ចូលចិត្តទំនើប

ប៉ាតង់ Apple Watch ថ្មី បង្ហាញចំណុចពិសេសពីរ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ចំណុចពិសេសៗជាច្រើនអាចនឹងកើតមានឡើង សម្រាប់ផលិតផល Apple Watch។ ក្រុមហ៊ុនដែលនៅពីក្រោយផលិតផលនាឡិកាដៃ Smartwatch ដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក កាលពីពេលថ្មីៗនេះបានបំពេញបែបបទ សម្រាប់ស្នើសុំប័ណ្ណប៉ាតង់ថ្មី បានបង្ហាញពីចំណុច ពិសេសថ្មីចំនួន 2 ដែលមិនទាន់មាននៅលើឧបករណ៍នេះ នៅឡើយទេក្នុងពេលបច្ចុប្បន្ន។

នេះក៏ជាសញ្ញាមួយទៀតបង្ហាញថា ក្រុមហ៊ុន Apple បន្តសម្លឹងឃើញថាឧបករណ៍ពាក់ជាប់ខ្លួន អាចជាវិធីសាស្រ្តស្វែងរកប្រាក់ចំណូលបាន ទោះបីជាផ្នែកដទៃទៀតនៅក្នុងឧស្សាហកម្មនេះកំពុង ពុះពារ ដើម្បីទទួលបានសន្ទុះខ្លាំងក្លានៅក្នុងទីផ្សារក្តី។

Apple-Watch-Series-3-with-LTE_accessories_shop_cambodia_tomnerb-02

ក្រុមហ៊ុន Apple អាចនឹងចង់ធ្វើការអភិវឌ្ឍន៍សម្បករបស់ផលិតផលនាឡិកា Smartwatch របស់ខ្លួន ប៉ុន្តែប្រហែលជាមិននៅក្នុងវិធីសាស្រ្ត ដែលអ្នកកំពុងគិតទេ។ ប័ណ្ណប៉ាតង់ថ្មីនេះមិនបានសម្តៅទៅលើសម្បក ដូចដែលមាននៅលើតួរបស់ Apple Watch សម្រាប់បំពេញមុខងារជាអេក្រង់នាឡិកា និងជាកន្លែងរក្សាទុកសមាសភាពនានាទេ។ នេះជាការច្នៃប្រឌិតសម្បកនាឡិកាដែលអាចរក្សាទុក និងបញ្ចូលថាមពលទៅឱ្យ Apple Watch។

បន្ថែមលើនេះ មានចំណុចជាច្រើនទៀតដែលនាឡិកា Apple Watch ធ្វើការភ្ជាប់ទៅកាន់សម្បក ដែលអាចបញ្ចូលថាមពលបាន។ នៅក្នុងប័ណ្ណប៉ាតង់បានបង្ហាញផងដែរ អំពីខ្សែនាឡិកា។ នេះជា ចំណុចពិសេសបន្ថែមថ្មីមួយដែលអាចប្រើប្រាស់ សម្រាប់ខ្សែនាឡិកាដ៏ឆ្លាតវៃបំពេញតួនាទីដ៏ពិសេសណាមួយ។

Apple-Watch-Series-3-with-LTE_accessories_shop_cambodia_tomnerb-04

កាលពីចុងឆ្នាំ 2017 ក្រុមហ៊ុន Apple បានបញ្ចេញប័ណ្ណប៉ាតង់មួយ សម្រាប់ខ្សែនាឡិកាដែលអាច ដោះដូរផ្លាស់ប្តូរបានដោយខ្លួនឯង។ ខ្សែនាឡិកាទាំងនោះ មានសមត្ថភាពតម្រូវតាមកដៃរបស់អ្នក ប្រើប្រាស់ដោយស្វ័យប្រវត្តិ ឬអាចកែតម្រូវបញ្ជារដោយដៃពីក្នុង Smartwatch បាន។ យ៉ាងណាមិញ ការអនុវត្តដ៏ពិសេសនេះមិនត្រូវបានជ្រើសយកមកប្រើប្រាស់ទេ។ ប៉ុន្តែប័ណ្ណប៉ាតង់បានបង្ហាញអំពីវិធីសាស្រ្តខុសៗគ្នាជាច្រើន ដើម្បីសម្រេចបានការកែតម្រូវខ្សែនាឡិកា នៅលើនាឡិកា Apple Watch។

ការបំពេញបែបបទប័ណ្ណប៉ាតង់ថ្មី បានរំលឹកយើងទាំងអស់គ្នាអំពីប្រអប់របស់ AirPods។ បន្ថែមលើមុខងាររក្សាទុក និងការពារកាសស្តាប់គ្មានខ្សែ វាជាប្រអប់ដែលផ្តល់នូវថាមពលពីរន្ធអគ្គិសនី ជាប់ជញ្ជាំង ឬបន្ទះសាកថ្មគ្មានខ្សែ។ អាស្រ័យលើអ្វីដែលយើងបានឃើញ នៅក្នុងរូបវិភាគនេះ ផលិតផល Apple Watch អាចនឹងផ្តល់នូវអត្ថប្រយោជន៍ស្រដៀងគ្នានេះដែរ។

Apple-Watch-Series-3-with-LTE_accessories_shop_cambodia_tomnerb-06

អ្វីដែលយើងមិនបានដឹង គឺទំហំរបស់សម្បក Apple Watch។ ប័ណ្ណប៉ាតង់នេះមិនបានចង្អុលបង្ហាញ ឬផ្តល់តម្រុយទាក់ទងនឹងទំហំនោះទេ ដូច្នេះយើងប្រហែលជាត្រូវរងចាំបន្តិចទៀត ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀត។ យើងសង្ឃឹមថាក្រុមហ៊ុន Apple នឹងផលិតវាក្នុងទំហំតូចល្មម ដូច្នេះម្ចាស់នាឡិកា Apple Watch អាចប្រើប្រាស់ Smartwatch របស់ពួកគេដោយធ្វើការបញ្ចូលថាមពលបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង។

Apple-Watch-Series-3-with-LTE_accessories_shop_cambodia_tomnerb-03

ប្រភព: technobuffalo ផ្នែក: បច្ចេកវិទ្យា, នាឡិកា, Accessories

អត្ថបទអ្នកចង់អាន

ថ្មទូរសព្ទចល័ត ដ៏តូចបំផុត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

ថាមពលថ្មរបស់ទូរសព្ទ Smartphone ពិតជាមិនគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាងនៅលើទូរសព្ទរបស់យើងឡើយ។ នៅពេលព្រឹក យើងស្តាប់ចម្រៀង ពិនិត្យមើលព្យា...

បច្ចេកវិទ្យា Inverter របស់ LG មានតួនាទីដ៏សំខាន់ ក្នុងការផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដ៏ល្អបំផុតរបស់ពិភពលោក

ដោយ: ទំនើប 1 PM, Saturday, 07 Jul, 2018

ទូរទឹកកកដ៏ទំនើប ដែលមានគ្រឿងបន្លាស់ជាង 1400 ផ្នែក។ ផ្នែកដ៏សំខាន់បំផុតគឺម៉ូទ័រ និងកុំប្រេសស័រ ដែលជាហេតុធ្វើអោយក្រុមហ៊ុន LG ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ...

ការបោកគក់ កាន់តែងាយស្រួល ជាមួយនឹងម៉ាស៊ីនបោក ដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

មេផ្ទះគ្រប់រូបតែងហត់នឿយក្នុងការបោកគក់សម្លៀកបំពាក់។ ប៉ុន្តែ ក្រុមហ៊ុន LG ផ្តល់ជូនអ្នកនូវជម្រើសម៉ាស៊ីនបោកគក់ជាច្រើនប្រភេទ ដែលធ្វើឱ្យការងារបោកគក់លែងចោ...

ក្រុមហ៊ុន Lenovo បង្ហាញពីក្តីអាឡោះអាល័យ ដោយសន្យាថានឹងនាំយក Motorola ត្រឡប់មកវិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

បន្ទាប់ពីបរាជ័យនៅក្នុងមុខជំនួញ ដែលបង្កឡើងដោយម្ចាស់ភាគហ៊ុន សញ្ជាតិចិននៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Lenovo នឹងនាំយកម៉ាកសញ្ញា Motorola ត្រឡប់មកវិញ។ យោងត...

Tomnerb.Com - YouTube Channel