ចូលចិត្តទំនើប

ពង្រឹងសេវា Wi-Fi ក្នុងផ្ទះរបស់អ្នកត្រឹមពេល 5 នាទី

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 03 May, 2017

Wi-Fi គឺគ្រាន់តែជារលកវិទ្យុ ហើយមានកត្តាជាច្រើន ដែលអាចបង្កជាឧបសគ្គដល់វា។ ប៉ុន្តែសញ្ញា Wi-Fi ខ្លាំងអាចផ្តល់ឱ្យអ្នកនូវការបំពេញការងារ បានកាន់តែលឿន និងអាចគ្របដណ្តប់លើទីតាំងកាន់តែធំទូលាយ។ ដូច្នេះវាពិតជាសំខាន់ណាស់ ក្នុងការដាក់ទីតាំង និងកំណត់មុខងាររបស់ Router ដើម្បីទទួលបានសញ្ញាសេវាខ្លាំងបំផុត។ ទំនើប នឹងបង្ហាញអ្នកពីវិធីធ្វើ ហើយវាត្រូវការពេលតែប៉ុន្មាន នាទីប៉ុណ្ណោះ។

ដាក់អង់តែនចង្អុលឡើងលើ

Router ជាទូទៅមានអង់តែនមួយចំនួន ដែលអ្នកអាចសម្រួលបាន។ ជាទូទៅអង់តែងទាំងនោះស្ថិត ក្នុងជំហរផ្តេក ដើម្បីស្របជាមួយតួ Router នៅក្នុងប្រអប់។ សម្រាប់ការទទួលបានសញ្ញាសេវាខ្លាំង បំផុត អ្នកត្រូវដាក់អង់តែនរបស់ Router បញ្ឈរ ចង្អុលឡើងលើ។ បើសិនជាអ្នកមានអង់តែនពីរ អ្នក នឹងមិនទទួលបានសេវាខ្លាំងទេ បើអ្នកដាក់វាក្នុងទិសដៅខុសគ្នា។

តំកល់ Router នៅទីតាំងដ៏សមស្រប

អ្នកត្រូវពិចារណាពីទីតាំងដាក់ Router។ បើសិនជាបន្ទប់អ្នកមានទីតាំងធំទូលាយ អ្នកគួរដាក់ Router នៅចំកណ្តាល ដើម្បីឱ្យការគ្របដណ្តប់សេវាបានទូលំទូលាយ។ បើសិនជាអ្នកដាក់ Router នៅជ្រុងម្ខាងនៃបន្ទប់ ជ្រុងម្ខាងទៀតនៃបន្ទប់នឹងទទួលបានសេវាទាប ឬគ្មានសេវា។ ប៉ុន្តែអ្នកត្រូវចាំថា បើសិនជា Router ត្រូវបានដាក់នៅជ្រុងម្ខាងរួចជាស្រេចហើយ ហើយជ្រុងម្ខាងទៀតទទួលបាន សញ្ញាសេវាខ្លាំង អ្នកពុំចាំបាច់ផ្លាស់ប្តូរទីតាំងទេ។

សម្រាប់ការគ្របដណ្តប់កាន់តែទូលាយ Router គួរត្រូវបានព្យួរលើជញ្ជាំង។ ការដាក់វាផ្ទាល់នឹងដី គឺជាទីតាំងមិនល្អជាងគេ។ អ្នកគួរដាក់វាលើធ្នើកាន់តែខ្ពស់ កាន់តែប្រសើរ។

អ្នកមិនត្រូវដាក់ Router នៅពីលើ ឬជិតនឹងលោហៈទេ ដូចជាធ្នើដែក ឬទូដែកជាដើម។ វត្ថុទាំងនោះអាចរាំងស្ទះសញ្ញាសេវា Wi-Fi។ ជញ្ជាំងដែក ឬថ្ម ក៏អាចរាំងស្ទះសេវា Wi-Fi បានដែល តែជញ្ជាំងឈើ ឬផ្លាស្ទិចមិនចោទជាបញ្ហាទេ។

អ្នកប្រហែលជាអាចជួបនឹងបញ្ហាដទៃទៀត ដែលរាំងស្ទះប្រព័ន្ធ Wi-Fi ឧទាហរណ៍ដូចជា ចង្ក្រានmicrowave ទូរសព្ទលើតុគ្មានខ្សែប្រភេទ 2.4 GHz និងឧបករណ៍តាមដានទារកប្រភេទ 2.4 GHz ក៏ជាការរំខានដល់សញ្ញា Wi-Fi ផងដែរ។ ឧទាហរណ៍ សញ្ញា Wi-Fi ភ្ជាប់ទៅកាន់ Laptop ត្រូវបានរំខានគ្រប់ពេល ដែលចង្ក្រាន microwave ដំណើរការ ដោយសារចង្ក្រាននោះ ត្រូវបានដាក់ក្នុងជួរតែមួយជាមួយ Laptop និង Router។ ចុះដំណោះស្រាយ? អ្នកត្រូវប្តូរទីតាំងវត្ថុណាមួយ។ បើសិនជាអ្នកមានការរំខាន ពីទូរសព្ទលើតុ អ្នកគួរប្តូរទៅប្រើទូរសព្ទលើតុគ្មានខ្សែប្រភេទ 5.8GHz ដោយសារវាដំណើរការលើប្រេង់ខុសពី Wi-Fi។

ជ្រើសរើស Channel Wi-Fi ល្អបំផុត

បើសិនជាអ្នកស្ថិតនៅក្នុងតំបន់ ដែលមានប្រព័ន្ធ Wi-Fi ខុសៗគ្នា ដូច្នេះប្រព័ន្ធទាំងនោះអាចរំខានដល់សេវាWi-Fi របស់អ្នក។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកគួរប្តូរទីតាំង Router ទៅកាន់ទីតាំងណាដែលនៅឆ្ងាយពី Wi-Fi Access Points ដទៃទៀត។ ប៉ុន្តែវិធីសាស្រ្តល្អបំផុត ដែលអ្នកគួរធ្វើគឺផ្លាស់ប្តូរ Wi-Fi Channel ផ្សេងទៀត។ អ្នកត្រូវដំណើរការវិធីនេះលើទំព័រ Setting របស់ Router។ សូមពិនិត្យមើលលើការណែនាំទូទៅរបស់ Router សម្រាប់ការណែនាំឱ្យផ្លាស់ប្តូរ។ អ្នកត្រូវកំណត់ជម្រើស Wi-Fi Channel នៅក្នុងគេហទំព័ររបស់ Router និងផ្លាស់ប្តូរ Channel ផ្សេងដែលពុំសូវ មានការរំខាន។

អ្នកអាចជួបនឹងបញ្ហាបន្តិចបន្តួច ដើម្បីស្វែងរកសេវាល្អបំផុត ប៉ុន្តែអ្នកអាចទទួលបានជំនួយពីការជ្រើសរើស Wi-Fi Channel ដោយប្រើប្រាស់កម្មវិធី Wi-Fi Analyzer សម្រាប់ទូរសព្ទ Android និង Tablet ដែលនឹងធ្វើការគ្រប់គ្រងប្រព័ន្ធ Wi-Fi ដែលនៅក្បែរទីនោះ និងធ្វើការណែនាំ Wi-Fi Channel ដែលមានការរំខាន់តិចតួច។ ប៉ុន្តែគួរឱ្យសោកស្តាយ កម្មវិធីស្រដៀងគ្នានេះមិនមានលើ iPhone ឬ iPads ដោយសារការកំណត់រវាងក្រុមហ៊ុន Apple និង App Developer។

ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺកំណត់ទីតាំង Router ឱ្យបានត្រឹមត្រូវ និងជ្រើសរើស Wi-Fi Channel ដ៏ល្អ ដើម្បីពង្រីកសេវាអ៊ីនធឺណេតឱ្យកាន់តែខ្លាំង។ ប្រាកដណាស់ថាការទិញ Router ថ្មីដែលគាំទ្រ ដោយ Wi-Fi Standard អាចជួយផ្តល់សេវា Wi-Fi កាន់តែខ្លាំង និងកាន់តែលឿន។

wifi-router-tomnerb-02

អត្ថបទអ្នកចង់អាន

HTC ប្រកាសពីទូរសព្ទម៉ូដែលថ្មី សម្រាប់ខែឧសភា ជាមួយបច្ចេកវិទ្យាថ្មី Edge Sense

ដោយ: ដួងច័ន្ទ 9 PM, Saturday, 22 Apr, 2017

ក្រុមហ៊ុន HTC ជាក្រុមហ៊ុនផលិតទូរសព្ទប្រភេទ Android ដ៏ល្អមួយនៅលើពិភពលោក។ ក្រុមហ៊ុន នេះនៅតែបន្តផលិតទូរសព្ទ ប៉ុន្តែបន្ទាប់ពីការបរាជ័យ លើម៉ូដែលទូរសព្ទម...

Microsoft PowerPoint នឹងផ្តល់លក្ខណៈពិសេស ទៅលើចំណងជើងប្រធាន និងចំណងជើងរង

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

ក្រុមហ៊ុន Microsoft កំពុងធ្វើការបន្ថែមទៅលើលក្ខណៈពិសេសទៅលើ ចំណងជើងប្រធាន និងចំណងជើងរង នៅក្នុងកម្មវិធី PowerPoint នៅដើមឆ្នាំនេះហើយ។ លក្ខណៈពិសេសនេះ នឹ...

Skype ដំណើរការ HD Video Calls នៅលើ Web

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Mar, 2019

គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីពីគូប្រជែង Google Duo បានបង្ហាញវត្តមានការប្រើប្រាស់នៅលើគេហទំព័រមក ក្រុមហ៊ុន Skype បាននឹងកំពុងធ្វើការជួសជុលឡើងវិ...

ទង្វើដែលអ្នកមិនគួរធ្វើចំពោះម៉ាស៊ីនបូមធូលី

ដោយ: ដួងច័ន្ទ 8 AM, Thursday, 25 Oct, 2018

ម៉ាស៊ីនបូមធូលីសព្វថ្ងៃនេះកំពុងបំពេញមុខងារយ៉ាងសកម្មនៅតាមបណ្តាគេហដ្ឋានជាច្រើន ជាពិសេសគ្រួសារដែលមានជីវភាពធូរធារ។ វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគេហដ្ឋ...

Tomnerb.Com - YouTube Channel