ចូលចិត្តទំនើប

បច្ចេកវិទ្យាដ៏ទំនើបរបស់ម៉ាស៊ីនបោកគក់ LG

ដោយ: ដួងច័ន្ទ 9 AM, Thursday, 09 Aug, 2018

ម៉ាស៊ីនបោកគក់ជំនាន់ថ្មីរបស់ LG ប្រភេទ Centum System មានបំពាក់មុខងារដែលបង្កប់ដោយបច្ចេកវិទ្យាឈានមុខ ជាច្រើនប្រភេទ។
ក្នុងចំណោមបច្ចេកវិទ្យាទំនើបៗទាំងនោះ មានបច្ចេកវិទ្យាមួយដែលទទួលបានប្រជាប្រិយភាពខ្ពស់ពីក្នុងចំណោមអ្នកប្រើប្រាស់ នោះគឺបច្ចេកវិទ្យា
SmartThinQ ជាមួយការតភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi។ បច្ចេកវិទ្យាដ៏ទំនើបមួយនេះ ផ្តល់នូវភាពងាយស្រួល និងការបញ្ជារថ្មីមួយកម្រិតទៀត
មិនថាអ្នកប្រើប្រាស់ស្ថិតនៅក្នុងគេហដ្ឋាន ឬចង់កំណត់មុខងារប្រើប្រាស់នៅលើម៉ាស៊ីនបោកគក់ ខណៈដែលពួកគេនៅទីណាកន្លែងណាផ្សេង។

ការប្រើប្រាស់ដ៏សាមញ្ញ ដោយអ្នកគ្រាន់តែបើកម៉ាស៊ីនដំណើរការ និងចូលទៅក្នុងកម្មវិធី SmartThinQ App នោះដំណើរការបោកគក់សម្លៀកបំពាក់
របស់អ្នកនឹងប្រព្រឹត្តទៅបានគ្រប់ពេល មិនថាអ្នកស្ថិតនៅទីណាឡើយ។ បច្ចេកវិទ្យានេះសក្តិសមបំផុតសម្រាប់អ្នកធ្វើដំណើរច្រើន ហើយគ្រាន់តែត្រឡប់
មកផ្ទះដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី ដែលបានបោកសម្អាតរួច ដែលល្អជាងការគរទុកសម្លៀកបំពាក់នៅក្នុងម៉ាស៊ីនជាច្រើនថ្ងៃ។

ម៉ាស៊ីនបោកគក់ប្រភេទ Centum System ក៏ផ្តល់នូវជម្រើសនៃការទាញយកវដ្តសម្រាប់ការបោកគក់ដែលមានរហូតដល់ 20 កម្មវិធីបោកគក់
ហើយកម្មវិធីទាំងអស់នោះតែងទទួលបានការ update ជាប្រចាំ។ កាន់តែពិសេស បញ្ហាបច្ចេកទេសតូចៗដែលតែងតែកើតឡើង នឹងត្រូវបាន
ដោះស្រាយយ៉ាងឆាប់រហ័ស តាមរយៈការប្រើប្រាស់ Smart Diagnosis ដែលជួយការពារបញ្ហាទាំងនោះមិនឱ្យក្លាយជាបញ្ហាធំ។

បច្ចេកវិទ្យាថ្មីនេះក៏បានរួមចំណែកក្នុងការកាត់បន្ថយសម្លេងរំខាន និងរំញ័រនៅក្នុងម៉ាស៊ីនបោកគក់ផងដែរ។ Centum System ទទួលបានជោគជ័យ
នៅក្នុងផ្នែកនេះ តាមរយៈការប្រើប្រាស់ជញ្ជាំងការពារ ដូចជា ប្រព័ន្ធ Damping System និង Dual-Ball Balancer ជាដើម បន្ថែមជាមួយការបំពាក់
Vibration Sensor និង Insulator ផងដែរ។ ការកាត់បន្ថយរំញ័រជួយឱ្យម៉ាស៊ីនបោកគក់មានអាយុកាលប្រើប្រាស់បានកាន់តែយូរ ហើយក្រុមហ៊ុន LG មានជំនឿទុកចិត្តគ្រប់គ្រាន់ក្នុងការនាំមកជូននូវការធានារយៈពេល 20 ឆ្នាំ សម្រាប់ការជួសជុល និងថែទាំម៉ាស៊ីន Direct Drive Motor។ Drum របស់
ម៉ាស៊ីនបោកគក់ជំនាន់ថ្មីនេះ មានរង្វិលចលនា 6 ប្រភេទ ដែលធ្វើចលនាក្នុងទិសដៅ Clockwise និង Anti-Clockwise និងធ្វើការគ្រប់គ្រងល្បឿន
នៃការបង្វិលផងដែរ។

សមត្ថភាពដំណើរការគឺជាគន្លឹះសំខាន់សម្រាប់ម៉ាស៊ីនបោកគក់ ហើយម៉ូដែល TurboWash គឺជាបេះដូងនៃម៉ាស៊ីនបោកគក់ប្រើប្រាស់បច្ចេកវិទ្យា
Centum System។ វាជាម៉ាស៊ីនដែលប្រើប្រាស់ Jet-Wash Spray កម្លាំងខ្លាំង បាញ់ទឹកដោយផ្ទាល់ទៅលើសាច់ក្រណាត់រយៈពេល 120 វិនាទី
ផ្តល់នូវការបោកគក់ និងលាងសម្អាតកាន់តែស្អាត។ បើនិយាយសម្តៅទៅរកការសន្សំសំចៃ ម៉ាស៊ីនបោកគក់ទាំងនេះ ផ្តល់នូវការសន្សំ សម្រាប់ការបោកគក់
ពាក់កណ្តាលម៉ាស៊ីនក្នុងមុខងារបោកគក់ធម្មតា ដោយប្រើពេលត្រឹម 49 នាទី កាត់បន្ថយបរិមាណទឹក និងថាមពលអគ្គិសនីរហូតដល់ 17%។

បច្ចេកវិទ្យាកាន់តែទំនើប ត្រូវបានបង្ហាញនៅក្នុងបច្ចេកវិទ្យា TrueSteam ដែលប្រើប្រាស់ថាមពលចំហាយទឹក ដើម្បីលាងសម្អាតសារធាតុប្រតិកម្មនៅលើ
សម្លៀកបំពាក់បានរហូតដល់ 99.9%បន្ថែមជាមួយជម្រើសប្រើប្រាស់ទឹកបន្ទន់សម្លៀកបំពាក់ប្រើប្រាស់ចំហាយដោយគ្មានជាតិគីមី ដែលធ្វើឱ្យវាកាន់តែជា
ជំនួយការដ៏ពិសេសសម្រាប់គ្រួសារដែលមានក្មេងតូចៗ។

បច្ចេកវិទ្យាថ្មីៗ ដ៏អស្ចារ្យរបស់ម៉ាស៊ីនបោកគក់ LG ទាំងអស់ខាងលើនេះ ធ្វើឱ្យដំណើរការបោកគក់សម្លៀកបំពាក់របស់អ្នកកាន់តែងាយស្រួល បន្ថែម
ជាមួយការជួយសន្សំសំចៃថវិកា និងការទទួលបានបទពិសោធន៍នៃការបោកគក់ដ៏ទំនើប៕

ប្រភព: trustedreviews ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Laptop Razer ពណ៌ផ្កាឈូកនឹងចេញលក់ សម្រាប់ទិវានៃក្តីស្រឡាញ់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 02 Feb, 2019

សាកស្រមៃមើល បើសិនជាអ្នកដល់ពេលវេលាត្រូវធ្វើការនៅលើកុំព្យូទ័រយួរដៃសម្រាប់ការលេងហ្គេមរបស់អ្នក ដូច្នេះអ្នកក៏សម្រេចចិត្តទៅបំពេញការងារនោះនៅក្នុងហាងកាហ្វេ...

Nokia ចេញទូរសព្ទថ្មីម៉ូដែល X71

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Apr, 2019

យកគំរូតាមទូរសព្ទ Honor View 20 និងទូរសព្ទ Huawei Nova 4 ក្រុមហ៊ុន HMD Global បាននឹងកំពុងណែនាំម៉ូដែលទូរសព្ទដៃថ្មីជ្រកក្រោមស្លាកសញ្ញា Nokia ជាមួយនឹងក...

ក្រុមហ៊ុន GGear និងក្រុមហ៊ុន Bosch​​ រៀបចំពិធីជប់លៀង និងចាប់រង្វាន់ជូនអតិថិជន

ដោយ: ម៉ូនី 2 PM, Friday, 10 Jun, 2016

ថ្ងៃ​ទី​ 7​ ខែមិថុនា ឆ្នាំ​ 2016 ក្រុមហ៊ុន​ GGear ​ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ និង​ចែកចាយ​ផលិតផលម៉ាក Bosch ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សហក...

រីករាយបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ ពីអែលជីប្រេនសប (LG BrandShop)

ដោយ: ទំនើប 8 AM, Tuesday, 26 Mar, 2019

ដើម្បីចូលរួមអបអរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ខាងមុខនេះ LG Brandshop នឹងផ្ដល់ជូននូវការលក់បញ្ចុះតម្លៃដ៏ពិសេស ទិញមួយថែមមួយ...

Tomnerb.Com - YouTube Channel