ចូលចិត្តទំនើប

មានអ្វីពិសេសពី LG Watch W7?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 16 Oct, 2018

នាឡិកាដៃ Android Wear ថ្មីៗទទួលបានការវិវត្តថ្មីៗជាច្រើន ហើយនាពេលនេះវាក៏ត្រូវការមុខងារថ្មីចេញពី Hardware ដើម្បីដំណើរការផងដែរ។ នេះជាចំណុចដែលនាឡិកា Watch W7 របស់ក្រុមហ៊ុន LG កំពុងផលិតឡើង។ វាប្រហែលជាមិនទទួលបានឈ្មោះដ៏ទាក់ទាញមែន ប៉ុន្តែវាមានបំពាក់នូវមុខងារដ៏គួរឱ្យទាក់ ទាញ។ បន្ថែមលើមុខងារ Touch ដ៏ងាយស្រួល អេក្រង់ LCD ទំហំ 1.2 inch នាឡិកាដៃម៉ូដែល W7 មានទ្រនិចមេកានិច មួយគូ ដែលអាចឱ្យអ្នកនៅតែអាចមានពេលវេលាទៀងទាត់ បន្ទាប់ពីថ្មនាឡិកាអស់។

នេះមិនមែនការច្នៃប្រឌិតថ្មីទេ ព្រោះយើងធ្លាប់បានឃើញចំណាប់ផ្តើមដំបូងជាច្រើនរួចមកហើយ រួមមាន MyKronos ដែលបាននាំយកគំនិតថ្មីនេះនៅក្នុងនាឡិកាដៃ Smartwatch ម៉ូដែល ZeTime។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនផលិតនាឡិកាធំៗ មិនទាន់បានបញ្ចេញថ្វីដៃក្នុងការនាំមកនូវយន្តការ Analog កាន់តែច្រើនមកនៅលើនាឡិកាដៃនៅឡើយទេ។

ថ្មរបស់នាឡិកា Smartwatch បាននឹងកំពុងការវិវត្តកាន់តែប្រសើរក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែវានៅតែមិនទាន់អាចប្រៀបផ្ទឹមជាមួយថ្មរបស់នាឡិកាដៃម៉ូដែលចាស់ៗ ដូចជា Seiko ឬ Citizen ឡើយ។

ក្រុមហ៊ុន LG បានបញ្ជាក់ថា ម៉ូដែល W7 នឹងដំណើរការមុខងារ Full-Blown របស់ Smartwatch បានក្នុងរយៈពេលប្រហែល 2 ថ្ងៃ សម្រាប់ការបញ្ចូលថាមពលម្តង ហើយនៅពេលអ្នកផ្លាស់ប្តូរទៅប្រើប្រាស់មុខងារ Watch-Only អ្នកនឹងបានទទួលនាឡិកាដៃដែលមានទ្រនិចដើរមានរហូតដល់ 100 ថ្ងៃ។

យ៉ាងណាមិញក៏នៅមានចំណុចមួយចំនួនសម្រាប់ឱ្យអ្នកកត់ចំណាំផងដែរ។ មួយក្នុងចំណោមនោះ នាឡិកា W7 ដែលមានតួផលិតពីអ៊ីណុក គ្មានច្រេះ មានលក្ខណៈជានាឡិកាដៃតួប្រុស ហើយមកទល់ពេលនេះ មិនមានព័ត៌មានណាទាក់ទងនឹងម៉ូដែលទំហំតូចនៅឡើយទេ ដែលនេះមានន័យថាសម្រាប់អ្នកដែលមាន កដៃ ទំហំតូចស្តើង អាចនឹងមិនសូវសមទេ។

នាឡិកាដៃ W7 ក៏ប្រើប្រាស់បន្ទះឈីបប្រព័ន្ធ Qualcomm Wear 2100 ជាមួយនឹង RAM ទំហំ 768GB។ ថ្វីត្បិត Qualcomm ទើបនឹងបញ្ចេញបន្ទះឈីបជំនាន់ថ្មីគឺ Wear 3100 Silicon កាលពីពេលថ្មីៗនេះក្តី ប៉ុន្តែសមត្ថភាពដ៏ខ្ពស់ ការចំណាយថាមពលតិចតួច និងសមត្ថភាពស្នូលដ៏មានប្រសិទ្ធភាពរបស់វា មិនទាន់អាចឱ្យនាឡិកា Smartwatch សម្របខ្លួនជាមួយវានៅឡើយទេ។

ទ្រនិចនាឡិកាមេកានិចរបស់ W7 ធ្វើឱ្យនាឡិកាដៃជំនាន់ថ្មីនេះ កាន់តែមានភាពបត់បែនខ្ពស់ជាងម៉ូដែលនាឡិកាដទៃទៀត។ ប៉ុន្តែនៅពេលយើងនឹកគិតដល់នាឡិកាដែលមានបំពាក់ប្រព័ន្ធ Wear 3100 ដែលនឹងត្រូវបំពាក់នៅលើនាឡិកាដៃក្នុងពេលឆាប់ៗខាងមុខនេះ ធ្វើឱ្យយើងគិតថានាឡិកា W7 ហាក់ដូចជានៅមានកង្វះខាត។

នៅពេលនាឡិកា W7 ចេញលក់នៅពាក់កណ្តាលខែតុលានេះ វានឹងមានតម្លៃលក់គឺ $449៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ស្វែងយល់ពីក្រុមហ៊ុន LG

ដោយ: ដួងច័ន្ទ 10 AM, Thursday, 19 Jul, 2018

LG ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េ ដែលមានទស្សនវិស័យ និងបេសកកម្ម បង្កើត និងផ្តល់នូវភាពរីករាយ និងការរស់នៅកាន់តែប្រសើរ។ ការត្រួសត្រាយផ្លូវក្នុងវិស...

ចំណុចថ្មីទាំង១១ ដែលអ្នកអាចធ្វើបានជាមួួយ Android Wear Smartwatch

ដោយ: ដួងច័ន្ទ 9 PM, Thursday, 09 Mar, 2017

បើសិនជាអ្នកជាម្ចាស់នៃ Android Wear សូមត្រៀមខ្លួនទទួល Android Wear 2.0 នៅរយៈពេល ពីរ ទៅបី សប្តាហ៍ខាងមុខ ហើយអ្នកនឹងទទួលបានកាដូពិសេសមួយ។ សម្រាប់ម្ចាស់ន...

ម៉ាស៊ីនត្រជាក់ LG Dual Inverter 2018 សន្សំសំចៃអគ្គីសនី 70% និងបច្ចេកវិទ្យាថែរក្សាស្បែក

ដោយ: ទំនើប 10 PM, Friday, 16 Mar, 2018

នៅក្នុងឆ្នាំ2018នេះLGបាននាំមកនូវម៉ាសុីនត្រជាក់សេ៊រីថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យ និងមុខងារពិសេសៗជាច្រើន ដែលស្របទៅនឹងតំរូវការរបស់អ្ន...

Google និយាយថាខ្លួននឹងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផល Hardware ទាំងអស់របស់ខ្លួន នៅឆ្នាំ 2022!

ដោយ: ភារុន 9 AM, Thursday, 08 Aug, 2019

ថ្ងៃនេះក្រុមហ៊ុន Google បានអះអាងថានឹងបញ្ចូលវត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផលឆ្នាំ 2022 ទាំងអស់របស់ខ្លួន។ ហើយថ្មីៗនេះផ្នែក Hardware រួមមាន៖ ទូរ...

Tomnerb.Com - YouTube Channel