ចូលចិត្តទំនើប

មុខងារថ្មីរបស់ Facebook កំណត់ការប្រើប្រាស់របស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Friday, 03 Aug, 2018

សម្រាប់មនុស្សមួយចំនួន ការចាកចេញពីបណ្តាញទំនាក់ទំនងសង្គមអាចជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពជាងគេ ដើម្បីចេញឱ្យឆ្ងាយពីការញៀននឹង
ការលេងកំសាន្តមួយប្រភេទនេះ។ ប៉ុន្តែក្រុមហ៊ុន Facebook មិនចង់បាត់បង់ចំនួនអ្នកប្រើប្រាស់ ដែលធុញទ្រាន់នឹងការលេងបណ្តាញទំនាក់ទំនង
សង្គមដ៏មានប្រជាប្រិយភាពមួយនេះឡើយ។

ដូច្នេះហើយបានជាក្រុមហ៊ុន Facebook បញ្ចេញមុខងារគ្រប់គ្រងថ្មីមួយសម្រាប់កម្មវិធីរបស់ខ្លួន ក្នុងកី្តសង្ឃឹមថាអ្នកប្រើប្រាស់អាចកំណត់ទំហំ
នៃការប្រើប្រាស់ដោយផ្ទាល់ ដោយពុំចាំបាច់បោះបង់ចោលកម្មវិធីទាំងស្រុង។

មុខងារថ្មីនេះមាន Dashboard សកម្មភាព ដែលនឹងបង្ហាញពីចំនួនពេលវេលាដែលអ្នកប្រើប្រាស់បានចំណាយក្នុងការលេង Facebook និង
Instagram គិតជាមធ្យមប្រចាំថ្ងៃ ក្នុងមួយសប្តាហ៍។ អ្នកប្រហែលជាគិតថាអ្នកគ្រាន់តែចំណាយពេល 2-3 នាទីសម្រាប់អាន Status និងមើល
រូបភាពថ្មីៗមួយចំនួន ប៉ុន្តែបើសិនជាអ្នកមានទំនោរត្រឡប់មកកាន់ Facebook សារជាថ្មីនៅរៀងរាល់ម៉ោង នោះថេរវេលាជានាទីទាំងនោះនឹងត្រូវ
បូកបន្ថែមជាបន្តបន្ទាប់។

Dashboard របស់មុខងារថ្មីនេះ មិនទាន់ល្អឥតខ្ចោះ 100% នោះទេ។ វានឹងបង្ហាញអំពីសកម្មភាពជាមធ្យមប្រចាំថ្ងៃរបស់អ្នក តែនៅលើឧបករណ៍
ជាក់លាក់មួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែវាអាច ផ្តល់ឱ្យអ្នកនូវការត្រួតពិនិត្យដ៏មានសារៈសំខាន់យ៉ាងពិតប្រាកដ។ នៅពេលដែលអ្នកបានដឹងថាអ្នកបាន
ចំណាយពេលជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកអាចប្រើប្រាស់មុខងារដទៃទៀតរបស់ Facebook ដើម្បីទប់ស្កាត់ជម្ងឺញៀនដែលកំពុង
រីកលូតលាស់នេះបាន។

មុខងារមួយក្នុងចំណោមមុខងារទាំងនោះ នឹងផ្តល់ឱ្យអ្នកនូវវិធីសម្រាប់កំណត់ពេលវេលានៃការប្រើប្រាស់ Facebook និង Instagram។ ឧទាហរណ៍ថា
បើសិនជាអ្នកគ្រាន់តែចង់ឱ្យខ្លួនអ្នកប្រើប្រាស់ Facebook ឬ Instagram ត្រឹមតែមួយម៉ោងក្នុងមួយថ្ងៃ អ្នកគ្រាន់តែកំណត់ពេលវេលាតាមតម្រូវការរបស់អ្នក ហើយអ្នកនឹងទទួលបានការជូនដំណឹងនៅពេលអ្នកទៅដល់ដែនកំណត់។ អ្នកក៏អាចបិទសម្លេងនៃការជូនដំណឹង នៅក្នុងផ្ទាំង Your Activity ថ្មី ដែលជួយទប់ស្កាត់ការជូនដំណឹងលេចឡើងនៅលើអេក្រង់ចាក់សោររបស់អ្នកបាន។

ក្រុមហ៊ុន Facebook បង្កើតមុខងារទាំងនេះឡើងដោយមានកិច្ចសហការជាមួយអ្នកជំនាញ និងអង្គការ ផ្នែកសុខភាពខួរក្បាលជាច្រើន។
ក្រុមហ៊ុន Facebook សង្ឃឹមថា ពួកគេអាចផ្តល់ឱ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងកាន់តែច្រើនលើពេលវេលាដែលពួកគេចំណាយនៅលើ
បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន និងជំរុញកិច្ចសន្ទនារវាងមាតាបិតា និងកូនៗអំពីចំណូលចិត្តលើប្រព័ន្ធ Online ដែលសមស្រប
សម្រាប់ពួកគេ។ Facebook លើកឡើងថា មុខងារថ្មីនេះនឹង ចេញដំណើរការក្នុងពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់ថានៅពេលណា និងទីណាឡើយ។

នៅពេលមុខងារថ្មីនេះដំណើរការ អ្នកអាចប្រើប្រាស់វាបានដោយចូលទៅកាន់ Setting ហើយវាស្ថិតនៅក្រោម Your Activity សម្រាប់កម្មវិធី Instagram
និង Your Time on Facebook សម្រាប់កម្មវិធី Facebook៕

អត្ថបទអ្នកចង់អាន

វិធីសាស្រ្តព្រីនចេញពី Chromebook

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Apr, 2019

ខណៈដែល Chromebook របស់ Google សុទ្ធតែពាក់ព័ន្ធនឹងសេវាកម្ម Online ពេលខ្លះអ្នកត្រូវការវិធីសាស្រ្ត Printout បែបចាស់ដ៏ល្អមួយ ដើម្បីអមជាមួយដំណើរការការងា...

ឧបករណ៍បំពងសម្លេងអណ្តែតក្នុងលំហ ល្អបំផុតលើគុណភាពសម្លេង

ដោយ: ដួងច័ន្ទ 8 PM, Monday, 08 May, 2017

ឧបករណ៍បំពងសម្លេងអណ្តែតក្នុងលំហ ជាការពេញនិយមថ្មីនាពេលបច្ចុប្បន្ន នៅក្នុងពិភពតន្រ្តី ដែលត្រូវបានណែនាំដំបូងនៅក្នុងឆ្នាំ 2014។ បន្ទាប់មក ប្រភេទឧបករណ៍បំ...

Xiaomi ប្រកាសចេញលក់ទូរសព្ទតម្លៃទាប

ដោយ: ដួងច័ន្ទ 9 AM, Friday, 01 Feb, 2019

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសអំពីការបញ្ចេញលក់ទូរសព្ទម៉ូដែល Redmi Go ដែលជាទូរសព្ទ Android Go ដំបូងបង្អស់របស់ក្រុមហ៊ុន។ ដូចគ្នានឹងទូរសព្ទ Andr...

Moodo ឧបករណ៍បាញ់ក្លិនក្រអូប ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

ក្លិន គឺជាជម្រើសផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ដូច្នេះហើយទើបម៉ាស៊ីន Moodo ត្រូវបានបង្កើត ឡើង។ វាជាឧបករណ៍បាញ់ក្លិនក្រអូបក្នុងបន្ទប់ ដែលផ្តល់នូវជម្រើស...

Tomnerb.Com - YouTube Channel