ចូលចិត្តទំនើប

បិទសម្លេងនៅជុំវិញខ្លួនអ្នក ជាមួួយនឹងកាសស្តាប់ត្រចៀក ដ៏អស្ចារ្យមួយនេះ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 May, 2017

ធ្វើការគ្រប់គ្រងសម្លេងនានា នៅជុំវិញខ្លួនអ្នក ជាមួយនឹងកាសត្រចៀកច្នៃប្រឌិតថ្មី។ កាសត្រចៀកជំនាន់ថ្មីនេះមានឈ្មោះថា Knops។ វាជួយការពារត្រចៀកអ្នកពីការសម្លេងនានា នៅជុំវិញខ្លួនអ្នក នៅពេលដែលអ្នកយល់ថា សម្លេងទាំងនោះខ្លាំងពេក និងរំខានដល់អ្នក។ អ្នកអាចបញ្ឈប់ការរំខាន ដោយសម្លេងបានដោយពុំចាំបាច់ដោតខ្សែកាស ឬបិទសម្លេង។

កាសត្រចៀកនិមួយៗ ត្រូវបានរចនាឡើងជាមួយភាពទាក់ទាញនៃទម្រង់កាស និងមានឧបករណ៍មួលតូចមួយសម្រាប់បញ្ជារ។

ឧបករណ៍មួលតូចមួយនេះប្រើប្រាស់សម្រាប់៖

  • Setting 1 ផ្តល់នូវសម្លេងខ្លាំង ច្បាស់
  • Setting 2 បន្ថយកម្រិតសម្លេងបន្ទរខាងក្រោយ បានរហូតដល់ 10 Decibels
  • Setting 3 ល្អបំផុតសម្រាប់តន្រ្តីបន្តផ្ទាល់
  • និង Setting 4 ផ្តល់នូវភាពស្ងប់ស្ងាត់គ្មានសម្លេងទាំងស្រុង

Knops មិនប្រើប្រាស់កម្មវិធីជំនួយណាមួយ ឬថ្ម សម្រាប់ផ្តល់ថាមពលទេ។ វាគ្រាន់តែជាបច្ចេកវិទ្យាវិស្វកម្ម និងតម្រងសូរសព្ទប៉ុណ្ណោះ។

ការបំបាត់សមត្ថភាពសោតវិញ្ញាណ បានជះឥទ្ធិពលលើប្រជាជនអាមេរិកប្រមាណ 20% ហើយវាមិនអាចត្រឡប់មកដូចដើមវិញឡើយ។ ដូច្នេះការជ្រើសរើសអ្វីដែលអ្នកចង់លឺ ចង់ស្តាប់ និងអ្វីដែលអ្នកមិនចង់លឺ មិនចង់ស្តាប់ គឺជាកត្តាមួយជួយកាត់បន្ថយ ការបាត់បង់សមត្ថភាពសោតវិញ្ញាណរបស់អ្នក។ Knops ជាជម្រើសដ៏ប្រសើរមួយ ដោយវាផ្តល់នូវភាពឯកជនស្ងប់ស្ងាត់ នៅពេលដែល អ្នកមិនចង់លឺអ្វីទាំងអស់ ហើយអ្នកក៏អាចស្តាប់លឺអ្វីដែលអ្នកចូលចិត្ត។ គ្រប់គ្រងការស្តាប់ជាមួយឧបករណ៍ច្នៃប្រឌិតថ្មី Knops។

knops-noise-canceling-ear-plugs-Tomnerb-03

knops-noise-canceling-ear-plugs-Tomnerb-02

អត្ថបទអ្នកចង់អាន

Mazda CX-3 ស៊េរីឆ្នាំ 2018 រំលេចរូបរាងដ៏ទាក់ទាញ

ដោយ: ដួងច័ន្ទ 6 PM, Monday, 05 Feb, 2018

រថយន្ត Mazda កូនកាត់មានទំហំដ៏តូចបំផុត ផលិតឡើងក្នុងគោលបំណងបង្ហាញពីភា ពលេច ធ្លោខុសពីម៉ូដែលរថយន្តដទៃទៀត របស់គូប្រជែងក្នុងទីផ្សា ដោយនាំមកជូននូវរថយន្ត ដ...

មកស្គាល់ 10 Gadgets ដ៏ល្អបំផុត សម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ នៅថ្ងៃនេះ!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

នៅពីក្រោយរូបមន្តចម្អិនម្ហូបអាហារ ប្រចាំគ្រួសារនីមួយៗ សុទ្ធតែមានគ្រឿងផ្សំដ៏សម្ងាត់ ដែលធ្វើឱ្យរសជាតិអាហារកាន់តែមានរសជាតិឆ្ងាញ់ ហើយជាទូទៅក៏ត្រូវបានរួម...

Smartphone Gadgets ដែលជួយឱ្យជីវិតកាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ទូរសព្ទ Smartphone បានក្លាយជាចំណែកមួយដ៏ធំ នៃជីវិតរបស់យើងទាំងអស់គ្នា។ យើងបានប្រើប្រាស់ទូរសព្ទជានាឡិការោទិ៍ សម្រាប់ការទំនាក់ទំនង ក៏ដូចជាសម្រាប់ការទូទ...

ដឹងឬទេហេតុអីបាន iPhone 6 និង iPhone 6 Plus មានស្នាមឆ្នូតសនៅលើតួគ្រឿង?

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បើសិនអ្នកណាដែលកំពុងប្រើ iPhone 6 ឬ iPhone 6 Plus នៅពេលនេះ ប្រហែលជាសង្កេតឃើញ​ស្នាមឆ្នូតស ​នៅ​លើ​តួ​គ្រឿងទាំងខាងលើ និងខាងក្រោមមិនខាន អ្នកខ្លះអាចមិនបា...

Tomnerb.Com - YouTube Channel