ចូលចិត្តទំនើប

បណ្តុំថាមពលថ្មពី Hyper

ដោយ: ដួងច័ន្ទ 8 AM, Thursday, 20 Sep, 2018

នៅក្នុងសមរភូមិថាមពលថ្មដ៏ក្លៀវក្លា ក្រុមហ៊ុន Hyper ទើបនឹងបានបញ្ចេញផលិតផលថ្មីមួយឈ្មោះថា HyperJuice។ ក្រុមហ៊ុនបានរៀបរាប់ថា នេះគឺជាបណ្តុំឧបករណ៍ផ្តល់ថាមពលប្រភេទ USB-C ដែលមាថាមពលខ្លាំងជាងគេ ហើយវាក៏ជាផលិតផលដំបូងដែលដំណើរការជាមួយថាមពលកម្រិត 100W USB-C Power Delivery 3.0 Profile។
ថាមពលថ្មរបស់ឧបករណ៍នេះ មានសមត្ថភាពសរុបរហូតដល់ 130W ដែលជាការរួមបញ្ចូល Output នៅពេលប្រើប្រាស់ថាមពលខ្ពស់បំផុត លើរន្ធដោត 100W USB-C Input/ Output រន្ធដោតប្រភេទ និងរន្ធដោត 18W USB-A Quick Charge។ នៅក្នុងកម្លាំងថាមពល 100Wh ស្មើនឹង 27,000mAh គឺជាសមត្ថភាពថ្មខ្ពស់បំផុត ដែលត្រូវបានទទួលស្គាល់ដោយ FFA សម្រាប់ការយកដាក់តាមខ្លួនបាន នៅក្នុងកាបូបស្ពាយ។

បើសិនជាអ្នកមានឧបករណ៍សាកថ្មប្រភេទ 100W USB-C ដូច្នេះអ្នកអាចបញ្ចូលថាមពលដល់ HyperJuice ក្នុងពេលប្រមាណ 1 ម៉ោង។ ចំណែកឧបករណ៍ 60W វិញត្រូវការពេល 1.7 ម៉ោងចាប់ផ្តើមពីគ្មានថាមពលអ្វីទាំងអស់ រហូតដល់ពេញ។ មិនថាអ្នកប្រើប្រាស់វាយ៉ាងណាទេ អ្នកនឹងត្រូវមានឧបករណ៍ផ្គត់ផ្គង់ដាច់ដោយឡែក ដោយសារ Hyper មិនមានរួមបញ្ចូលនូវឧបករណ៍បញ្ចូលថាមពលនៅក្នុងប្រអប់ឡើយ។ អ្វីដែលពិសេស គឺ ថ្មរបស់ HyperJuice អាចបញ្ចូលថាមពលបាន ខណៈដែលវាត្រូវបានប្រើប្រាស់សម្រាប់បញ្ចូលថាមពលឱ្យឧបករណ៍ដទៃទៀត។

ថ្មីៗនេះ Hyper បានបង្ហាញអំពីគំរូផលិតផលថ្ម ដែលអាចបញ្ចូលថ្មដល់ 15 inch MacBook Pro នៅក្នុងកម្រិតថាមពល 100W ហើយសម្រាប់ 13 inch MacBook Pro ត្រូវបានប្រើប្រាស់ថាមពលកម្រិត 60W ខណៈដែលវាអាចបញ្ចូលថាមពលទៅទូរសព្ទ iPhone X នៅកម្រិតថាមពល 18W។ វាក៏បានបង្ហាញពីការសាកថ្មតាមវិធីសាស្រ្ត Pass-Through។
HyperJuice ត្រូវបានចេញលក់នៅលើគេហទំព័រ Kickstarter ក្នុងតម្លៃត្រឹមតែ $149 សម្រាប់អ្នកដែលកុម៉ង់ទិញមុនគេ។ មានអត្រាប្រមាណ 50% រំពឹងថាតម្លៃលក់រាយនឹងកើនឡើងរហូតដល់ $299 សម្រាប់ការបង្ហាញវត្តមានជាផ្លូវការនៅខែវិច្ឆិកា ខាងមុខនេះ។

Hyper ជាផលិតផលរបស់សហគ្រាស Sanho មានវត្តមានក្នុងទីផ្សាជាច្រើនឆ្នាំមកហើយ ដែលជាទូទៅផលិតសម្ភារៈប្រើប្រាស់សម្រាប់ Apple រួមមាន MagSafe-Compatible ដែលជាថ្មដើមដំបូងរបស់ MacBook។ Hyper បាននឹងកំពុងប្រើប្រាស់ Crowdfunding ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅលើផលិតផលថ្មីៗជាច្រើន ដោយក្រុមហ៊ុននេះធ្លាប់មានជោគជ័យជាច្រើនដង ដែលរកបានចំណូលរាប់លានដុល្លារ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

iPhone 8 និង 8 Plus ពណ៌ក្រហម ទើបចេញក្តៅៗ!

ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018

ក្រុមហ៊ុន Apple បានណែនាំម៉ូដែលទូរសព្ទ iPhone 8 និង 8 Plus ពណ៌ក្រហមឆ្អិនឆ្អៅថ្មី នៅថ្ងៃនេះ។ ដូចជាទូរសព្ទ iPhone 7 ដែរ ការប្រកាសថ្មីនេះធ្វើឡើង នៅក្នុ...

VAIO Phone Biz ស្មាតហ្វូនអាចប្រើជំនួសកុំព្យូទ័រ សម្រាប់អ្នកធុរកិច្ច

ដោយ: វិរីយា៉ 11 PM, Tuesday, 15 Mar, 2016

ចេញមក​ហើយ ក្រោយពី​មាន​ព័ត៌មាន​ច​ចាម​អារាម ជា​យូរ​មកហើយ​ថា VAIO ប្រ៊ែ​ន​កុំព្យូទ័រ​លែ​ប​ថប់​របស់​ខាង Sony ដែល​ធ្លាប់មាន​ព័ត៌មាន​ថា នឹង​បង្ហាញខ្លួន​ស...

Samsung កំពុងស្រាវជ្រាវទូរសព្ទ ដែលអាចអានបាតដៃ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 19 Dec, 2017

អ្នកអាចទទួលបានការណែនាំ ឬតម្រុយនៃពាក្យសម្ងាត់របស់អ្នក ដោយពុំចាំបាច់មានសញ្ញាបញ្ជាក់ច្បាស់លាស់។ ជាទូទៅអ្នកតែងតែងាយ នឹងភ្លេចពីពាក្យសម្ងាត់របស់អ្នក ហើយអ...

មូលហេតុដែលអ្នកត្រូវការ Fossil Smartwatch

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

តើអ្នកចង់ប្រើប្រាស់នាឡិកា Smarwatch តែអ្នកមិនចង់បាន Apple Watch មែនទេ? ដូច្នេះអ្នកអាចពិចារណាលើម៉ាកនាឡិកា Fossil ដែលមានពីរជម្រើសគឺ Q Explorist និង Q...

Tomnerb.Com - YouTube Channel