ចូលចិត្តទំនើប

ប្រអប់អាហារជំនាន់ថ្មី ផ្តល់ភាពងាយស្រួល និងស៊ីវិល័យ

ដោយ: ដួងច័ន្ទ 5 PM, Thursday, 18 May, 2017

នាពេលបច្ចុប្បន្ន អ្នកបំពេញការងារភាគច្រើន ចូលចិត្តបរិភោគអាហារនៅខាងក្រៅផ្ទះ ជាពិសេសអាហារថ្ងៃត្រង់ ព្រោះបញ្ហាចរាចរណ៍ធ្វើឱ្យពួកគេ សម្រេចចិត្តមិនត្រឡប់ទៅផ្ទះញ៉ាំបាយទេ។ ប៉ុន្តែការទទួលទានអាហារ នៅខាងក្រៅអាចនឹងធ្វើការចំណាយច្រើន ហើយការខ្ចប់អាហារពីផ្ទះក៏មិនងាយស្រួលព្រោះវាអាចនឹងហៀរកំពប់ ហើយអ្នកអាចនឹងមានអារម្មណ៍អៀនខ្មាស់ ជាមួយមិត្តរួមការងារ។

ឥឡូវនេះ ប្រអប់ដាក់អាហារ ត្រូវបានធ្វើកំណែទម្រង់ថ្មី ហើយអ្នកនឹងចង់ខ្ចប់អាហារទៅកន្លែងធ្វើការ ជារៀងរាល់ថ្ងៃ។ Fittbo ជាប្រអប់អាហារជំនាន់ថ្មី ដែលនឹងជួយអ្នកសន្សំសំចៃថវិកា និងផ្តល់ភាពងាយស្រួលដល់អ្នក។

Fittbo មានរាងស្តើង រលោង និងមានរបៀបរៀបរយ។ ដោយគ្រាន់តែទាញប្រអប់ចេញ ពីគម្របផ្នែកខាងក្រៅ វាមានចែកចេញជាផ្នែកតូចៗ សម្រាប់ដាក់អាហារសម្រន់ និងអាហារពេល។ ផ្នែកខាងក្នុង ប្រអប់ ដែលបែងចែកជាផ្នែកតូចៗ ផ្តល់នូវចន្លោះដែលប៉ាន់ប្រមាណសមស្រប នូវកម្រិតរបបអាហារសម្រាប់អ្នក ដោយបែងចែកផ្នែកបន្លែស្មើ 1/2 ប្រូតេអ៊ីនស្មើ 1/4 ម្សៅ 1/4 និងអាហារមានជាតិស្ករគ្រប់គ្រាន់ ដែលសរីរាង្គអ្នកត្រូវការ។

ជាមួយនឹងរូបរាងដ៏ស្តើង និងការរចនាដើម្បីងាយស្រួលដាក់តាមខ្លួន ទោះបីជាអ្នកបញ្ឈរប្រអប់ វាសមស្របនឹងកាបូបស្ពាយទៅធ្វើការរបស់អ្នក ហើយអ្នកក៏មិនចាំបាច់បារម្ភពីការហៀរ ឬកំពប់អាហារ ទេ។

ប្រអប់អាហារ Fittbo ផ្តល់ភាពងាយស្រួល និងភាពឡូយឆាយដល់អ្នក។ ឈប់បារម្ភពីបញ្ហាហៀរ ឬកំពប់អាហារ និងមិនចាំបាច់អៀនខ្មាស់ជាមួយមិត្តរួមការងារឡើយ ព្រោះ Fittbo ផ្តល់តែភាពស៊ី វិល័យដល់អ្នក។ សូមរីករាយជាមួយអាហារពេលថ្ងៃរបស់អ្នកជាមួយ Fittbo។

Fittbo-Tomnerb-02

Fittbo-Tomnerb-01

ប្រភព: Mashable ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

MX Master 3 ថ្មីរបស់ Logitech ប្រើមេដែកសម្រាប់រមូរចុះ/ឡើង កាន់តែប្រសើរជាងមុន

ដោយ: ភារុន 8 AM, Saturday, 07 Sep, 2019

ប្រិយមិត្តណាខ្លះជាគាំទ្រផលិតផល Mouse របស់ក្រុមហ៊ុន Logitech ? ឥឡូវនេះកាន់តែគួរឱ្យចាប់អារម្មណ៍ចំពោះផលិតផល Mouse ស៊េរីថ្មីរបស់ក្រុមហ៊ុនមួយនេះ នោះគឺ M...

រថយន្ត Hyundai Accent 2018: សូមនិយាយថា សួស្តីទៅកាន់ Elantra’s Mini-Me

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 22 Feb, 2017

នាពេលនេះ ចូលមកដល់ជំនាន់ទី ៥ ដែលជារថយន្តម៉ូដែល ឆ្នាំ២០១៨ ជារថយន្ត Hyundai Accent ដែលមានរូបរាងកាន់តែទាក់ទាញ និងប្រើប្រាស់ម៉ូតពណ៌លាយគ្នា របស់រថយន្ត Hy...

តោះមកស្គាល់កម្មវិធី LOL ថ្មីពី Facebook

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 22 Jan, 2019

ក្រុមហ៊ុន Facebook ទំនងដូចជាមិនដែលបញ្ចប់ដំណើរផ្សងព្រេងរបស់ខ្លួនក្នុងការបំពេញចិត្តអ្នកប្រើប្រាស់ទូរសព្ទ Smartphone ដែលជាក្រុមមនុស្សវ័យជំទង់ឡើយ ដោយពេ...

Samsung គ្រោងប្រែក្លាយ The Wall ជាទូរទស្សន៍ក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 31 Jul, 2018

នៅក្នុងវេទិកាកម្មវិធី CES ប្រចាំឆ្នាំ 2018 ក្រុមហ៊ុន Samsung បានបង្ហាញម៉ូដែលផលិតផល The Wall ទំហំ 146 inch ដែលជាទូរទស្សន៍ ប្រភេទ 4K TV បំពាក់ជាមួយប...

Tomnerb.Com - YouTube Channel