ចូលចិត្តទំនើប

បញ្ហាលេចឡើងនៅលើ Telegram Desktop

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

កម្មវិធី Telegram ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ការផ្តល់នូវសុវត្ថិភាព និងឯកជនភាព ដែលជាតម្រូវការដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញរដ្ឋាភិបាលមួយចំនួន។ ប៉ុន្តែគ្មានអ្វីដែលល្អឥតខ្ចោះឡើយ។

អ្នកស្រាវជ្រាវអំពីសុវត្ថិភាពប្រព័ន្ធបណ្តាញសង្គមម្នាក់ មានឈ្មោះថា Dhiraj Mishra បានរកឃើញថាកម្មវិធី Telegram Desktop អាចនឹងធ្វើឱ្យបែកធ្លាយអាសយដ្ឋាន IP ទាំងជាសាធារណៈ និងឯកជន។ បញ្ហានេះកើតឡើងនៅពេលអ្នក Video Call ដោយថាវាជាកម្មវិធីប្រភេទ Peer-to-Peer Framework។ ខណៈដែលអ្នកប្រើប្រាស់កម្មវិធីតាមរយៈទូរសព្ទដៃ អាចបិទមុខងារ Peer-to-Peer Call និងរក្សាទុកព័ត៌មានរបស់ពួកគេបានយ៉ាងសម្ងាត់។ ប៉ុន្តែសម្រាប់អ្នកដែលប្រើប្រាស់កម្មវិធី Telegram Desktop មិនមានជម្រើសអ្វីផ្សេងក្រៅពីប្រើប្រាស់បច្ចេកវិទ្យាពោរពេញដោយហានិភ័យនេះទេ។

កត្តានេះអាចធ្វើឱ្យទិន្នន័យរបស់អ្នកនៅបើកចំហរសម្រាប់ការវាយប្រហារនានា ឬបង្ហាញពីទីតាំងរបស់អ្នក ដោយអ្នកអាចនឹងមិនបានដឹងខ្លួន។

ក្រុមហ៊ុនបានធ្វើការជួសជុលបញ្ហានេះ ទាំងសម្រាប់ប្រភេទ 1.3.17 beta និង 1.4 version នៃកម្មវិធី Telegram។ ការជួសជុលនេះផ្តល់ឱ្យអ្នកនៅជម្រើស 2 យ៉ាង មួយគឺបិទមុខងារការហៅទូរសព្ទ Peer-to-Peer ទាំងស្រុង ឬការកំណត់មុខងារនេះសម្រាប់លេខទំនាក់ទំនងដែលអ្នកជ្រើសរើស។

នេះជាការដាស់តឿនមួយដល់មិត្តអ្នកប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម ថាមិនថាកម្មវិធីនោះទទួលបានភាពល្បីល្បាញយ៉ាងណាក្តី ក៏នៅតែមានចំណុចចន្លោះប្រហោងដែរ។

អត្ថបទអ្នកចង់អាន

នាឡិកា Apple Watch 2020 អាចនឹងមកដល់ជាមួយនឹង ម៉ូដែលទីតានីញ៉ូម និងសេរ៉ាមិច

ដោយ: ភារុន 8 AM, Tuesday, 20 Aug, 2019

ប្រសិនបើព័ត៌មានចចាអារាមអំពី Apple Watch 2020 អាចនឹងមកដល់ជាមួយនឹងម៉ូដែលទីតានីញ៉ូម និងសេរ៉ាមិចនេះ អាចឆ្លុះបញ្ចាំងពីផែនការរបស់ក្រុមហ៊ុន Apple ឬក៏ វាគឺ...

LG និង Qualcomm សហការគ្នាបន្ថែមថាមពលដល់ G7

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

ក្រុមហ៊ុន LG Electronic នឹងចេញលក់ទូរសព្ទ ដែលទទួលបានភាពល្បីល្បាញខ្លាំង និងកំពុងទន្ទឹង រងចាំយ៉ាងអន្ទះសារពីសំណាក់អតិថិជន គឺទូរសព្ទ LG G7 ដែលនឹងមានវត្ត...

អ្វីដែលត្រូវធ្វើ មុននឹងទិញ MacBook មួយទឹក?

ដោយ: ភារុន 9 AM, Wednesday, 27 Feb, 2019

ប្រសិនបើប្រិយមិត្ត គិតថានឹងទិញ MacBook ថ្មីទំនងជាត្រូវចំណាយថវិកាអស់ច្រើនជាងអ្នកមានឥឡូវ អ្នកប្រហែលជាបែរទៅទិញ MacBook មួយទឹកវិញហើយ។ ដូច្នេះអ្នកអាចស្វ...

ទូរទស្សន៍ 8K ទំហំយក្សរបស់ Sony ថ្លៃកប់ពពក

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Apr, 2019

ក្រុមហ៊ុន Sony បានខិតកាន់តែជិតដល់ពេលវេលាបញ្ចេញផលិតផលទូរទស្សន៍ស៊េរីឆ្នាំ 2018 របស់ខ្លួនហើយ ហើយអ្នកគួរតែត្រៀមចិត្តទទួលយកការភ្ញាក់ផ្អើល ប្រសិនជាអ្នកមា...

Tomnerb.Com - YouTube Channel