ចូលចិត្តទំនើប

ផលិលផល LG ទទួលពានមាស iF ២០១៧

ដោយ: ស. លីង 8 PM, Monday, 20 Mar, 2017

if Design Awards ជាពានរង្វាន់ដ៏សំខាន់មួយ របស់ពិភពលោក ដែលមានវត្តមានជាង ៦០ឆ្នាំមកហើយ។ ពានរង្វាន់នេះរៀបចំដោយ iF International Forum Design GmbH របស់ប្រទេសអាល្លឺម៉ង់។ គោលកាណ៍របស់ពានរង្វាន់ if Design គឺស្វែងរក គាំទ្រ និងលើកស្ទួយការរចនាម៉ូដល្អ និងផ្តល់ចំណេះដឹងទាក់ទងនឹង ការរចនាម៉ូដដល់សាធារណជន ព្រមទាំងបង្ហាញពី តួនាទីរបស់ការរចនាម៉ូដ សម្រាប់ការរស់នៅរបស់អតិថិជន។

ក្នុងឆ្នាំ ២០១៧ មានផលិតផលចំនួន ៥ ៥០០ មកពី ៥៩ ប្រទេស។ ម៉ាស៊ីនបូមធូលី LG CordZero បានឈ្នះពានមាសពី if Design Awards។ អ្នកវិនិច្ឆ័យបានសរសើរផលិតផលបូមធូលីរបស់ LG ថាងាយស្រួលប្រើប្រាស់ ជាពិសេសគឺការរចនាម៉ូដដែល if Design Awards ព្រមទទួលស្គាល់ និងផ្តល់ពានមាសដោយគ្មានរុញរា។

លោក Noh Chang-ho អនុប្រធានក្រុមហ៊ុន LG និងជាប្រមុខ corporate design របស់ LG Electronics បានមានប្រសាសន៍ថា LG យល់ពីសេចក្តីត្រូវការរបស់អតិថិជន ហើយម៉ូដ ផលិតផល LG នីមួយៗដែលបានរចនា គឺចេញមកពីការឈ្វេងយល់នោះ។ លោកបានបន្ថែមទៀតថា រង្វាន់ទាំងអស់ដែល LG បានទទួល គឺស្តែងឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះសិល្បៈដែលបានមកពីការឈ្វេងយល់ ពីបទពិសោធន៍របស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន LG នឹងបន្ត ខិតខំបង្កើតផលិតផលដែលអាចប្រកួតប្រជែង ក្នុងព្រំដែនសោភណភាព និងមុខងារប្រើប្រាស់។

ក្រៅពីម៉ាស៊ីនបូមធូលី នៅមានទូរទស្សន៍ស្តើង LG SIGNATURE TV W ដែលទទួលស្គាល់ដោយ if Design Awards ២០១៧៕

iF-Gold-Award-2017-01

iF-Gold-Award-2017-03

អត្ថបទអ្នកចង់អាន

Mercedes-AMG GT 2008 បន្ថែមរូបរាង និង កម្លាំងម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

នៅពេលដែលរថយន្ត Mercedes-AMG GT បង្ហាញវត្តមាននៅក្នុងវេទិកា GT Roadster វាបានបង្ហាញរូបរាងកែច្នៃថ្មី គឺម៉ូដែល GT C។ មិនដល់មួយឆ្នាំទេ រូបរាងរថយន្តថ្មីម...

Crayon សម្រាប់ iPad ចេញលក់ឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 9 AM, Monday, 10 Sep, 2018

Crayon របស់ក្រុមហ៊ុន Logitech គឺជាសុបិន្តរបស់ម្ចាស់ iPad ស៊េរីឆ្នាំ 2018 ដែលមានបំណងចង់ប្រើប្រាស់ប៊ិច Stylus ដោយមិនចាំបាច់ចំណាយថវិកាដ៏ច្រើនសម្រាប់ P...

ឆ្នាំ 2019 តើ Apple នឹងផលិតអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

បើសិនជាអ្នកកំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកទិញកុំព្យូទ័រ MacBook Pro ថ្មី ឬទូរសព្ទ iPhone ថ្មី ឬ iPad ថ្មី ឬកំពុងស្វែងរកទិញផលិតផលថ្មីៗរបស់ក្រ...

Sharp Aquos S2 មានអេក្រង់គ្មានគែម និងទ្រនាប់ស្កេនក្រយ៉ៅដៃ នៅក្រោមអេក្រង់

ដោយ: ម៉ូនី 4 PM, Saturday, 05 Aug, 2017

យើងធ្លាប់តែបានលេចលឺនូវព័ត៌មានអំពី iPhone 8 ថានឹងមានអេក្រង់ប្រភេទថ្មីស្ទើរគ្មានគែម និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃបង្កប់នៅក្រោមអេក្រង់។ តែឥលូវនេះក៏មានព...

Tomnerb.Com - YouTube Channel