ចូលចិត្តទំនើប

នៅទីបំផុតហ្គេម Shadow Warrior បានមកដល់ Android ហើយ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

កាលពីឆ្នាំ 1997 ក្រុមហ៊ុន 3D ដែលជាក្រុមហ៊ុនផលិតហ្គេម Duke Nukem 3D បានផលិតហ្គេម Shadow Warrior សម្រាប់លេងលើកុំព្យូរទ័រ។ វានៅតែជាប្រភេទហ្គេមបាញ់ប្រហារដ៏ល្អបំផុត ហើយនាពេលនេះ អ្នកអាចយកវាមកលេងកំសាន្តនៅលើទូរសព្ទ ឬ Tablet Android បានក្នុងតម្លៃ ត្រឹមតែ $2.99 ប៉ុណ្ណោះ។ ទាំងនេះជាកិច្ចខិតខំប្រឹងប្រែងរបស់ Devolver Digital និង អ្នកផលិតហ្គេមរបស់ Android គឺ General Arcade។

ហ្គេមដើមតម្រូវឱ្យអ្នកលេងជាតួអង្គ Lo Wang, the Shadow Warrior ដែលត្រូវវាយប្រហារជាមួយមេរបស់គេ គឺ Zilla Corporation ដែលចង់គ្រប់គ្រងពិភពលោកទាំងមូល និងមានជំនួយពីសត្វចម្លែកមួយចំនួន។ Shadow Warrior មានមុខងារជាច្រើនដូចគ្នានឹង Duke Nukem 3D រួមទាំងតួអង្គ ដែលចូលចិត្តផ្តល់យោបល់ និងមានចរិកបែបហឹង្សា បង្ហូរឈាម។ ប្រាកដណាស់ នេះជា ប្រភេទហ្គេមថ្នាក់ M សម្រាប់អ្នកមានអាយុចាប់ពី 17 ឆ្នាំឡើងទៅ។

Version របស់ហ្គេមនេះនៅលើ Android គឺ Shadow Warrior Classic Redux រួមបញ្ចូលជាមួយភាគដំបូងចំនួន 2 ភាគ នៃហ្គេមដើមដែលបង្កើតក្នុងឆ្នាំ 1997 អមជាមួយនឹងមាតិកាបន្ថែម 2 ផ្សេងទៀតគឺ Wanton Destruction និង Twin Dragon។ អ្នកអាចលេងហ្គេមនេះបានពីរ ជម្រើស គឺ Touchscreen Control និងលេងជាមួយឧបករណ៍បញ្ជារបន្ថែមផ្សេងទៀត។ ហ្គេមមួយ នេះ មិនមានការរំខានពី In-App Purchases ឬការផ្សព្វផ្សាយពាណិជ្ជកម្មឡើយ។

យ៉ាងណាមិញ ហ្គេមនេះនឹងត្រូវចេញលក់នៅថ្ងៃដូចគ្នា ដែល Devolver Digital និង Flying Wild Hog នឹងដាក់ចេញហ្គេម Shadow Warrior 2 ជាប្រភេទហ្គេមថ្មីទាំងស្រុងនៅក្នុងខ្សែរឿងនៃហ្គេមនេះ សម្រាប់លេងលើ Xbox One និង PlayStation 4។

Shadow-Warrior-Android-Game-Tomnerb-04

Shadow-Warrior-Android-Game-Tomnerb-02

អត្ថបទអ្នកចង់អាន

Shin Megami Tensei ហ្គេមលើទូរសព្ទដ៏អស្ចារ្យ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 Aug, 2018

នៅពេលដែលហ្គេមសំណព្វចិត្តធ្វើការផ្លាស់ប្តូរមកជាហ្គេម Free-to-Play នៅលើទូរសព្ទដៃ ជាទូទៅវាមិនសូវមានភាពភ្ញាក់ផ្អើលនោះទេ ព្រោះការផ្លាស់ប្តូរនេះមិនសូវទទ...

Smart Watch សម្រាប់អ្នកជិះកង់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Nov, 2017

មិនថាអ្នកចង់បាននាឡិកាដៃបែបស្ព័រ ដែលអាចតាមដានការជិះកង់ និងចង្វាក់បេះដូងរបស់អ្នក ឬអ្វី ម្យ៉ាងដែលមានលក្ខណៈបែប Fashion-Forward និងត្រៀមរួចរាល់ សម្រាប់ក...

Fujifilm នាំយកបទពិសោធន៍ថ្មីមកកាន់កាមេរ៉ា

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Jun, 2019

ក្រុមហ៊ុន Fujifilm ទើបនឹងបានប្រកាសអំពីផលិតផលកាមេរ៉ា Instax ថ្មីចុងក្រោយបង្អស់ នោះគឺកាមេរ៉ាម៉ូដែល Instax Mini LiPlay។ ដូចគ្នានឹងកាមេរ៉ា Instax Mini ...

PowerBeats ជាការគម្រាមធំបំផុតសម្រាប់ AirPods

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 May, 2019

ការគម្រាមកំហែងដ៏ធំបំផុតសម្រាប់ផលិតផលកាសស្តាប់ដ៏ពេញនិយម AirPods បាននឹងកំពុងចេញពីផ្ទៃក្នុងក្រុមហ៊ុន Apple ផ្ទាល់។ កាសស្តាប់គ្មានខ្សែ PowerBeats Pro ថ...

Tomnerb.Com - YouTube Channel