ចូលចិត្តទំនើប

ភ្លើងសញ្ញារថយន្ត ២ ដែលអ្នកត្រូវតែខ្វល់

ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017

ការបើកបររថយន្ត មិនត្រឹមតែយកចិត្តទុកដាក់នឹងដងផ្លូវនោះទេ អ្នកបើកបរត្រូវចាប់អារម្មណ៍ខ្លាំង នឹងភ្លើងសញ្ញាដែលលោតបង្ហាញ ក្នុងប្រអប់ចង្កូតផងដែរ។ ភ្លើងសញ្ញា ២ ដែលអ្នកត្រូវធ្វើសកម្មភាពភ្លាមៗ ពេលវាបង្ហាញខ្លួន គឺ៖

Two-Warning-Light-Car-02

១. សញ្ញាប្រេងម៉ាស៊ីន

ភ្លើងសញ្ញានេះ លោតបង្ហាញនៅពេលម៉ាស៊ីនរថយន្តអស់ប្រេង ឬប្រេងនៅសល់តិច។ ក្នុងករណីឃើញលេចភ្លើងសញ្ញាមួយ ប្រសិនបើអ្នកកំពុងបើកបរ អ្នកគួរចតរថយន្តទៅម្ខាងនៃថ្នល់ ហើយពិនិត្យ មើលកម្រិតប្រេង។

ការអស់ប្រេងអាចបណ្តាលមកពី៖

  • ការប្រើអស់
  • ធុងប្រេងលិច
  • ប្រេងមានកករ ឬ
  • បញ្ហារបស់ផ្នែកបញ្ជូនប្រេង។

ប្រសិនបើម៉ាស៊ីនរថយន្តអ្នកឮសូរតឹកៗ ក្រោកក្រាក ឬកញ្ឆក់ពេលអ្នកបើកបរ នេះបណ្តាលមកពីប្រេង ក្នុងម៉ាស៊ីនមិនគ្រប់គ្រាន់។ អ្នកគួរបន្ថែមប្រេងទើបជាការល្អ។ បើអ្នករឹងទទឹងនៅតែចង់បើកបរបន្តទៀត វានឹងធ្វើឲ្យខូចម៉ាស៊ីន។

Two-Warning-Light-Car-03

២. សញ្ញាហ្វ្រាំងដៃ

ភ្លើងសញ្ញាហ្វ្រាំងដៃលោតបង្ហាញមានពីរករណី។ ទីមួយ អ្នកមិនបានដោះហ្វ្រាំងដៃ។ ទីពីរ ចំនួនប្រេងហ្វ្រាំងមិនគ្រប់។

ប្រសិនបើអ្នកឃើញសញ្ញាបង្ហាញខ្លួន អ្នកគួរកុំបន្តការបើកបរ អ្នកគួររកកន្លែងចត ហើយពិនិត្យមើលប្រេងហ្វ្រាំង។ ប្រសិនបើពិនិត្យឃើញខ្វះ អ្នកត្រូវចាក់បំពេញ។ ក្នុងករណីអ្នកបំពេញហើយ នៅតែខ្វះទៀត មានន័យថា មានកន្លែងលិចប្រេងហើយ ដូច្នេះអ្នកត្រូវនាំរថយន្តអ្នកទៅរកជាងជាបន្ទាន់។

ការខ្វះប្រេងហ្វ្រាំងប៉ះពាល់ ដល់សុវត្ថិភាពបើកបរ។ កង្វះប្រេងហ្វ្រាំងនាំឲ្យអ្នកមិនអាចបញ្ឈប់រថយន្ត។ ក្នុងពេលអ្នកចតរថយន្ត នៅកន្លែងចំណោត រថយន្តរបស់អ្នកនឹងរំកិល។ ដោយហេតុនេះ ពេលឃើញភ្លើងសញ្ញាហ្វ្រាំងដៃបង្ហាញខ្លួន អ្នកបើកបរគួរត្រួតពិនិត្យរថយន្តជាបន្ទាន់។

នៅមានភ្លើងសញ្ញារថយន្តជាច្រើនទៀត ដែលអ្នកបើកបរទាំងឡាយត្រូវយកចិត្តទុកដាក់ ប៉ុន្តែទំនើបសូមបង្ហាញតែពីរចំណុចសិន។ នៅអត្ថបទក្រោយៗ ទំនើបនឹងលើកយកភ្លើងសញ្ញារថយន្តផ្សេងៗទៀត មកជម្រាបជូនមិត្តអ្នកអាន៕

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ពី របៀបកែតម្រូវ លក្ខណៈពិសេស Adaptive Brightness របស់ប្រព័ន្ធប្រតិបត្តិការ Android Pie

ដោយ: ភារុន 11 AM, Tuesday, 14 May, 2019

នៅពេលខ្លះ លក្ខណៈពិសេសថ្មី ដែលភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ ដែលបានធ្វើការ Update រួច អាចក្លាយជាអ្នកបង្កបញ្ហាច្រើនជាង អ្វីដែលជាតម្លៃនៃការប្រើ...

វីធីផ្ញើសារសម្ងាត់នៅលើ Gmail

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Jun, 2019

ក្រុមហ៊ុន Google បានណែនាំឱ្យស្គាល់នូវមុខងារថ្មី Confidential Mode សម្រាប់កម្មវិធី Gmail កាលពីឆ្នាំ 2018។ វាជា Setting មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រា...

ដឹងទេថា SmartStart ជាអ្វី?

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Feb, 2019

ថ្ងៃនេះ គេហទំព័រ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ មកធ្វើការស្វែងយល់ពីកម្មវិធីថ្មីមួយ មានឈ្មោះថា SmartStart។ ចង់ដឹងថានេះជាកម្មវិធីអ្វី? និងមា...

Arena of Valor ផ្តល់នូវរសជាតិថ្មីស្រឡាងនៅលើ Switch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

ហ្គេម Arena of Valor គឺជាហ្គេមមានប្រជាប្រិយភាពខ្ពស់មួយនៅក្នុងពិភពលោក ដែលទទួលបានចំនួនអ្នកលេងរហូតដល់ 200 លាននាក់ មុនពេលវាបង្ហាញខ្លួនជាលើកដំបូងនៅតំបន់...

Tomnerb.Com - YouTube Channel