ចូលចិត្តទំនើប

បច្ចេកវិជ្ជាកុំប្រេស័រ INVERTER LINEAR របស់ទូរទឹកកក LG ផ្តល់នូវការ សន្សំសំចៃភ្លើង និងគ្មានសំលេងរំខាន

ដោយ: ទំនើប 10 PM, Friday, 24 Mar, 2017

ក្រុមហ៊ុន LG Electronics បានប្រកាសអំពី ភាពជោគជ័យលើការលក់ទូរទឹកកក ដែលបំពាក់ទៅដោយកុំប្រេស័រ Inverter Linear របស់ខ្លួនអស់ 15 លានគ្រឿងទូទាំងពិភពលោក ។ ក្រុមហ៊ុន LG ក៏បានបង្ហាញការកើនឡើង នៃការលក់នូវទូរទឹកកកប្រភេទកុំប្រេស័រ Inverter Linear រហូតដល់ទៅ 8 ភាគរយបើធៀបទៅ នឹង ការលក់ឆ្នាំមុន មិនត្រឹមតែប៉ុណ្ណោះ LG រំពឹងថានឹងលក់បានចំនួន 4 លានគ្រឿងបន្ថែមទៀតនៅឆ្នាំនេះ ហើយសំរាប់ជាមធ្យមចំនួនលក់ គឺប្រាំពីរគ្រឿងនៅរាល់មួយនាទី។

កុំប្រេស័រ Inverter Linear Compressor របស់ LG គឺជាធាតុយ៉ាងសំខាន់សំរាប់បំពាក់ទៅក្នុងទូរទឹកកកស៊េរីថ្មីទាំងអស់របស់ LG វាត្រូវបានចាត់ទុកជាបច្ចេកវិទ្យាស្នូល ដែលនៅពីក្រោយនៃភាពជោគជយ័របស់ក្រុមហ៊ុន។ កុំប្រេស័រ Inverter Linear មិនដូចជាកុំប្រេស័រ (Compressor) ធម្មតាដែលប្រើប្រាស់ចលនារជារង្វង់, កុំប្រេស័រ Inverter Linear របស់ LG បម្លែងចលនា   លីនេអ៊ែថាមពលត្រជាក់យ៉ាងមានប្រសិទ្ធិភាព។ ដំណើរការនេះជួយកាត់បន្ថយការប្រើប្រាស់ថាមពល និងកម្រិតសំឡេងរំខានបានច្រើនបើធៀបទៅនឹងទូរទឹកកក ដែលប្រើម៉ូទ័រធម្មតា។

ចាប់តាំងពីមានការអភិវឌ្ឍប្រភេទកុំប្រេស័រ Inverter Linear Compressor 16 ឆ្នាំកន្លងមកហើយដែលក្រុមហ៊ុន LG បានធ្វើការកែលម្អបន្ថែមនៅបច្ចេកវិទ្យាជារបស់ខ្លួនបន្តបន្តាប់។ កុំប្រេស័រ Inverter Linear ជំនាន់ទីប្រាំរបស់ LG បានបង្ហាញខ្លួននៅក្នុងឆ្នាំ 2014 និងបានផ្ដល់នូវប្រសិទ្ធភាពនៃការសន្សំសំចៃថាមពលល្អប្រសើរជាងមុន រហូតដល់ 55 ភាគរយ និង អាចកាត់បន្ថយនូវសំលេងរំខានដល់ទៅ 15 ភាគរយបើប្រៀបធៀបទៅនិងកុំប្រេស័រជំនាន់ដំបូងរបស់ខ្លួន។ បច្ចុប្បន្ន LG ទទួលបានអជ្ញាប័ណ្ណអាជីវកម្មរហូតដល់ទៅ 981 ប៉ាតង់ក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់បច្ចេកវិទ្យាកុំប្រេស័រ Inverter Linear Compressor របស់ខ្លួនព្រមទាំងប៉ាតង់ 232 នៅក្នុងសហរដ្ឋអាមេរិកនិង 52 នៅទូទាំងពិភពអឺរ៉ុប។

ទូរទឹកកកប្រភេទកុំប្រេស័ Inverter Linear របស់ LG ត្រូវបានទទួលស្គាល់ថាជាទូទឹកកកដែលល្អបំផុត (Best Refrigerator) ដោយអង្គការ (Consumer organizations) ជាច្រើន និងអ្នកប្រើប្រាស់នៅទូទាំងពិភពលោកលើការធ្វើការដ៏ល្អឥតខ្ចោះ ការគ្រប់គ្រង់សីតុណ្ហភាពដែលថិតថេរ និងមានកម្រិតសំឡេងរំខានទាបរបស់វា។ LG ក៏បានពង្រីកការអភិវឌ្ឍន៏ទៅលើទូទឹកកកដែលបំពាក់ទៅដោយប្រព័ន្ធ Centum System™ ថ្មីរបស់ខ្លួន។ ប្រព័ន្ធកុំប្រេស័រ System™ Centum Inverter Linear Compressor ត្រូវបានទទួលការធានារហូតដល់ទៅ 20 ឆ្នាំ ហើយទទួលស្គាល់ដោយអង្គការសុវត្ថិភាព និងស្តង់ដារបស់អឺរ៉ុប Verband Deutscher Elektrotechniker (VDE)។

Inverter-Linear-Compressor-02

Inverter-Linear-Compressor-03

ប្រភព: G Gear ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ខ្សែបញ្ចូលថ្ម USB-C ថ្មី សម្រាប់ Apple Watch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Oct, 2018

ការបន្តដំណើរឆ្ពោះទៅអោបក្រសោបខ្សែភ្ជាប់ USB Type-C ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញលក់ខ្សែសាកថ្មីសម្រាប់ Apple Watch ដោយប្រើប្រាស់ស្តង់ដាការតភ្ជាប់ថ...

HP Laptop មានបញ្ហាឡើងកម្តៅថ្ម

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 10 Jan, 2018

បើសិនជាអ្នកមាន HP Notebook ឬកុំព្យូទ័រចល័ត Mobile Workstation Computer អ្នកពិតជា ចង់ដឹងពីព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ អំពីការកោះហៅផលិតផលថ្មពីក្រុម...

Fingbox ឧបករណ៍ការពារសុវត្ថិភាព Network និងដោះស្រាយបញ្ហា Wi-Fi

ដោយ: ដួងច័ន្ទ 9 PM, Sunday, 09 Apr, 2017

ឧបករណ៍ដ៏សាមញ្ញ ប្រើប្រាស់សម្រាប់ការពារសុវត្ថិភាពប្រព័ន្ធ Network និងដោះស្រាយបញ្ហាប្រព័ន្ធ Wi-Fi នៅក្នុងគេហដ្ឋាន។ Fingbox ត្រូវបានវេចខ្ចប់ជាមួយនឹងឧប...

ជម្រើសស្រោម ការពារទូរសព្ទ iPhone 8

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 07 Nov, 2017

នៅពេលអ្នកសម្រេចចិត្តទិញទូរសព្ទ iPhone 8 ចំណុចបន្ទាប់ដែលអ្នកត្រូវពិចារណា គឺប្រភេទស្រោមការពារ។ ជាមួយនឹងតម្លៃប្រមាណជាង $700 និងមានការរចនាម៉ូដជាផ្ទាំងក...

Tomnerb.Com - YouTube Channel