ចូលចិត្តទំនើប

ប្រព័ន្ធ Infotainment ចុងក្រោយរបស់ Toyota ផ្តល់ដោយ Linux

ដោយ: ដួងច័ន្ទ 9 PM, Monday, 05 Jun, 2017

ក្រុមហ៊ុន Toyota នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងបង្អស់ នៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់បច្ចេកវិទ្យា Automotive Grade Linux (AGL) សម្រាប់រថយន្ត Toyota Camry 2018។ ក្នុងករណីដែលអ្នកអាចនឹងភ័ន្តច្រឡំនឹងប្រព័ន្ធ Infotainment ដែលជាគូប្រជែងដទៃទៀត AGL គឺជា Open-Source ដែលជាប្រព័ន្ធបច្ចេកវិទ្យារបស់ Linux។ ក្រុមហ៊ុននេះបានបង្កើតសមាជិក 200 នាក់ ពីវិស័យខុសៗគ្នារួមមាន Toyota, Honda, Mercedes, Qualcomm, Intel និង Samsung។

ប្រព័ន្ធបច្ចេកវិទ្យានេះត្រូវបានបង្កើតឡើង មានតួនាទីជាជម្រើសក្នុងការផ្តល់បច្ចេកវិទ្យា ពីក្រុមហ៊ុននានាដូចជា Google និង Apple ដែលផ្តល់ឱ្យក្រុមហ៊ុនផលិតយានយន្ត នូវមូលដ្ឋានរឹងមួយ ដែលពួកគេអាចរៀបចំ និងធ្វើការ update ដោយងាយស្រួល។

ប្រព័ន្ធ AGL ផ្តល់ឱ្យអ្នកបើកបរនូវការភ្ជាប់ទំនាក់ទំនងកាន់តែអស្ចារ្យ និងមុខងារថ្មីជាច្រើន នៅក្នុង ជំហានមួយដែលកាន់តែជាក់លាក់ ជាមួយនឹងបច្ចេកវិទ្យារបស់អ្នកប្រើប្រាស់។ នេះជាការលើកឡើង របស់លោក Keiji Yamamoto អនុប្រធានរបស់ក្រុមហ៊ុន Toyota នៅក្នុងព្រឹត្តបត្រព័ត៌មានរបស់ ក្រុមហ៊ុន។ គាត់សម្តៅលើធាតុពិត ដែលក្រុមហ៊ុនផលិតយានយន្តទាំងអស់ កំពុងតែប្រើប្រាស់បច្ចេកវិទ្យាដែលមានយឺតយ៉ាវ មិនទាន់សម័យនៅក្នុងប្រព័ន្ធកំសាន្តរបស់ពួកគេ។ ជាលទ្ធផល អ្នកប្រើប្រាស់ចង់បានបច្ចេកវិទ្យាកម្រិតខ្ពស់ មានឧបករណ៍ជំនួយថ្មីៗដូចជា Android Auto និង Apple CarPlay ដែលក្រុមហ៊ុនយានយន្តនាពេលបច្ចុប្បន្ន កំពុងបំពាក់លើយានយន្តជំនួសឱ្យប្រព័ន្ធចាស់ៗ ទាំងនោះ។

ក្រុមហ៊ុនផលិតយានយន្តទាំងនោះ មានគំនិតឆ្លាតវៃណាស់ ដោយពួកគេមិនផ្តល់ឱកាសឱ្យក្រុមហ៊ុន បច្ចេកវិទ្យាទាំងនោះវាយលុក នៅក្នុងយានយន្តរបស់ពួកគេឡើយ ប៉ុន្តែពួកគេក៏ត្រូវបំពេញសេចក្តីត្រូវ ការរបស់អតិថិជនផងដែរ។ ទាំងនេះហើយជាកត្តាដែលប្រព័ន្ធ AGL មានវត្តមាន ដោយប្រគល់ការ គ្រប់គ្រងស្នូលនៃតួម៉ាស៊ីនទៅកាន់អ្នកផលិតវិញ ដោយអនុញ្ញាតឱ្យពួកគេមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ ឬផ្លាស់ប្តូរបច្ចេកវិទ្យា។

ក្រុមហ៊ុន Toyota នៅតែប្រើប្រាស់ផលិតផលម៉ាកសញ្ញា Entune ដោយ AGL 3.0 បង្កើតជាមូល ដ្ឋានសម្រាប់ប្រព័ន្ធ Entune 3.0 ចុងក្រោយនៅក្នុងរថយន្ត Camry។ AGL ត្រូវបានរាយការណ៍ថា បានផ្តល់នូវឯកសារបញ្ជាក់ពីកម្មវិធីនានា រួមមានឧបករណ៍ផ្សព្វផ្សាយ និងតន្រ្តី កម្មវិធីបង្ហាញទិសដៅ សមត្ថភាពឧបករណ៍គ្មានខ្សែ និងការគ្រប់គ្រងបញ្ជារយានយន្ត។ អ្នកផលិតយានយន្តប្រើប្រាស់ ឯកសារទាំងនោះ ដើម្បីផលិតកម្មវិធី Scout Navigation App ផ្ទាល់របស់ក្រុមហ៊ុន ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាផ្សេងថា មានកម្មវិធីដទៃទៀតនៅក្នុងរថយន្ត Camry នៅឡើយទេ។ នៅក្នុងទ្រឹស្តី កម្មវិធីនេះអាចជ្រើសរើសកម្មវិធីណាមួយ ដែលវាបញ្ចូល ឧទាហរណ៍វាអាចផ្តល់នូវមុខងារ Sat-Nav នៅលើម៉ូដែលមួយចំនួន ប៉ុន្តែមិនមែនទាំងអស់ទេ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Toyota នឹងមានលទ្ធភាពផ្តល់នូវកម្មវិធី Android Auto និង CarPlay បើសិនវាជាជម្រើសរបស់ក្រុមហ៊ុន។ បច្ចេកវិទ្យាថ្មីនេះនឹងបំពាក់លើយានយន្តរបស់ក្រុមហ៊ុន Toyota ដទៃទៀត ព្រមជាមួយនឹងម៉ូដែលមកពីក្រុមហ៊ុនបងប្អូនបង្កើត Lexus ផងដែរ។ ប្រព័ន្ធនេះអាចនឹងឃើញមាននៅលើរថយន្ត Mazda, Mercedes និង Ford ក្នុងនាមជា Autoblog ដូច្នេះសមាជិករបស់ AGL ទាំងអស់នឹងមិនរំលងការទស្សនារថយន្ត Camry ដែលចេញថ្មីនេះ ឱ្យបានច្បាស់ទេ។

Toyota-Latet-Infotainment-System-Tomnerb-02

Toyota-Latet-Infotainment-System-Tomnerb-03

អត្ថបទអ្នកចង់អាន

ការផ្តល់ជូនពិសេស ក្នុងឱកាសសម្ពោធសាខា LG BrandShop ថ្មី សាខាស្ទឹងមានជ័យ

ដោយ: ទំនើប 6 PM, Tuesday, 12 Dec, 2017

រាជធានីភ្នំពេញ៖ ដើម្បីចូលរូមអបអរក្នុងឱកាសបើកសម្ពោធសាខា ស្ទឹងមានជ័យ ថ្មីរបស់ LG Brand Shop ក្រុមហ៊ុន LG បានរៀបចំអោយមាននៅការលក់បញ្ចុះតំលៃ យ៉ាងពិសេសរហ...

សំណាងផ្ទួនៗ ជាមួួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

ដោយ: ទំនើប 2 PM, Tuesday, 22 Jan, 2019

ដើម្បីទទួលស្វាគមន៍ នូវពិធីបុណ្យចូលឆ្នាំចិន ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ ហាងលក់គ្រឿងអេឡិចត្រូនិច LG Brandshop បានផ្ដល់ជូននូវការលក់បញ្ចុះតម្លៃដ៏...

ក្រុមហ៊ុន KSLM បានទទួលពានរង្វាន់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Cambodia Successful Branch Alliance Award ប្រចាំឆ្នាំ 2018-2019

ដោយ: ទំនើប 4 PM, Friday, 30 Nov, 2018

ភ្នំពេញយប់ថ្ងៃ សុក្រ ទី 21 ខែ កញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារ Sofitel ភ្នំពេញកន្លងទៅនេះ៖ ក្រុមហ៊ុន Brands Alliance International បានរៀបចំប្រារព្ធកម្មវិ...

Canon G7 X ថ្មី អាចជាអ្វីដែល Vlogger ចង់បាន

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Feb, 2018

តើអ្នកធ្លាប់ស្គាល់ Vlogger ទេ? Vlogger គឺជាមនុស្សដែលចូលចិត្តថតវីដេអូពីខ្លួនពួកគេ និង បង្ហោះទៅក្នុងបណ្តាញទំនាក់ទំនងសង្គម។ បើសិនជាអ្នកមានឱកាសសួរ Vlog...

Tomnerb.Com - YouTube Channel