ចូលចិត្តទំនើប

បន្ថែមថាមពលថ្ម ជាមួយ Wrist Watch Battery

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 12 Sep, 2017

វាជារឿងដ៏ធុញទ្រាន់បំផុត នៅពេលដែលទូរសព្ទដៃរបស់អ្នកអស់ថ្ម ចំពេលដែលអ្នកកំពុងនិយាយ ឬ ធ្វើការងារសំខាន់។ ទំនើប មានដំណោះស្រាយមួយ សម្រាប់អ្នក។

Wrist Watch Pattern Portable Battery នឹងផ្តល់ថាមពលថ្មទៅកាន់ទូរសព្ទដៃរបស់អ្នក ដែលអាចឱ្យអ្នកប្រើប្រាស់ទូរសព្ទបានពេញមួយថ្ងៃ ដោយគ្មានការរំខាន។

ឧបករណ៍សាកថ្មមួយនេះ ពាក់នៅលើដៃដូចជានាឡិកាដៃ ធ្វើឱ្យវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងកាន់តែងាយស្រួលភ្ជាប់ជាមួយទូរសព្ទដៃ ដោយគ្រាន់តែកាន់ទូរសព្ទប្រើប្រាស់ក៏អាចបញ្ចូលថាមពលថ្មទូរសព្ទបានដែរ។ វាមានភាពរឹងមាំ ជាងឧបករណ៍សាកថ្មចល័តដទៃទៀត ហើយវាមានសុវត្ថិភាព មិនមានផលប៉ះពាល់ដល់ កដៃរបស់អ្នកឡើយ ហើយអ្នកក៏មិនពិបាកក្នុងការទុក ដាក់វានៅពេលធ្វើដំណើរដែរ។

នាឡិកាសាកថ្មមួយនេះ បំពាក់ដោយថ្មមានថាមពល 1500 mAh ដែលបំពាក់ជាមួយនឹងរន្ធ mini USB ខ្សែសាកថ្ម និង Adapter ចំនួន 7 ដែលអាចដំណើរការជាមួយម៉ាកទូរសព្ទពេញនិយមជាច្រើនប្រភេទ ហើយវាក៏អាចបញ្ចូលថាមពលថ្មទៅកាន់ Nintendo DS បានផងដែរ។

ថ្វីត្បិតតែថាមពលថ្ម ដែលវាមានមិនច្រើនណាស់ណា ប៉ុន្តែវាផ្តល់ថាមពលគ្រប់គ្រាន់ ល្មមសមរម្យ ដែលអ្នកអាចស្វែងរកទីកន្លែង ដើម្បីបញ្ចូលថាមពលដោយអគ្គិសនីបាន។ នេះជាឧបករណ៍បន្ថែម ដ៏ សំខាន់មួយប្រភេទសម្រាប់អ្នកដែលប្រើប្រាស់ទូរសព្ទច្រើន ប្រើប្រាស់ថាមពលច្រើន ហើយតែងតែ ជួបប្រទះបញ្ហាកង្វះខាតថាមពលទូរសព្ទ ហើយមិនអាចស្វែងរកទីកន្លែង ដើម្បីបញ្ចូលថាមពលឡើង វិញ។

Wrist-Wearable-Phone-Chargers-technology-news-cambodia-tomnerb-03

អត្ថបទអ្នកចង់អាន

Walkcar យានជំនិះកំពូលប្លែក និងអស្ចារ្យ

ដោយ: ដាលីស 10 PM, Monday, 07 Sep, 2015

Walkcar គឺជាផលិតផល នៃការច្នៃបង្កើតរបស់ក្រុមហ៊ុន Cocoa Motors នៅក្នុងប្រទេសជប៉ុន ជាយានជំនិះ ដែលធ្វើ​អំពី​បន្ទះដែកអាលុយមីញ៉ូមបួនជ្រុង ទំហំធំល្មមអាចឱ្...

សម្ភារៈប្រើប្រាស់ ផ្តល់បទពិសោធន៍ ងូតទឹកថ្មីសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 5 PM, Thursday, 21 Dec, 2017

ទំនើប សូមនាំអារម្មណ៍អ្នកមកទទួលបទពិសោធន៍ នៃការងូតទឹកថ្មី ដែលអ្នកអាចនឹងមិនដែលជួប ប្រទះពីមុនមក។ ចង់ដឹងថាវាពិសេសយ៉ាងណា? តោះអានទាំងអស់គ្នា!ងូតទឹក ជាមួយវ...

ទូទឹកកកស៊េរីថ្មី LG ឡូយម៉ាកប់

ដោយ: WangSang 1 AM, Friday, 19 Aug, 2016

ដោយសារតែបច្នុប្បន្ន យើងសង្តេតឃើញថាមានការកើននូវសមាជិកគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយមនុស្សគ្រប់គ្នាមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការដើរផ្សារទិញទំ...

Galaxy Fold នឹងចេញលក់ ក្នុងចំនួនមានកំណត់

ដោយ: ដួងច័ន្ទ 9 AM, Thursday, 07 Mar, 2019

ក្រុមហ៊ុន Samsung មានគម្រោងរៀបចំព្រឹត្តិការណ៍សន្និសីទមួយទៀតនៅដើមខែមេសា សម្រាប់បង្ហាញផលិតផលទូរសព្ទបត់រមូររបស់ខ្លួន។ ក្រុមហ៊ុនផលិតទូរសព្ទ Galaxy Fold...

Tomnerb.Com - YouTube Channel