ចូលចិត្តទំនើប

ភ្ញាក់ផ្អើលជាមួយ Laptop ធ្វើពីស្បែករបស់ HP!

ដោយ: ដួងច័ន្ទ 8 AM, Friday, 05 Oct, 2018

យើងគិតថា MacBook ជា Laptop ដ៏ប្រណិតមួយ ប៉ុន្តែតើអ្នកមានធ្លាប់គិតទេថា Laptop ធ្វើពីស្បែក តើប្រណិតយ៉ាងណា? នេះជាអ្វីដែលក្រុមហ៊ុន HP កំពុងនាំមកជូនយើងទាំងអស់គ្នា ជាមួយនឹងផលិតផលថ្មីម៉ូដែល Spectre Folio ដែលជាម៉ូដែល Laptop ស្តើងជំនាន់ចុងក្រោយគេ។
នេះមិនមែនគ្រាន់តែជាស្រោមស្បែកពីខាងក្រៅ ឬការរចនាតុបតែងពីស្បែកនោះទេ។ Spectre Folio គឺជាអ្វីដែលថ្មីទាំងស្រុងសម្រាប់អ្នក។ ដូចគ្នាទៅនឹងម៉ូដែល Spectre 13.3 ម៉ូដែល Folio គឺជា Laptop ចុងក្រោយបង្អស់របស់ HP ដែលមានបំណងចង់ជំរុញការរចនា Laptop កាន់តែខ្លាំងឡើង។


សក្តិសមនឹងឈ្មោះរបស់វា Spectre Folio មានរូបរាងដូចគ្នាទៅនឹងសំណុំ Portfolio ធ្វើពីស្បែក ដ៏មានតម្លៃ។ នៅពេលអ្នកបើកវា អ្នកនឹងត្រូវបានស្វាគមន៍ជាមួយអេក្រង់ទំហំ 13.3 និងមាន Keyboard ប្រភេទ Full-Sized នៅពីលើបន្ទះដែលពណ៌ប្រាក់ដ៏ស្តើង។ វាមានទំពក់បង្វិលបាន ដែលបត់ចេញមកក្រៅ លយចេញពីបាតរបស់ម៉ាស៊ីន ជំនួសឱ្យការបង្វិលទៅទីក្រោយអេក្រង់ ដូច Microsoft Surface។ កត្តានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់វាបានដូចជា Laptop ទូទៅ។ អ្នកក៏អាចទាញអេក្រង់របស់ Folio មកខាងមុខ Keyboard ដើម្បីទស្សនាវីដេអូ ឬបត់វាឱ្យរាបស្មើ ដើម្បីប្រើប្រាស់ជា Tablet ដ៏ធំមួយ។ វាមានទម្ងន់ 1.46 គីឡូក្រាមធ្ងន់ជាង MacBook Pro ទំហំ 13 inch ប៉ុន្តែវានៅតែជាទម្ងន់ប្រកួតប្រជែងមួយជាមួយម៉ូដែល Ultraportable ដទៃទៀត។

ការរចនាផលិតពីស្បែកមិនមែនជាចំណុចពិសេសដំបូងតែមួយគត់ឡើយ។ Folio ក៏ជាកុំព្យូទ័រដំបូងដែលប្រើប្រាស់ Dual-Core ជំនាន់ទី 8 ប្រភេទ Y-Series Intel CPU ដែលអនុញ្ញាតឱ្យវាផលិតឡើងដោយមិនចាំបាច់ប្រើកង្ហារ។ ក្រុមហ៊ុន HP ធ្វើការសហការជាមួយក្រុមហ៊ុន Intel ដើម្បីផលិត Motherboard មួយ ដែលមានទំហំតូចជាង Laptop ដទៃ 20%។ កិច្ចសហការនេះក៏ជំរុញទៅរកការផលិត Folio ដែលក្លាយជា Notebook មាន Gigabit LTE ដំបូងនៅក្នុងទីផ្សារ
Folio ក៏ជាម៉ូដែលដំបូង ដែលប្រើប្រាស់បច្ចេកវិទ្យា Intel’s Low Power Display ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលនៅលើអេក្រង់បានពាក់កណ្តាល។ ដោយសារ HP ចង់ឱ្យផលិតផលថ្មីមួយនេះក្លាយជាផលិតផលកុំព្យូទ័រ ជ្រកក្រោមស្លាក Always Connected ក្រុមហ៊ុន ក៏បានបំពាក់វាជាមួយថ្មទំហំធំ ដែលអាចដំណើរការបាន 19 ម៉ោង សម្រាប់ម៉ូដែល Core i5 និងប្រើប្រាស់បាន 17 ម៉ោងសម្រាប់ម៉ូដែល Core i7។ សម្រាប់ម៉ូដែលប្រើប្រាស់ LTE អាចប្រើប្រាស់បានតិចជាង 14 ម៉ោងប៉ុណ្ណោះ។
សំណួរចោទសួរថា ហេតុអ្វីផលិត Laptop ស្បែក? យោងតាមលោក Jo Tan អនុប្រធានក្រុមហ៊ុន HP ផ្នែក Premium Notebook បានបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមប្រមូលផ្តុំគំនិតសម្រាប់ការរចនាកាលពី 2 ឆ្នាំមុន។ ផ្លាស្ទិចមិនមែនជាជម្រើសឡើយ ហើយដោយសារផលិតផលធ្វើពីលោហៈធាតុក៏កំពុងចរាចរណ៍ច្រើននៅក្នុងទីផ្សារ ដូច្នេះជម្រើសប្រើប្រាស់ស្បែក គឺពិសេសជាងគេ។ វាផ្តល់នូវរូបរាងដ៏ទាក់ទាញ ទន់ និងកក់ក្តៅនៅពេលប៉ះវា។

ចំណុចដ៏ពិសេសខ្លាំងជាងគេរបស់ Spectre Folio គឺសោភណ្ឌភាព និងអារម្មណ៍ខុសពី Notebook ដទៃ។ ជម្រើសនៃការប្រើប្រាស់ស្បែក គឺខុសស្រឡះពីគេ ប្រៀបដូចជាបដិវត្តបច្ចេកវិទ្យាថ្មី។
បទពិសោធន៍ដ៏អស្ចារ្យ គឺការប្រើប្រាស់អេក្រង់ពេញ ជាមួយ Folio។ អ្វីដែលទាក់ទាញខ្លាំងនោះគឺ បន្ទះលោហៈដ៏ស្តើងនៅពីក្រោមគ្រាប់ចុច ដែលមានកម្រាស់ល្មមសម្រាប់ទុកកន្លែងឱ្យរន្ធដោត USB-C។ ចំណែក Keyboard ផ្តល់នូវអារម្មណ៍ដ៏ពិសេសជាមួយនឹងការរចនាផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ និងមានការឆ្លើយតបលឿន ហើយវាជាគូនឹង touchpad ដ៏រលោង។ នៅក្នុងនោះក៏មានរន្ធស្បែកតូចមយយសម្រាប់ដាក់ HP Digital Pen ដែលភ្ជាប់សម្រាប់ប្រើប្រាស់ជាមួយ Laptop និងមានឧបករណ៍បំពងសម្លេង Bang & Olufsen ចំនួន 4 សម្រាប់ផ្តល់សម្លេងដ៏ពិរោះរណ្តំ។

អ្នកអាចធ្វើការកុម៉ង់ Pre-Order នៅលើគេហទំព័រ HP និង Best Buy ចាប់ពីពេលនេះតទៅ។ សម្រាប់ម៉ូដែល Core i5 នឹងមានតម្លៃ $1,299 ហើយម៉ូដែល i7/LTE នឹងមានតម្លៃ $1,499 ខណៈដែលម៉ូដែលស្តង់ដា Core i7 ត្រូវបានរំពឹងថាមកដល់លើ Best Buy នៅចុងខែតុលា ប៉ុន្តែមិនដឹងពីតម្លៃនៅឡើយទេ។ នាគ្រានេះអ្នកអាចទិញបាន Folio ក្នុងពណ៌ Cognac Brown ប៉ុន្តែក្រុមហ៊ុន HP ក៏មានគម្រោងបញ្ចេញជម្រើសពណ៌ Bordeux Burgundy នៅចុងខែធ្នូដែរ។ នោះជាពេលដែលអ្នកអាចរំពឹងថានឹងបានឃើញអេក្រង់ 4K ផងដែរ។
យើងប្រហែលជាមិនរំពឹងថាបានឃើញក្រុមហ៊ុនដទៃដើរតាមគន្លងរបស់ HP ទេ ប៉ុន្តែ Spectre Folio គឺជាការជំរុញមួយ ដែលអាចបញ្ចុះបញ្ចូលឱ្យអ្នកផលិត Gadget រុករកប្រភេទវត្ថុធាតុដើមថ្មីៗបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះអ្នកប្រើប្រាស់កំពុងសម្លឹងរកមើលអ្វីដែលថ្មី ប្លែកពីលោហៈធាតុ និងផ្លាស្ទិច៕

ប្រភព: digitaltrends ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កម្មវិធីទូរសព្ទដៃ សម្រាប់ការប្តូរ ពីសម្លេងទៅជាអត្ថបទ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

មានកម្មវិធីទូរសព្ទដែជាច្រើន សម្រាប់ឱ្យអ្នកធ្វើការស្វែងរក សរសេរអ៊ីម៉ែល កត់ត្រា និងកំណត់ការណាត់ជួប ប្រើប្រាស់លើ Smartphone។ ប៉ុន្តែសម្រាប់មនុស្សមួយចំ...

Beats បន្ថែមជម្រើសពណ៌កាសត្រចៀកដើម្បីសក្តិសមនឹងទូរស័ព្ទ iPhone Xs និង Xr

ដោយ: ភារុន 9 AM, Friday, 14 Sep, 2018

អតិថិជនដែលមានបំណងចង់ទិញម៉ូដែលទូរស័ព្ទ iPhone 2018 ស៊េរីថ្មី ដូច្នេះអ្នកគួរតែបញ្ជាទិញកាសត្រចៀករបស់ Beats ជាមួយពណ៌ដ៏ស្រស់ស្អាតដែលសក្តិសមទៅនឹងទូរស័ព្ទ...

LG នឹងបង្ហាញ Laptop មានទង្ងន់ស្រាលបំផុត ដែលមានទំហំ 17 អ៊ីញ នៅក្នុងព្រឹត្តិការណ៍CES

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

ពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES) បានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅ Las Vegas ។ នៅក្នុងព្រឹត្តិការណ៍ CES នៅលើកនេះផងដែរ ក៏មានការចូលរួមពីក្រុមហ៊ុន LG ដោយបា...

ឪកាស បុណ្យភ្ជុំបិណ្ឌពិសេស ពី LG Brand Shop !!

ដោយ: ទំនើប 10 PM, Friday, 01 Sep, 2017

តើលោកអ្នកមានបំណង ស្វែងរកឧបករណ៍គ្រឿងអេឡិចត្រូនិច សំរាប់អ្នកមានគុណ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះដែល រឺទេ? សំរាប់ហាងលក់គ្រឿងអេឡិចត្រូនិច LG B...

Tomnerb.Com - YouTube Channel