ចូលចិត្តទំនើប

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

ដោយ: ទំនើប 10 AM, Wednesday, 01 Aug, 2018

ភាពជោគជ័យរបស់ក្រុមហ៊ុន LG ក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានគេជឿជាក់យ៉ាងមុតមាំចំពោះសមត្ថិភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់
ថាមពល Steam នៅក្នុងផលិតផលដ៏ពេញនិយមមួយចំនួនដូចជា ម៉ាស៊ីនសំងួត ម៉ាសុីនលាងចាន និង ម៉ាសុីនសំងួតខោអាវ ។ រាល់ឧបករណ៍ប្រើប្រាស់
របស់ក្រុមហ៊ុន LG ដែលមានប្រជាប្រិយភាពសុទ្ធតែបំពាក់បច្ចេកវិទ្យា Steam ដោយសំលាប់បាក់តេរីឬក្លិនដែលបង្កគ្រោះថ្នាក់ដល់សំលៀកបំពាក់និង
ក្នុងផ្ទះរបស់យើងផងដែរ។ដំណោះស្រាយដើម្បីកំចាត់បញ្ហា ដូចជាអាឡែរហ្សីនិងបាក់តេរីគឺ Steam ចំហាយទឹកដែលមានសីតុណ្ហភាពខ្ពស់ សីតុណ្ហភាព
លើសពី 100 ° អង្សារសេ (212 ° F) វានឹងសម្លាប់បាក់តេរី។

មុខងារ TrueSteam ™ គឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់មេរោគ។ មុខងារ Steam ក្នុងម៉ាស៊ីនបោកគក់ ធ្វើអោយកំដៅទឹក
ឡើងដល់ 100 អង្សាសេដើម្បីធ្វើឱ្យវាក្តៅគ្រប់គ្រាន់ដើម្បីកំចាត់បាក់តេរីនិងអាឡែរហ្សីពីរោមសត្វកោសិកាស្បែកដែលស្លាប់និងផ្សិត។

បច្ចេកវិទ្យា TrueSteam របស់ក្រុមហ៊ុន LG មិនត្រឹមតែកំចាត់អស់ 99,9 % នៃអាឡែរហ្សីប៉ុណ្ណោះទេប៉ុន្តែថែមទាំងកំចាត់កាកសំណល់ដែលបាន
បន្សល់ដោយអាឡែរហ្សីដែលបានស្លាប់ផងដែរ។

ដូចគ្នានេះដែរបច្ចេកវិទ្យា TrueSteam ™ នៅក្នុងម៉ាស៊ីនលាងចានរបស់ក្រុមហ៊ុន LG បង្កើតនិងបញ្ចេញSteam ដើម្បីធានានូវការសំអាតអនាម័យ
និងការប្រឆាំងនឹងបាក់តេរីនៃការសំអាតចាន, កំចាត់រាល់គ្រោះថ្នាក់ជំងឺដែលមានក្នុងអាហារ។

លក្ខណៈពិសេសនៃបច្ចេកវិទ្យា Steam ដែលបំពាក់ក្នុងម៉ាសុីនបោកគក់ LG បានជួយលុបបំបាត់ភាពជ្រីវជ្រួញនៃសម្លៀកបំពាក់និងក្លិនក្នុងរយៈពេល
តែ 20 នាទីប៉ុណ្ណោះដោយមិនធ្វើឱ្យខូចខាតដល់ក្រណាត់ ឡើយ។

បច្ចេកវិទ្យា Steam Softener ដែលមាននៅក្នុងម៉ាស៊ីនបោកគក់ LG ធ្វើឱ្យសម្លៀកបំពាក់ទន់ល្មើយ ដោយមិនប្រើសារធាតុគីមីណាមួយដែល
ធ្វើឱ្យក្រណាត់ទន់និងរលោងនោះទេ។ កាកសំណល់សាប៊ូនិងសារធាតុធ្វើសំណើមក្រណាត់ដែលអាចធ្វើឱ្យស្បែកឆាប់រលាកមិនមែនជាបញ្ហា
ទៀតឡើយនៅពេលដែលប្រើមុខងារ Steam ជំនួសការបន្ថែមសាប៊ូ។

បច្ចេកវិទ្យា TrueSteam ™ ក៏ត្រូវបានប្រើប្រាស់នៅក្នុងម៉ាសុីនសំងួតខោអាវផងដែរដើម្បីកំចាត់អាឡែរហ្សីនិងមេរោគក្នុងសំលៀកបំពាក់ដូចជា
សម្លៀកបំពាក់គេង សំលៀកបំពាក់កីឡា – សូម្បីតែឧបករណ៍ លេងរបស់កុមារតូចៗ ។ ជាការពិតម៉ាសុីន ម៉ាសុីនសំងួតខោអាវ របស់ក្រុមហ៊ុន LG
ទទួលបានវិញ្ញាបនប័ត្រពីមូលនិធិអាមេរិច (AAFA) សម្រាប់ការដំណើរការដ៏ល្អអស្ចារ្យរបស់ខ្លួននៅក្នុងការកំចាត់អាឡែហ្សីនៅក្នុងក្រណាត់។
បច្ចេកវិទ្យា TrueSteam ™ របស់ម៉ាសុីនសំងួតខោអាវ LG ជួយកាត់បន្ថយឬកំចាត់ក្លិនផ្សែងញើសនិងក្លិនអាហារដែលជាប់នឹងក្រណាត់និងសំលៀកបំពាក់។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

កំពូលស្មាតហ្វូន ប្រចាំឆ្នាំ 2014

ដោយ: ដាលីស 10 PM, Sunday, 26 Apr, 2015

ក្នុងអំឡុងឆ្នាំ2014កន្លងមកនេះ មានស្មាតហ្វូនជាច្រើនម៉ាកបានបង្ហាញខ្លួនឡើង ព្រមជាមួយសមត្ថភាព និង​តិច​ណូឡូជីពិសេសៗជាច្រើន ដើម្បីសាងនូវភាពខុសប្លែកពីគូប្...

ទូរសព្ទបត់របស់ Samsung តម្លៃរាប់ពាន់ដុល្លារ

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

រយៈពេលមិនដល់មួយអាទិត្យទេ ចាប់តាំងពីក្រុមហ៊ុន Samsung បានបញ្ចេញផលិតផលអេក្រង់ថ្មី មានឈ្មោះ Infinity Flex សម្រាប់ដាក់តំឡើងលើទូរសព្ទ Smartphone ជំនាន់ថ...

ចង់បង្កើនល្បឿន នៅលើទូរស័ព្ទ Samsung Galaxy S9 មែន ប្រើវិធីនេះ!!!

ដោយ: ភារុន 9 AM, Saturday, 30 Mar, 2019

ទូរស័ព្ទ Samsung Galaxy S9 គឺជាស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមានភាពល្បីល្បាញបំផុត ប្រចាំឆ្នាំដែលចេញម៉ូដែលនេះជាលើកដំបូង ដ...

Ultra-spec 2000 វ៉ែនតាពិសេសការពារភ្នែក ពីពន្លឺអេក្រង់ទូរស័ព្ទ

ដោយ: ស. លីង 8 PM, Tuesday, 15 Aug, 2017

ប្រសិនបើអ្នកសម្លឹងអេក្រង់ច្រើន ភ្នែករបស់អ្នកនឹងអន់ខ្សោយ សុខភាពរបស់អ្នកក៏ធ្លាក់ចុះដែរ។ ពន្លឺចេញពីអេក្រង់ទូរស័ព្ទស្រូបឋាមពលភ្នែក និងពីក្នុងខ្លួនរបស់អ...

Tomnerb.Com - YouTube Channel