស់ Emoji ងងុយគេង នៅពេលអ្នកវាយពាក្យ I’m Tired។

កម្មវិធីនេះដំណើរការមុខងារណែនាំទាំងនោះនៅលើឧបករណ៍របស់អ្នកប្រើប្រាស់ ដែលក្រុមហ៊ុន Google និយាយថានេះជាវិធីមួយក្នុងការជួយធានាថាមាតិកានៃការណែនាំទាំងនោះត្រូវបានរក្សាទុកជាសម្ងាត់ និងឯកជន។ នាពេលបច្ចុប្បន្ន មានតែភាសាអង់គ្លេសមួយប៉ុណ្ណោះ ដែលគាំទ្រជាមួយមុខងារថ្មីនេះ ប៉ុន្តែក្រុមហ៊ុន Google នឹងបន្ថែមភាសាច្រើនបន្តបន្ទាប់ទៀតនៅពេលអនា គត។

ព្រមជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបញ្ជាក់ថា នៅថ្ងៃណាមួយក្រុមហ៊ុននឹងបន្ថែមមាតិកាថ្មីផ្សេងទៀត សម្រាប់ទម្រង់នៃការណែនាំនៅពេលសន្ទនា ដើម្បីជួយឱ្យការសន្ទនារបស់អ្នកកាន់តែរីក រាយ៕

អត្ថបទអ្នកចង់អាន

កំហុស ៦ ប្រើប្រាស់ចង្ក្រានអគ្គីសនី

ដោយ: ស. លីង 9 PM, Sunday, 12 Feb, 2017

ទំនើប សូមបង្ហាញកំហុស ៦ ដែលមេផ្ទះភាគច្រើនមិនដឹង និងធ្វេសប្រហែស ពេលប្រើប្រាស់ចង្ក្រានអគ្គីសនី។ តើកំហុសទាំងនោះ មានអ្វីខ្លះ? ១. កុំដើរចេញ ធម្មតា មេផ្ទះ...

៦ ចំណុច ដែលអ្នកត្រូវដឹង មុនពេលទិញទូរទស្សន៍

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

អ្នកកំពុងចង់ទិញ ទូរទស្សន៍ថ្មីមែនទេ? តែអ្នកមិនអាចសម្រេចចិត្ត ជ្រើសរើសយកទូរទស្សន៍ម៉ាកមួយណានៅឡើយទេ ព្រោះវាមើលទៅស្អាត ប្រណិត និងទាន់សម័យដូចៗគ្នា។ ការទិ...

Ford ដោះស្រាយបញ្ហាអគ្គិភ័យដោយកែលម្អ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018

បើសិនជាអ្នកកំពុងបើកបររថយន្ត Ford GT Supercar ដ៏ទំនើបរបស់អ្នក នៅលើដងវិថី Mazda Raceway Laguna Seca អ្នកពិតជាមិនចង់ឃើញភ្លើងឆាបឆេះឡើងចេញពីម៉ាស៊ីននៅខាង...

ទូរទស្សន៍ SAMSUNG ថ្មី បញ្ចេញពន្លឺ នៅពេលងងឹត

ដោយ: ដួងច័ន្ទ 6 PM, Friday, 30 Jun, 2017

សាកល្បងក្រឡេកមើលទិដ្ឋភាព ជុំវិញផ្ទះរបស់អ្នក និងសាកល្បងរាប់កញ្ចក់អេក្រង់ នៅក្នុងផ្ទះមានដូចជា ទូរទស្សន៍នៅលើជញ្ជាំង Tablet នៅលើតុកាហ្វេ Monitor កុំព្យ...

Tomnerb.Com - YouTube Channel