ចូលចិត្តទំនើប

ប្រើប្រាស់កម្មវិធី ចាក់សោរលើទូរសព្ទ ដើម្បីសុវត្ថិភាព

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 22 Mar, 2017

ជាមួយនឹងព័ត៌មានជាច្រើន កំពុងនិយាយអំពី ការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន និងមានការតាមដានលើទូរសព្ទពី CIA នៅតាមព្រំដែនអន្តរជាតិ មនុស្សភាគច្រើនកំពុងស្វែងរកវិធីប្រើប្រាស់ទូរសព្ទ ដោយ វៃឆ្លាត ដោយស្វែងរកកម្មវិធីការពារសុវត្ថិភាព ទូរសព្ទរបស់ពួកគេ។ តែប្រហែលជាមិនទាំងអស់គ្នាទេ។

សេចក្តីរាយការណ៍មួយ របស់មជ្ឈមណ្ឌល Pew Research បានបង្ហាញថាប្រជាជនអាមេរិកជាច្រើន មិនបានយកចិត្តទុកដាក់លើជំហានមូលដ្ឋាន នៃការការពារសុវត្ថិភាពទូរសព្ទSmartphone របស់ពួកគេឡើយ ដូចជាកម្មវិធីចាក់សោរលើទូរសព្ទ ជាដើម។ នេះជាកម្មវិធីដ៏មានសារៈសំខាន់មួយ។

ការស្រាវជ្រាវមតិ ដែលធ្វើឡើងកាលពីឆ្នាំមុន បង្ហាញថា ២៨ភាគរយ នៃអ្នកត្រូវបានសម្ភាសន៍ មិនបានប្រើប្រាស់កម្មវិធីចាក់សោរលើទូរសព្ទ Smartphone ទេ។

វាជាវិធីងាយបំផុត ដើម្បីការពារទូរសព្ទរបស់អ្នក ហើយវាកាន់តែប្រសើរជាមួយកម្មវិធីស្កេនក្រយ៉ៅដៃ។ ការទុកទូរសព្ទរបស់អ្នកចោល ដោយមិនបានចាក់សោរ មិនត្រឹមតែមិនអាចការពារការលួចមើល ទូរសព្ទរបស់អ្នកប៉ុណ្ណោះទេ ហើយទូរសព្ទដែលមិនបានចាក់សោរទាំងនោះ នឹងក្លាយជាការបើកទូលាយឱកាស សម្រាប់អ្នកដទៃកាន់កាប់ទូរសព្ទរបស់អ្នកទៀតផង។

ការធ្វើបច្ចុប្បន្នភាពទូរសព្ទរបស់អ្នកជាទៀងទាត់ ក៏ជាបញ្ហាប្រឈមមួយដ៏ធំផងដែរ ដោយមនុស្សចំនួន ៤០ភាគរយ ដែលត្រូវបានសម្ភាសន៍ និយាយថា ពួកគេធ្វើការ update ទូរសព្ទរបស់ពួកគេ នៅពេលសមស្របប៉ុណ្ណោះ។ ចំនួនមនុស្សតិចតួចប្រមាណ ១៤ភាគរយ បាននិយាយថាពួកគេមិន ដែលធ្វើការ update software ទូរសព្ទរបស់ពួកគេសូម្បីតែម្តង។ មនុស្សជាច្រើនបានចំណាយប្រាក់ រាប់រយដុល្លារ សម្រាប់ការទិញទូរសព្ទទំនើប ហើយពួកគេបានធ្វើឱ្យទូរសព្ទរបស់ពួកគេ ប្រតិបត្តិការ មិនសមស្របនឹងតម្លៃទេ។

នេះគឺជាសារមួយសម្រាប់អ្នក ដែលបដិសេធមិនធ្វើការ update software ទូរសព្ទ៖ ទូរសព្ទរបស់អ្នក កំពុងត្រូវបានបំផ្លាញ ហើយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក កំពុងត្រូវបានបំផ្លាញផងដែរ ដោយសារការ ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការដែលហួសកាលកំណត់។ អ្នកនឹងមិនជួបប្រទះហានិភ័យធំដុំ ដោយគ្រាន់តែប្រើពេលបន្តិចបន្តួចរងចាំការ update នៅពេលមានប្រព័ន្ធប្រតិបត្តិការថ្មី ប៉ុន្តែអ្នកនឹងទទួលបានសុវត្ថិភាពបន្ថែម សម្រាប់ទូរសព្ទរបស់អ្នក។ វាមិនមែនត្រូវធ្វើនៅពេលសមស្របទេ វាត្រូវធ្វើជាចាំ បាច់។

ក្នុងចំណោមអ្នកត្រូវបានសម្ភាសន៍ មានតែ ២២ភាគរយប៉ុណ្ណោះ ដែលប្រើប្រាស់ការចាក់សោរ និងធ្វើ ការ update កម្មវិធី និងប្រព័ន្ធប្រតិបត្តការថ្មី។ មជ្ឈមណ្ឌល Pew Research បានធ្វើការសិក្សាលើ មនុស្សចំនួន ១,០៤០នាក់។

សរុបមក បើសិនជាអ្នកអានអត្ថបទនេះ ដោយប្រើប្រាស់ទូរសព្ទ ដែលបើកចំហរ សូមចាប់ផ្តើមកែប្រែ ទម្លាប់មកប្រើប្រាស់កម្មវិធីចាក់សោរ ដើម្បីរក្សាសុវត្ថិភាពទូរសព្ទ និងព័ត៌មានផ្ទាល់ខ្លួន។

អត្ថបទអ្នកចង់អាន

មុខងារថ្មីពី WhatsApp អាចលាក់បាំង Chat បាន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 09 Feb, 2019

កម្មវិធី Instagram និង Messenger ក្នុងពេលឆាប់ៗនេះនឹងអនុវត្តតាមកម្មវិធី WhatsApp ក្នុងការណែនាំមុខងារ Encrypted Messaging ជាផ្នែកមួយនៃគម្រោងរបស់ក្រុម...

វិធីបិទការរំខាននៅលើ Instagram

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

កាលពីពេលថ្មីៗនេះ Instagram បានប្រកាសថា ឆាប់ៗនេះអ្នកទទួលបានមុខងារថ្មីសម្រាប់ការបិទសម្លេងរំខានពីអ្នកប្រើប្រាស់ដទៃទៀត។ នៅពេលមុខងារបិទសម្លេងនេះដំណើរការ...

មុខងារថ្មីៗរបស់ Fossil Smartwatch

ដោយ: ដួងច័ន្ទ 8 AM, Thursday, 09 Aug, 2018

ផលិតផលនាឡិកា Smartwatch របស់ Fossil តែងតែបំពាក់ជាមួយមុខងារដ៏សាមញ្ញ ជាមួយនឹងតម្លៃសមរម្យ។ Fossil ប្រើប្រាស់ Wear OS Software របស់ក្រុមហ៊ុន Google នៅ...

HomePod មានមុខងារអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Friday, 14 Jun, 2019

ក្រុមហ៊ុន Apple ទើបនឹងបង្ហាញអំពីដំណោះស្រាយចំពោះពាក្យបណ្តឹងមួយចំនួន អំពីផលិតផល HomePod ។ ការ Update នាពេលអនាគតមួយសម្រាប់ឧបករណ៍បំពងសម្លេងឆ្លាតវៃមួយនេ...

Tomnerb.Com - YouTube Channel