ចូលចិត្តទំនើប

នៅទីបំផុតមានអ្នកផលិតនាឡិកា Smartwatch សម្រាប់ជនពិការភ្នែកហើយ

ដោយ: ដួងច័ន្ទ 10 PM, Friday, 05 May, 2017

នៅទីបំផុត នាឡិកាដៃ Smartwatch ដែលមានអក្សរផុស សម្រាប់អ្នកពិការភ្នែកបានចេញជារូបរាងហើយ។

នាឡិកា Dot Watch នាំមកនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មី សម្រាប់ជនពិការភ្នែក។ ផ្ទៃខាងមុខនាឡិកា មានចំណុចផុសឡើងចំនួន 24 គ្រាប់ ផ្លាស់ប្តូរគ្នា ដែលផ្តល់ថាមពលដោយមេដែក និងសញ្ញាអេឡិច ត្រូនិច និងភ្ជាប់ជាមួយ Smartphone តាមរយៈ Bluetooth ដើម្បីបង្ហាញពីពេលវេលា អត្ថបទ និងការជូនដំណឹងពីកម្មវិធីណាមួយ។

Dot មិនត្រឹមតែវិវត្តពីម៉ាស៊ីនទំហំធំ និងមានតម្លៃថ្លៃនោះទេ តែវាថែមទាំងផ្តល់នូវសេរីភាពនៃការមើល ឃើញពីឧបករណ៍ពាក់ជាប់ខ្លួន ដែលមនុស្សទូទៅកំពុងពេញនិយម។

ការប៉ាន់ប្រមាណមួយបានបង្ហាញថា មានចំនួនមនុស្សប្រមាណ 285 លាននាក់ ទូទាំងពិភពលោក មានចក្ខុវិញ្ញាណមានកំណត់។ ក្រុមហ៊ុនផលិតឧបករណ៍នេះរំពឹងថា នឹងពង្រីកផលិតផលរបស់ក្រុម ហ៊ុន ដោយធ្វើការណែនាំពី Dot Pad និង Dot Mini ដែលអាចបង្រៀនជាអក្សរផុសសម្រាប់ជនពិការភ្នែក ដោយនាំយកការអប់រំ និងបច្ចេកវិទ្យាទំនើបមកកាន់ចុងម្រាមដៃរបស់ពួកគេ ដែលធ្វើឱ្យ Dot ក្លាយជាឧបករណ៍ ដែលមានន័យច្រើនជាងគ្រឿងតុបតែងលម្អ។

Dot-Watch-Tomnerb-03

Dot-Watch-Tomnerb-02

អត្ថបទអ្នកចង់អាន

មូលហេតុ 7 យ៉ាង ដែលធ្វើឱ្យម៉ាស៊ីនត្រជាក់របស់អ្នកមានបញ្ហា

ដោយ: ភារុន 9 AM, Friday, 09 Nov, 2018

ម៉ាស៊ីនត្រជាក់គឺជាឧបករណ៍ប្រើប្រាស់អេឡិចត្រូនិចក្នុងគេហដ្ឋានមួយដ៏ពេញនិយម។ ពីព្រោះម៉ាស៊ីនត្រជាក់មិនត្រឹមតែ ផ្តល់ភាពត្រជាក់ស្រួលនៅរដូវក្តៅនោះទេ សូម្បី...

ក្រុមហ៊ុន LG បានបង្ហាញនូវ ស្មាតហ្វូន LG G6 ដំបូងគេ ដែលបំពាក់អេក្រង់ QHD+ ជាមួយកម្រិត​ Aspect Ratio 18:9

ដោយ: សត្យា 9 PM, Thursday, 12 Jan, 2017

ក្រុមហ៊ុន LG បានប្រកាសបញ្ជាក់ថា កំពូលស្មាតហ្វូនជំនាន់ថ្មី LG G6 ដែលត្រៀមបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មី QHD+ ហើ...

បង្ហាញ Android Wear អនាគតកុំព្យូទ័រ ពាក់លើដៃបាន!

ដោយ: ដាលីស 8 PM, Wednesday, 20 May, 2015

បណ្តាលព័ត៌មាន ចចាមអារ៉ាមពាក់ព័ន្ធនឹង Wearable Device របស់ Apple ដូចជា iWatch ជាដើម​នោះ ថ្មីៗនេះ Google បានប្រកាសបង្ហាញ ប្រូជេកកុំព្យូទ័រ ដែលអាចពាក់...

PHONE SOAP CHARGER ប្រដាប់លាង និងកម្ចាត់មេរោគ លើស្មាតហ្វូន

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

បច្ចុប្បន្ននេះមិនថាអ្នកណាៗ ក៏នាំគ្នាងាកមកប្រើស្មាតហ្វូនដែរ អ្នកខ្លះគិតតែប្រើ រហូតភ្លេចមើល​ថែទាំ​រហូត​ដល់កើតមាន ការប្រមូលសន្សំមេរោគយ៉ាងច្រើន ហើយពេលប...

Tomnerb.Com - YouTube Channel