ចូលចិត្តទំនើប

បង្ហាញខ្លួនហើយ iPad Pro អេក្រង់ 12.9អុីញ

ដោយ: ដាលីស 11 PM, Thursday, 03 Mar, 2016

បង្ហាញខ្លួន​ចេញ​មកហើយ​សម្រាប់ iPad ​អេក្រង់​ធំ​បំផុត​តាម​ដែល Apple ធ្លាប់ធ្វើ​មក​នៅក្នុង​ឈ្មោះថា iPad Pro ដែល​​មកព្រមជាមួយ​អេក្រង់​ទំហំ​ធំ ​ដល់​ទៅ 12.9អុ​ី​ញ ដែល​ក្រៅពី​លេចធ្លោ​រឿង​អេក្រង់​ហើយ​នោះ ខាង​ផ្នែក Specification ក៏​អាច​និយាយបានថា ជា iPad ​ដែល​មាន Specification ខ្លាំង​បំផុត​ផងដែរ ព្រមជាមួយ​ប្រដាប់​បំពង​សំឡេង​ជុំវិញ ​ដល់​ទៅ 4 គ្រាប់ (ប្រក្រតី​មានតែ 2គ្រាប់​ប៉ុណ្ណោះ) ដើម្បី​បំពេញតម្រូវការ​ផ្នែក​កម្សាន្ត​យ៉ាង​ពេញទំហឹង និង​ថែមទាំង​មាន​ Keyboard សម្រាប់​​វាយ​អក្សរ និង​សាក​ថ្ម​នៅក្នុង​ខ្លួន​ទៀតផង។

ប៉ុណ្ណឹង​មិនទាន់​គ្រប់គ្រាន់​ទេ iPad Pro នៅមាន​ឧបករណ៍​បន្ថែម​ក្រៅពី​ Keyboard ​ទៀតនោះ​គឺ iPad Pencil ដែល​ជា​​ប៊ិច Stylus ពិសេស​របស់​ iPad ដោយ​ប៊ិច​មួយ​នេះ​ខាង Apple ប្រាប់ថា អាច​តបស្នង​ដោយ​ល្បឿន និង​អង្សា​នៃ​ការសរសេរ​ស្រដៀង​គ្នា​នឹង​ប៊ិចមែនទែន​ទៀតផង។

Specification របស់ iPad Pro

  • អេក្រង់​ទំហំ 12.9អុ​ី​ញ ភាពច្បាស់​លម្អិត 2732 X 2048 ភិ​ក​សេល
  • CPU Apple A9X 64 bit
  • Memory ក្នុង 32GB និង 128 GB
  • ការ​មេ​រ៉ា​ក្រោយ 8 មេហ្គាភិ​ក​សេល f2.2 លេន​ស៍ 5គ្រាប់ ព្រមជាមួយ​ភ្លើង​ហ្វ្លា​ស់ True Tone
  • ថត​វី​ឌី​អូក​ម្រិត 4K
  • កាមេរ៉ា​មុខ 12 មេហ្គាភិ​ក​សេល Face Time ក​ម្រិត HD
  • Battery ប្រើការ​បាន 10ម៉ោង
  • មាន Touch ID ស្គែ​ន​ស្នាម​ក្រ​យ៉ៅ​ដៃ
  • គ្រឿង​បំពង​សំឡេង 4គ្រាប់
  • Support WiFi 802.11ac with MIMO
  • មាន​ស៊េរី​ដាក់​ស៊ីម​កាត​បាន ប្រតិបត្តិការ​ជាមួយ LTE 150LTE
  • មាន3ពណ៌​ឱ្យ​ជ្រើសរើសគឺ ពណ៌​មាស ពណ៌ស និង​ពណ៌ខ្មៅ
  • និងកម្រាស់ 6.9មី​ល្លី​ម៉ែត្រ៕

iPadPro-01

iPadPro-02

អត្ថបទអ្នកចង់អាន

អ្វីខ្លះដែលអាចសម្អាត ក្នុងម៉ាស៊ីនបោកគក់បាន?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Oct, 2018

តើអ្នកធ្លាប់ឆ្ងល់ទេថា ក្រៅពីសម្លៀកបំពាក់ តើអ្នកអាចបោកគក់អ្វីបានទៀតខ្លះនៅក្នុងម៉ាស៊ីនបោកគក់? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ សម្ភារៈកីឡា អ្នកដឹងច...

Xiaomi ផលិតទូរសព្ទមានអេក្រង់កោងគ្រប់ជ្រុង?

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Feb, 2019

ចាប់តាំងពីទូរសព្ទម៉ូដែល Galaxy Edge ចេញលក់កាលពីឆ្នាំ 2014 ផលិតផលទូរសព្ទដៃរបស់ក្រុមហ៊ុន Samsung ត្រូវបានផលិតឡើងក្នុងទម្រង់គែមកោងនៅផ្នែកខាងឆ្វេង និងខ...

មាន JBL Pulse 3 ពិធីជប់លៀង កាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 28 Feb, 2019

ពិធីជប់លៀងជាឱកាសដែលអាចឱ្យអ្នកបង្កើនភាពស្និទ្ធស្នាល រីករាយ ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ តើអ្នកកំពុងមានគម្រោងរៀបចំពិធីជប់លៀងមែនឬទេ? តើអ្នកចង់ឱ្យពិធ...

Asus Zen Pad S 8.0 ចាប់ផ្តើមដាក់លក់ នៅអាមេរិកហើយ

ដោយ: ដាលីស 6 AM, Friday, 28 Aug, 2015

ថ្មីៗបំផុតនេះ ក្រោយពីបានបង្ហាញខ្លួនមុខទំនិញថ្មីរួចហើយ នៅក្នុងពិធីតាំងពិព័រណ៌ Computex 2015 ពេលនេះ Asus បានបញ្ចេញមកហើយនូវធែប្លែតស៊េរីថ្មី ក្រោយគេបំផ...

Tomnerb.Com - YouTube Channel