ចូលចិត្តទំនើប

មុខងារថតរូបនៅពេលយប់ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Dec, 2018

របាយការណ៍មួយចេញផ្សាយដោយគេហទំព័រ XDA-Developer បានរៀបរាប់ថាលេខកូដដែលត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ Android Pie ចុងក្រោយបង្អស់ ដែលផលិតឡើងសម្រាប់ប្រើប្រាស់នៅក្នុងទូរសព្ទ Samsung Galaxy Note 9 បង្ហាញថាក្រុមហ៊ុន Samsung កំពុងធ្វើការនៅលើមុខងារថ្មីមួយសម្រាប់ការថតរូបនៅពេលយប់ ដែលមុខងារថ្មីនេះមានឈ្មោះថា Bright Night។
លេខកូដនេះបញ្ជាក់ថា វានឹងអនុញ្ញាតឱ្យអ្នក ថតយករូបភាពមានពន្លឺភ្លឺច្បាស់ ទោះបីស្ថិតក្នុងលក្ខខណ្ឌងងឹតខ្លាំងក្តី ដែលករណីនេះមានលក្ខណៈស្រដៀងទៅនឹងមុខងារមួយដែលយើងធ្លាប់បានឃើញនៅលើមុខងារ Night Sight របស់ Google និងមុខងារ Night របស់ Huawei។

ការបញ្ជាក់អំពីវិធីសាស្រ្តដែលក្រុមហ៊ុន Samsung នឹងបង្ហាញវត្តមានមុខងារថតរូបថ្មីជាមួយគ្រប់ផលិតផលទូរសព្ទដៃនីមួយៗ គេហទំព័រ XDA បានរំពឹងថាក្រុមហ៊ុនអាចនឹងប្រើប្រាស់វិធីសាស្រ្តដូចគ្នាជាមួយមុខងារ Bright Night និងនៅលើទូរសព្ទម៉ូដែលថ្មី Galaxy S10 ដែលត្រូវគេរំពឹងថានឹងបង្ហាញវត្តមាននៅចុងខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញបច្ចេកវិទ្យា Scene Optimizer ថ្មីនៅក្នុងទូរសព្ទ Note 9 កាលពីខែសីហាកន្លងទៅ បន្តពីមុខងារបន្ថែម Super Slo-Mo នៅលើទូរសព្ទ S9។ បន្ទាប់ពីការបញ្ចេញជាលើកដំបូង បច្ចេកវិទ្យាថ្មីទាំងពីរនេះក្រោយមកត្រូវបានយកទៅប្រើប្រាស់នៅលើទូរសព្ទដៃម៉ូដែលចាស់ៗ ដែលពន្យល់អំពីវិធីសាស្រ្តដែលលេខកូដថ្មីនេះត្រូវបានកាត់តម្រឹមនៅលើទូរសព្ទ Note 9 នៅពេលវាត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសព្រមគ្នាជាមួយទូរសព្ទ S10។

អត្ថបទនៅក្នុងលេខកូដនេះបង្ហាញថា មុខងារថ្មីនេះនឹងដំណើរការក្នុងលក្ខខណ្ឌស្រដៀងគ្នាទៅនឹងមុខងារ Night Sight ដែលធ្វើការថតរូបជាប់ៗគ្នាជាច្រើនសន្លឹក និងប្រើប្រាស់ Software ដើម្បីរួមបញ្ចូលរូបភាពទាំងអស់នោះបញ្ចូលគ្នា។ វិធីសាស្រ្តនេះត្រូវបានផលិតចេញជាទិន្នផលដ៏គាប់ប្រសើររួចជាស្រេចហើយនៅលើទូរសព្ទម៉ូដែល Pixel 3។
នៅពេលយើងធ្វើការប្រៀបធៀបទូរសព្ទម៉ូដែល S9 ជាមួយទូរសព្ទម៉ូដែល Pixel 2 XL កាលពីដើមឆ្នាំនេះ យើងឃើញថាទូរសព្ទ S9 មាន Aperture ធំទូលាយជាង ដែលទំនងដូចជាផ្តល់ឱ្យវានូវភាពល្អប្រសើរ នៅក្នុងករណីថតរូបក្នុងលក្ខខណ្ឌពន្លឺទាប ប៉ុន្តែសម្រាប់ Software របស់ទូរសព្ទ Pixel 2 វិញ ធ្វើដំណើរការបញ្ជូន Contrast និង Dynamic Range បានកាន់តែច្រើន។ អាស្រ័យលើការអនុវត្តបានល្អប្រសើរយ៉ាងណា មុខងារ Bright Night អាចជួយឱ្យក្រុមហ៊ុន Samsung បង្ខិតគម្លាតនៃគុណភាព Software ជាមួយនឹងក្រុមហ៊ុនជាដៃគូប្រជែងដទៃទៀតបាន។
ទូរសព្ទ Galaxy S10 ត្រូវបានសម្រិតសម្រាំងរួចជាស្រេច ដើម្បីក្លាយជាការកែប្រែលក្ខណៈមូលដ្ឋានបន្ថែមទៀត សម្រាប់ក្រុមហ៊ុន Samsung បន្ទាប់ពីការផ្លាស់ប្តូរម្តងហើយម្តងទៀត ដែលយើងបានឃើញនាពេលកន្លងមកនៅលើទូរសព្ទ S9។

សេចក្តីរាយការណ៍ជាច្រើនអំពីទូរសព្ទនេះ ត្រូវបានអះអាងថាវានឹងមានបំពាក់ជាមួយបច្ចេកវិទ្យា In-Display Fingerprint Sensor មានកាមេរ៉ារហូតដល់ 6 គ្រឿង និងជាប្រភេទអេក្រង់ Hole-Punch Infinity O ហើយនាពេលនេះវាទំនងដូចជាមានការ Upgrade លើបច្ចេកវិទ្យាកាមេរ៉ាបន្ថែមទៀតផងដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Google Car រថយន្តអច្ឆរិយៈ

ដោយ: ដាលីស 12 PM, Monday, 13 Apr, 2015

ទីបំផុតក៏បង្ហាញខ្លួនចេញមករួចរាល់ហើយសម្រាប់រថយន្តអច្ឆរិយៈដំបូងគេបំផុត គឺ Google Car ដែលចេញមក​ព្រម​​ជាមួយនឹងសមត្ថភាពដ៏គួរឱ្យស្ងើចយ៉ាងអស្ចារ្យ។ ប្រាកដ...

រថយន្តកំពូលៗទាំង 6 ដែលមានតម្លៃសមរម្យបំផុតក្នុងថ្ងៃនេះ

ដោយ: ភារុន 8 AM, Wednesday, 07 Nov, 2018

ពិភពរថយន្តដែលក្រុមហ៊ុនជាច្រើនផលិតឡើង ដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបំបែកកំណត់ត្រាខ្ពស់បំផុតរបស់ពិភពលោកដូចជារថយន្តម៉ាក Bugatti Ch...

ទូទឹកកកស៊េរីថ្មី LG ឡូយម៉ាកប់

ដោយ: WangSang 1 AM, Friday, 19 Aug, 2016

ដោយសារតែបច្នុប្បន្ន យើងសង្តេតឃើញថាមានការកើននូវសមាជិកគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយមនុស្សគ្រប់គ្នាមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការដើរផ្សារទិញទំ...

ម៉ាស៊ីនត្រជាក់ហូរទឹក និងដំណោះស្រាយ

ដោយ: ចរិយា 9 PM, Sunday, 15 Jan, 2017

ប្រជាជនខ្មែរ សឹងគ្រប់គេហដ្ឋានប្រើប្រាស់ម៉ាស៊ីនត្រជាក់ អ្នកខ្លះដាក់ក្នុងបន្ទប់ដំណេក អ្នកខ្លះដាក់ទាំងក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ល។ មិនមែ...

Tomnerb.Com - YouTube Channel