ចូលចិត្តទំនើប

ផលវិជ្ជមាន នៃការផ្ញើសារ លើទូរសព្ទដៃ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Feb, 2017

នៅសហរដ្ឋអាមេរិក អ្នកប្រើប្រាស់ទូរសព្ទដៃ ទទួលបានជាមធ្យម ៣៥៧ សារ ក្នុងមួយខែ ដែលការទទួលទូរសព្ទឆ្លើយឆ្លងគ្នាមានត្រឹម ២០៤ ដងប៉ុណ្ណោះ។ ការផ្ញើសារ បានទទួលប្រជាប្រិយភាពខ្ពស់ នៅរយៈពេលប៉ុន្មាន ទសវត្សចុងក្រោយនេះ។ អ្នកប្រើប្រាស់យល់ឃើញថា វាមានផលប្រយោជន៍ជាច្រើនដូចជា ជាការដាស់តឿនខ្លីៗ ជាការទំនាក់ទំនងដ៏ស្ងប់ស្ងាត់ បង្ហាញពីក្តីស្រលាញ់ និងជាការផ្ញើ ព័ត៌មានចុងក្រោយ។ ចង់ដឹងថាអត្ថប្រយោជន៍ ដែលបានរៀបរាប់ខាងលើ ទទួលបានយ៉ាងដូចម្តេចពី ការផ្ញើជាអក្សរ សូមអានទាំងអស់គ្នា។

ជាការដាស់តឿនខ្លីៗ

សារជាអក្សរ អាចជាវិធីសាស្រ្តដ៏ល្អមួយ ក្នុងការក្រើនរំលឹកដល់នរណាម្នាក់។ មនុស្សជាច្រើនប្រើប្រាស់ការផ្ញើសារជាអក្សរ ដើម្បីរំលឹកដល់សមាជិកគ្រួសារ មិត្តភក្តិ មិត្តរួមការងារជាដើម ដើម្បីជួយដាស់តឿន ឬរំលឹកដល់ពួកគេអំពីអ្វីដែលពួកគេត្រូវធ្វើ។ មនុស្សមួយចំនួនទៀតផ្ញើសារទៅខ្លួនឯង ដើម្បីជាការរំលឹកដល់ខ្លួនឯង ផ្ទាល់ពីរឿងរ៉ាវ ឬសកម្មភាពអ្វីមួយដែលនឹងត្រូវធ្វើ។

ជាទំនាក់ទំនង ដ៏ស្ងប់ស្ងាត់

សារប្រយោជន៍ដ៏ធំមួយ នៃការផ្ញើសារជាអក្សរ គឺវាអាចប្រើប្រាស់ជាទំនាក់ទំនងស្ងប់ស្ងាត់ ជាមួយនរណាម្នាក់។ បុគ្គលិកធ្វើការជាច្រើនផ្ញើសារ ជាអក្សរទៅកាន់មិត្តរួមការងាររបស់ពួកគេ ក្នុងអំឡុងពេលប្រជុំ ដើម្បីដាស់តឿនពីចំណុចលម្អិត ដល់គ្នាទៅវិញទៅមក។ មានស្ថានភាពជាច្រើន ក្នុងមួយថ្ងៃ ដែលមនុស្សម្នាក់ ត្រូវការប្រាស្រ័យទាក់ទងជាមួយគ្នា។ ប៉ុន្តែបរិយាកាសនៅជុំវិញខ្លួនរបស់ពួកគេ រារាំងដល់ការនិយាយទូរសព្ទ ជាលក្ខណៈបុគ្គល ដូច្នេះការផ្ញើសារជាអក្សរនឹងបំពេញតួនាទីនេះ។

មានសារៈសំខាន់ សម្រាប់ការបង្ហាញពីក្តីស្រលាញ់

សារជាអក្សរ អាចជាវិធីក្នុងការបង្ហាញពី ក្តីស្រលាញ់ទៅកាន់មិត្តភក្តិ ឬមនុស្សជាទីស្រលាញ់។ ឪពុក ម្តាយអាចផ្ញើសារជាអក្សរទៅកាន់កូនៗ ក្នុងពេលនៅសាលា ដើម្បីនិយាយទៅកាន់ពួកគេថាស្រលាញ់។ មិត្តប្រុសអាចនឹងផ្ញើសារជាអក្សរទៅកាន់មិត្តស្រី ក្នុងពេលធ្វើការដើម្បីនិយាយថានឹក។ សារជាអក្សរនៅក្នុងលក្ខខណ្ឌនេះ ជំនួសឱ្យការទុកសំបុត្រស្នេហាខ្លីៗ ដែលគូស្នេហ៍ភាគច្រើនចូលចិត្តសរសេរទុកក្នុងចង្រ្កានបាយ សម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ។

ការផ្លាស់គម្រោងផែនការ នៅនាទីចុងក្រោយ

ការរៀបចំគម្រោងសម្រាប់កិច្ចប្រជុំ ឬព្រឹត្តិការណ៍នានា អាចជារឿងរ៉ាវគួរឱ្យឈឺក្បាល។ ជារឿយៗ នៅ ថ្ងៃនៃព្រឹត្តិការណ៍ ព័ត៌មានលម្អិតអាចត្រូវបានផ្លាស់ប្តូរយ៉ាងលឿន។ ជំនួសឱ្យការហៅទូរសព្ទទៅកាន់ មនុស្សជាច្រើន អ្នកមានភារកិច្ចរៀបចំព្រឹត្តិការណ៍ នឹងផ្ញើចេញសារជាច្រើន ដើម្បីរំលឹកដល់អ្នកពាក់ព័ន្ធអំពីការផ្លាស់ប្តូរ។ វាអាចជាវិធីសាស្រ្ត សម្រាប់ការទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាព នៅក្នុង ស្ថានភាពនានាដូចបានរៀបរាប់ខាងលើ។

Phone-Message-02

Phone-Message-013

អត្ថបទអ្នកចង់អាន

ឧបករណ៍ដ៏ទំនើប ប្រាប់ពីជាតិម្សៅស្អិត នៅក្នុងអាហារ

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 16 May, 2017

Nima Sensor គឺជាឧបករណ៍ដ៏តូចមួយ ទំហំប៉ុនហោប៉ៅ ដែលអាចដាក់តាមខ្លួនបានយ៉ាងងាយស្រួល។ នេះជាឧបករណ៍ពិនិត្យជាតិម្សៅស្អិត (Gluten) នៅក្នុងអាហារ។ មុខងារដ៏ពិសេ...

Galaxy A ថ្មី ផ្តោតលើមុខងារកាមេរ៉ា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 02 Mar, 2019

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសអំពីផលិតផលទូរសព្ទធន់កណ្តាលថ្មីចំនួន 2 ម៉ូដែល នៅក្នុងស៊េរីទូរសព្ទ Galaxy A នោះគឺម៉ូដែល A30 និង A50។ ទូរសព្ទទាំងពីរ...

ជប៉ុន បង្ហាញរថភ្លើង ល្បឿនលឿនដូចកាំជ្រួចថ្មី

ដោយ: ដួងច័ន្ទ 5 PM, Thursday, 31 May, 2018

ប្រទេសជប៉ុនបានបង្ហាញ ពីគំរូរថភ្លើងថ្មី មានឈ្មោះថា Supreme ដែលជារថភ្លើងល្បឿនលឿនដូចកាំជ្រួច (ភាសាជប៉ុនហៅថា Shinkansen)។ រថភ្លើងថ្មីនេះមានល្បឿនលឿន 186...

ប្រដាប់ប្រដា ប្រើប្រាស់ក្នុងផ្ទះបាយ LG ចុង ២០១៦ សម្រាប់ដើម ២០១៧

ដោយ: ចរិយា 10 PM, Wednesday, 04 Jan, 2017

LG Electronics ត្រូវបានចាត់ទុកជាម៉ាកផលិត ដ៏សម្បូរបែប និងទាន់សម័យកាល សម្រាប់ប្រដាប់ប្រដា ប្រើប្រាស់ក្នុងផ្ទះបាយ។ នៅចុងឆ្នាំ ២០១៦ ក្រុមហ៊ុន LG បានចេញ...

Tomnerb.Com - YouTube Channel