ចូលចិត្តទំនើប

បើភ្លេចលេខសម្ងាត់ iCloud ធ្វើតាមវិធីនេះនឹងអាចដោះស្រាយបាន!!

ដោយ: ភារុន 10 AM, Monday, 03 Dec, 2018

រាល់ដំណើរការទូរស័ព្ទ Apple គឺត្រូវការប្រើកម្មវិធី iCloud ដែលអ្នកបានបង្កើតជាមួយនឹងក្រុមហ៊ុន Apple ដើម្បីអនុញ្ញាតឱ្យអ្នកអាចផ្ទុកទិន្នន័យសំខាន់ៗផ្សេងៗរបស់អ្នកផ្ទាល់នៅក្នុង iCloud ហើយអ្នកមិនមានការបារម្ភនឹងមានការបាត់បង់ ឬ ចូលលួចទិន្នន័យទាំងនេះឡើយ។ អ្នកប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុន Apple ច្បាស់ជាមានការឈឺក្បាលមិនតិចទេ នៅពេលភ្លេចលេខសម្ងាត់ iCloud ហើយមិនដឹងត្រូវធ្វើយ៉ាងណា។ ដូច្នេះកុំមានការព្រួយបារម្ភអី ខាងក្រោមនេះគឺជាវិធីដ៏ងាយស្រួលក្នុងការដោះលេខសម្ងាត់បានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងជាងជួសជុល៖
ដំបូងចូលទៅកាន់ Safari លើ iPhone ហើយវាយ iforgot.apple.com។ បន្ទាប់មកវាយអ៊ីមែល iCloud របស់អ្នកក្នុងប្រអប់ដាក់ថា name@example.com រួចវាយតួអក្សរ និងលេខកូដដូចក្នុងរូប ចូលប្រអប់ Type the character in the image រួចចុច Next នៅលើផ្នែកខាងស្តាំក្បែរពាក្យ Apple ID។


ចុចជ្រើសយក I need to reset my password ហើយចុច Next។ ជ្រើសយក Get an email ហើយចុច Next។ បន្ទាប់មកបើកអាស័យដ្ឋានអ៊ីម៉ែល ដែលអ្នកស្មើរសុំប្ដូរលេខសម្ងាត់លើ iPhone នោះអ្នកនឹងឃើញសារ ពី Apple ដើម្បី Reset លេខសម្ងាត់របស់អ្នកហើយ។

ចំណាំ៖ អាស័យដ្ឋានអ៊ីម៉ែលដែលអ្នក Sign in លើ iPhone និង iCloud គឺតែមួយ។

នៅពេលអ្នកបើកសារ របស់ Apple ចុចលើពាក្យ Reset now > បន្ទាប់មកវាយលេខសម្ងាត់ថ្មីសម្រាប់គណនី iCloud របស់ អ្នក។ លេខសម្ងាត់នោះ យ៉ាងហោចណាស់ឱ្យមាន 8 ខ្ទង់ ហើយគួរមានលេខលាយអក្សរធំតូចផងដែរ។ ក្រោយវាយលេខសម្ងាត់ថ្មីរួចរាល់ ចុចលើសញ្ញាព្រួញនៅខាងស្តាំពាក្យ Apple ID។ នៅពេលនេះអ្នកអាចយកលេខសម្ងាត់ថ្មីនេះទៅប្រើប្រាស់លើ iCloud ក្នុងទូរស័ព្ទរបស់អ្នកបានហើយ។

អត្ថបទអ្នកចង់អាន

ហាងទំនើប LG Premium BrandShop បើកសម្ពោធដំណើរការសាកល្បង ដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ដោយ: ទំនើប 12 PM, Sunday, 04 Nov, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធដាក់អោយដំណើរការសាកល្បងនូវ ហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អ...

តោះ! មកស្គាល់ពីគន្លឹះជួសជុល Samsung Galaxy S8 ដែលមានបញ្ហាសាកថ្មចូលយឺតជាងធម្មតា

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

តើទូរស័ព្ទ Samsung Galaxy S8 របស់អ្នកសាកថ្មចូលយឺតជាងធម្មតាមែនទេ? ជាធម្មតាការសាកថ្មយឺតយ៉ាវរបស់ Galaxy S8 អាចមកពីលទ្ធផលនៃការខ្ជះខ្ជាយ ក្នុងការប្រើប្រ...

SONY Xperia X បង្ហាញខ្លួននៅកម្ពុជា ជាមួយនឹងតម្លៃ 599ដុល្លា

ដោយ: ម៉ូនី 1 AM, Wednesday, 29 Jun, 2016

នៅពេលកន្លងមកត្រកូលស្មាតហ្វូន Xperia របស់ SONY ហាក់ត្រូវបានមានការធ្លាក់ចុះប្រជាប្រិយភាពបន្តិចនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាក់ស្តែង Xperia Z5 ហាក់ពុ...

កម្មវិធីសិក្សាទាំង 10 នៅលើ Android

ដោយ: ដួងច័ន្ទ 11 PM, Saturday, 25 Nov, 2017

ការប្រើប្រាស់ទូរសព្ទ Smartphone ឬ Tablet សម្រាប់ការសិក្សាកំពុង មានសន្ទុះកើនឡើងជាលំដាប់។ ពួកវាជាឧបករណ៍ ដែលនៅជាប់នឹងខ្លួនអ្នកស្ទើរគ្រប់ពេល ដែលមានន័យថ...

Tomnerb.Com - YouTube Channel