ចូលចិត្តទំនើប

បែកធ្លាយរូបរាង Galaxy S9

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 30 Jan, 2018

ក្រុមហ៊ុន Samsung ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយម៉ូដែលទូរសព្ទ Galaxy S8 និង S8 Plus កាលពីឆ្នាំមុន។ ដូចដែលបានរំពឹងទុក ក្រុមហ៊ុននឹងមិនមានការផ្លាស់ប្តូរខ្លាំងទៅលើ ការរចនារូបរាងរបស់ទូរសព្ទថ្មី ខុសឆ្ងាយពីទូរសព្ទម៉ូដែល មុនដែលទទួលបានជោគជ័យនោះទេ។

បើសិនអ្នកជឿជាក់ថារូបរាងទូរសព្ទ ដែលបែកធ្លាយនៅលើគេហទំព័រ VentureBeat អាចជាការពិត នោះអ្នកនឹងឃើញថា រូបរាងផ្នែកខាងមុខរបស់ទូរសព្ទ Galaxy S9 និង S9 Plus មាន លក្ខណៈស្រដៀងគ្នាទៅនឹងម៉ូដែលចាស់ ចេញលក់កាលពីឆ្នាំមុន។

អ្នកបានដឹងហើយថាទូរសព្ទ Galaxy S8 ផ្តោតសំខាន់ខ្លាំងលើអេក្រង់ ដូច្នេះវាមិនមានអ្វីភ្ញាក់ផ្អើល ខ្លាំងទេ ដែលទូរសព្ទ Galaxy S9 មានរូបរាងស្រដៀងគ្នា។ ប៉ុន្តែក្នុងនោះ ក៏មានចំណុចខុសគ្នាតូចៗមួយចំនួនផងដែរ ដែលយើងបានរកឃើញ នៅពេលយើងពិនិត្យមើលឱ្យបានច្បាស់។

ចំណុចដែលលេចធ្លោជាងគេប្រហែលជាចំនួនកាមេរ៉ា និង Sensor នៅផ្នែកខាងលើនៃអេក្រង់ទូរសព្ទ S9 ។ យើងបានធ្វើការចំណាយថវិកា ទៅលើទូរសព្ទរបស់ក្រុមហ៊ុន Samsung ដើម្បីទទួលបានបច្ចេកវិទ្យាឈានមុខ ផ្តោតលើបច្ចេកវិទ្យា Face-Power Unlock និងមុខងារផ្ទៀងផ្ទាត់កាន់តែ ជាក់លាក់ ដែលក្រុមហ៊ុនមិនធ្លាប់មានពីមុនមក។ វាក៏មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេបើសិនជា Sensor និង កាមេរ៉ាទាំងនោះជួយជំរុញឱ្យទូរសព្ទ S9 មានសមត្ថភាពចាប់យករូបភាព Selfie ជាមួយនឹងមុខងារ Portrait Effect ដូចជាទូរសព្ទ Pixel 2 និង iPhone X។

samsung_galaxy_s9_and_s9_plus_technology_news-cambodia-tomnerb-01

ទម្រង់ Bezels ព័ទ្ធជុំវិញអេក្រង់ ទាំងនៅលើទូរសព្ទ S9 និង S9 Plus ទំនងដូចជាមានទំហំធំ ជាងទំហំ Bezels ដែលបានរចនានៅលើទូរសព្ទ S8។ វាអាចនឹងពិបាកបរិយាយឱ្យបានក្បោះក្បាយណាស់ ដោយគ្រាន់តែផ្អែកលើរូបភាពតែមួយសន្លឹកដូចនេះ ប៉ុន្តែក្រុមហ៊ុន Samsung បានធ្វើការ វិនិយោគដ៏ធំមួយ ទៅលើអេក្រង់កោងរបស់ទូរសព្ទ S8 ដែលគ្របដណ្តប់លើគែមទូរសព្ទ ហើយវា ទំនងដូចជា រឿងដដែលមិនអាចកើតមានជាថ្មីម្តងទៀតទេ។
ជាថ្មីម្តងទៀត នេះគ្រាន់តែជារូបភាពបែកធ្លាយមួយសន្លឹកប៉ុណ្ណោះ។ យើងអាចនឹងមានភាពភ្ញាក់ ផ្អើលបើសិនជាក្រុមហ៊ុន Samsung ធ្វើការផ្លាស់ប្តូរគ្រប់យ៉ាងពីអេក្រង់កោង គ្របដណ្តប់លើគែម ទូរសព្ទ នៅលើទូរសព្ទថ្មីនេះ។ ប៉ុន្តែយើងត្រូវរងចាំ រហូតដល់យើងបានទទួលព័ត៌មាន និងរូបភាព ច្រើនជាងនេះ ដើម្បីយើងអាចធ្វើការសន្មត់កាន់តែច្បាស់ អំពីទូរសព្ទម៉ូដែលថ្មី ដែលនឹងចេញលក់ ក្នុងពេលឆាប់ៗនេះ។

សំណាងល្អណាស់ ដែលយើងពុំចាំបាច់រងចាំយូរ ដើម្បីធ្វើការស្វែងយល់ស៊ីជម្រៅពីទូរសព្ទ Galaxy S9 និង S9 Plus ថ្មីនោះទេ។ ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញផលិតផលទូរសព្ទថ្មីនេះ នៅក្នុងវេទិកា Mobile World Congress នៅក្នុងទីក្រុង Barcelona ដែលនឹងប្រព្រឹត្តទៅ នៅក្នុងអំឡុងពេលមួយខែទៀត រាប់ចាប់ពីពេលនេះ។

នៅក្នុងអំឡុងពេលនេះ យើងសូមធ្វើការសន្មត់ថា រូបភាព និងព័ត៌មានដែលយើងទទួលបាននៅទីនេះ គ្រាន់តែជាព័ត៌មានបែកធ្លាយមួយ អំពីម៉ូដែលទូរសព្ទថ្មីរបស់ Samsung ប៉ុណ្ណោះ។ យើងសង្ឃឹមថា យើងនឹងបានស្វែងយល់ថាតើក្រុមហ៊ុន Samsung នឹងធ្វើការជួសជុលកំហុសឆ្គងដ៏ធំ របស់ Galaxy S8 គឺការជំនួសមុខងារ Fingerprint Sensor ដ៏អន់នោះឬទេ។

កុំភ្លេចបន្តការតាមដានព័ត៌មានថ្មីៗ បន្តទៀតជាមួយ ទំនើប!

samsung_galaxy_s9_and_s9_plus_technology_news-cambodia-tomnerb-02

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ, Accessories

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនបោកគក់ TWINWash ដ៏ទាន់សម័យរបស់ LG

ដោយ: ដួងច័ន្ទ 2 PM, Friday, 24 Aug, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនបោកគក់ TWINWash ជំនាន់ថ្មី បំពាក់ជាមួយបច្ចេកវិទ្យាដ៏ទំនើបឈានមុខ សក្តិសមសម្រាប់គ្រួសារទាន់សម័យ។ ការបោកគក់ដាច់ដោយឡែក ...

Apple ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតេស្តសាកល្បងប្រព័ន្ធ Beta iOS 13.1

ដោយ: ភារុន 9 AM, Saturday, 31 Aug, 2019

Apple មិនអាចរង់ចាំការបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលនឹងអាចចាប់ផ្តើមសាកល្បងធ្វើបច្ចុប្បន្នភាពដ៏ធំបំផុតទៅលើផលិតផលទាំងអស់របស់ខ្លួនប៉ុណ្ណោះទេ។ ប...

ឥឡូវនេះអ្នកអាចប្រើ Google Map នៅក្នុង CarPlay ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 របស់ Apple បានហើយ

ដោយ: ភារុន 9 AM, Friday, 09 Nov, 2018

សព្វថ្ងៃនេះជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ក្រុមហ៊ុន Apple បានបន្ថែមការផ្គត់ផ្គង់សម្រាប់សេវាកម្ម Google Map ដែលជាសេវាកម្មទី3 បន្ទាប់ពីដាក់វាបញ្ចូ...

ចិនត្រៀមខ្លួនវាយបកទៅអាមេរិកវិញ ខណៈពេលក្រុមហ៊ុនទូរស័ព្ទយក្ស Huawei របស់ចិន កំពុងទទួលរងការបាត់បង់អ្វីផ្សេង!

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ភាពតានតឹងនៃចំណងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន មើលទៅទំនងជានឹងមានភាពរីកចម្រើនក្នុងពេលឆាប់ខាងមុខនេះ ដោយសារប្រទេសចិនបានបោះជំហានទៅមុខ ដើម្បីធ...

Tomnerb.Com - YouTube Channel