ចូលចិត្តទំនើប

មុខងារថ្មីពី Instagram គឺជាអ្វី?

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Dec, 2018

កាលពីខែសីហា Facebook និង Instagram បានប្រកាសថាពួកគេនឹងបង្ហាញនូវមុខងារថ្មី គឺ Dashboard ដែលនឹងតាមដានអំពីថេរវេលាដែលអ្នកប្រើប្រាស់បានចំណាយនៅក្នុងកម្មវិធី និមួយៗ ប៉ុន្តែយើងនៅពុំទាន់បានឃើញមុខងារថ្មីនេះនៅឡើយទេ។
នាពេលនេះ Instagram បានចាប់ផ្តើមដាក់ឱ្យដំណើរការមុខងារ Your Activity ផ្ទាល់របស់កម្មវិធីនេះ ដែលរួមបញ្ចូលនូវឧបករណ៍សម្រាប់កំណត់ពេលវេលាប្រចាំថ្ងៃ និងជម្រើសសម្រាប់ការបិទសម្លេងនៃការជូនដំណឹងជាបណ្តោះអាសន្ន។
មុខងារនេះអាចរកឃើញនៅក្នុងរូបសញ្ញាដកបីជាន់ នៅផ្នែកខាងលើជ្រុងខាងស្តាំនៃទំព័រ Profile របស់អ្នក ហើយនៅទីនោះអ្នកនឹងបានឃើញពាក្យ Your Activity។

ព្រមជាមួយកម្មវិធី Screen Time ដែលណែនាំដោយក្រុមហ៊ុន Apple នៅលើប្រព័ន្ធ iOS និងកម្មវិធី Digital Wellness Dashboard បញ្ចេញដោយក្រុមហ៊ុន Google ប្រើប្រាស់លើប្រព័ន្ធ Android 9.0 ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបាននឹងកំពុងរិះគិតអំពីជំនួយដល់អ្នកប្រើប្រាស់ ក្នុងការគ្រប់គ្រងពេលវេលាប្រើប្រាស់កម្មវិធីនិមួយៗបានកាន់តែប្រសើរ។

Dashboard របស់ Facebook និង Instagram ដែលប្រើប្រាស់សម្រាប់បង្ហាញពីចំនួនថេរវេលា ដែលត្រូវចំណាយនៅក្នុងកម្មវិធីនិមួយៗ ក្នុងរយៈពេលមួយសបា្តហ៍ និងធ្វើការបិទការរំខានពីការផ្តល់ការជូនដំណឹងនានា ក្នុងគោលបំណងផ្តល់ឱ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងបានកាន់តែច្រើន នៅលើការប្រើប្រាស់នានានៅលើបណ្តាញទំនាក់ទំនងសង្គម ដែលអាចជាកត្តាជះផលប៉ះពាល់ដល់សុខភាពខួរក្បាល និងសារពាង្គកាយរបស់អ្នក បើសិនជាអ្នកប្រើប្រាស់លើសកំណត់។

ក្រុមហ៊ុនមេរបស់ Instagram គឺ Facebook មិនទាន់ចាប់ផ្តើមបញ្ចេញ Activity Dashboard របស់ខ្លួននៅឡើយទេ ដែលកម្មវិធីថ្មីនេះនឹងមានឈ្មោះថា Your Time on Facebook។ មុខងារទាំងពីរនេះត្រូវបានប្រកាសដំណាលពេលគ្នា កាលពីពាក់កណ្តាលឆ្នាំកន្លងទៅនេះ ដូច្នេះយើងសង្ឃឹមថា Facebook នឹងបញ្ចេញមុខងារថ្មីក្នុងពេលឆាប់ៗនេះដែរហើយ៕

អត្ថបទអ្នកចង់អាន

ទូទឹកកកស៊េរីថ្មី LG ឡូយម៉ាកប់

ដោយ: WangSang 1 AM, Friday, 19 Aug, 2016

ដោយសារតែបច្នុប្បន្ន យើងសង្តេតឃើញថាមានការកើននូវសមាជិកគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយមនុស្សគ្រប់គ្នាមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការដើរផ្សារទិញទំ...

Apple បង្ហើបពីបច្ចេកវិទ្យា Touch ID ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Saturday, 26 Jan, 2019

ព័ត៌មានបែបធ្លាយអំពីទូរសព្ទ iPhone ធំជាងគេកាលពីពេលថ្មីៗនេះ បានចេញពីក្រុមហ៊ុន Apple ផ្ទាល់តែម្តង ហើយវាដូចជាកើតឡើងគាប់ជួនគ្នាពេក។ នាពេលនេះ ជាមួយនឹងចំន...

Instagram នឹងដំណើរការវីដេអូផ្តេកនៅលើ IGTV

ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 May, 2019

កម្មវិធី Instagram នឹងមិនដំណើរការតែវីដេអូបញ្ឈរ (Vertical Video) មួយមុខទៀតទេ។ នៅថ្ងៃនេះ ក្រុមហ៊ុនបានប្រកាសថា សេវាកម្ម Longform Video Offshoot របស់ I...

ប៉ាតង់ Apple Watch ថ្មី បង្ហាញចំណុចពិសេសពីរ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ចំណុចពិសេសៗជាច្រើនអាចនឹងកើតមានឡើង សម្រាប់ផលិតផល Apple Watch។ ក្រុមហ៊ុនដែលនៅពីក្រោយផលិតផលនាឡិកាដៃ Smartwatch ដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក កាលពីពេលថ្...

Tomnerb.Com - YouTube Channel