ចូលចិត្តទំនើប

នៅចុងឆ្នាំនេះកម្មវិធី Tik Tok នឹងធ្វើបង្កើតភាពសប្បាយរីករាយយ៉ាងណាខ្លះ?

ដោយ: ភារុន 3 PM, Friday, 30 Nov, 2018

នាពេលបច្ចុប្បន្ននេះកម្មវិធីដែលកំពុងមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យនោះគឺកម្មវិធី Tik Tok។ នៅក្នុងកម្មវិធីនេះនឹងអនុញ្ញាតឱ្យប្រិយមិត្តដែលចូលរួមលេងកម្សាន្តអាចធ្វើកាយវិការតាមចិត្តរបស់ខ្លួន ឬ ធ្វើត្រាប់តាមបទភ្លេងនិងចម្រៀងដែលមានស្រាប់នៅក្នុងកម្មវិធីផងដែរ។ ហើយកាន់តែពិសេសទៅទៀតនៅចុងឆ្នាំនេះកម្មវិធីនេះក៏ធ្វើការ Update version នៃ Musical.ly ដែលផ្តល់ឱ្យអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសនូវ array of editing ដើម្បីធ្វើឱ្យវីឌីអូកាន់តែខ្លីជាងមុន និង គួរឱ្យចាប់អារម្មណ៍ជាងមុន។ សម្រាប់អ្នកគាំទ្រជាច្រើនសម្បើមចំពោះកម្មវិធី Tik Tok នេះក៏បានធ្វើការ Upload វីឌីអូគួរឱ្យចាប់អារម្មណ៍ដើម្បីចូលរួមការប្រកួតប្រជែង នឹងការ Update វីឌីអូរបស់ពួកគេជារៀងរាល់សប្តាហ៍ផងដែរ។

ដូច្នេះការធ្វើបែបនេះនឹងមិនធ្វើឱ្យអ្នកចូលរួមលេងកម្មវិធីក៏ដូចជាអ្នកតាមដានទស្សនាវីឌីអូក្នុងកម្មវិធី មិនមានអារម្មណ៍ថាធុញទ្រាន់នៅនឹងអ្វីដែលជាសកម្មភាពដដែលៗនៅក្នុងកម្មវិធីឡើយ។ ចាប់តាំងពីពេលដែលកម្មវិធី Tik Tok បានផ្ទុះចេញផ្សាយមកមានមនុស្សរាប់ពាន់លាននាក់បាននាំគ្នាធ្វើការ download កម្មវិធីនេះមកលេងកម្សាន្ត។ ហើយក៏មានវីឌីអូដែលត្រូវបានបង្ហោះមកពីគ្រប់ទីកន្លែងប្រហែលច្រើនជាងពី 500,000 ទៅ មួយលានវីឌីអូ View ផងដែរ។
កម្មវិធី TikTok ថ្មីនេះគឺបានទាក់ទាញប្រិយមិត្តវ័យក្មេងៗភាគច្រើន ហើយវាក៏ទទួលបានភាពជោគជ័យ ភាគច្រើនផ្តោតទៅលើបទចម្រៀង ឬ តន្ត្រីថ្មីៗពិសេសៗ នឹងគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះ។ បើទោះជាកម្មវិធីថ្មីនេះនៅមានបញ្ហាតិចតួចកើតឡើងក្តី ប៉ុន្តែទាំងនេះមិនមែនបានន័យថាអ្នកដែលនិយមលេងកម្មវិធីនេះមានការធ្លាក់ចុះនោះទេ។
ការប្រកួតប្រជែងវីឌីអូនៅក្នុងកម្មវិធី TikTok នោះគឺអ្នកត្រូវយកឈុតឆាករបស់ខ្លួនទៅធ្វើការកែសម្រួលនៅក្នុងកម្មវិធី នឹងអនុញ្ញាតឱ្យមានវីដេអូស្រដៀងគ្នានេះដែរ តែមាន pizzazz កាន់តែច្រើន។ ការប្រកួតប្រជែងនឹងកាន់តែប្រសើរឡើងនៅពេលដែលអ្នកអាចកែតម្រូវវីឌីអូបានឆាប់រហ័ស ឬ គួរឱ្យទាក់អារម្មណ៍ជាដើម។ ទស្សនៈនៃអ្នកលេងកម្មវិធី TikTok គឺថាវាធ្វើឱ្យមានអារម្មណ៍ពិតប្រាកដរស់រវើកជាងថតវីឌីអូនៅក្នុង YouTube ដែលត្រូវកែសម្រួលច្រើន។ នៅក្នុងកម្មវិធីនេះអ្នកគ្រាន់តែបង្ហាញពីខ្លួនឯងតាមរយៈការរាំ ការច្រៀង និង ការសម្ដែងអ្វីផ្សេងៗរួចហើយធ្វើការបង្ហោះវីឌីអូនេះចេញទៅក្នុងកម្មវិធីគឺរួចជាស្រេច។
Tik Tok វាជាកម្មវិធីទំនាក់ទំនងសង្គមដ៏កម្រមួយដែលមិនត្រូវអ្នកលេងមិនប្រើពាក្យសម្តីមិនសមរម្យ ដែលធ្វើឱ្យកើតការស្អប់ខ្ពើមនោះឡើយ។ ខណៈពេលដែលវាមិនមែនជាកម្មវិធីដ៏ល្អឥតខ្ចោះ តែវាក៏អនុញ្ញាតឱ្យអ្នកលេងកម្សាន្តនៅក្នុងកម្មវិធី TikTok មិនមានអារម្មណ៍ក្រៀមក្រំ ឬ ខឹងសម្បារនោះទេ។

នៅក្នុងកម្មវិធី TikTok មានការបង្កើតសហគមន៍សម្រាប់អ្នករាល់គ្នាអាចចូលរួមលេងកម្សាន្ត ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាត្រូវបានគេទទួលស្វាគមន៍ជាសកលលោក។ អ្វីទាំងនេះគឺជាផ្នែកដ៏សំខាន់សម្រាប់អ្នកដែលចង់ចូលរួមអាចលេងកម្សាន្តហើយអាចចូលរួមស្តាប់ជាមួយសម្លេងរាំ SoundCloud បើអ្នកដែលចង់បង្ហាញក្បាច់រាំផ្សេងៗនៅក្នុងកម្មវិធី អ្នកក៏ត្រូវបានអញ្ជើញស្វាគមន៍ឱ្យចូលរួមផងដែរ។

អត្ថបទអ្នកចង់អាន

ចំណុចពិសេស ៥ ដែលម៉ាស៊ីនព្រីនតជាបណ្តាញ អាចជួយដល់អាជីវកម្មអ្នក

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 15 Feb, 2017

អាជីវកម្មសម័យទំនើបប្រើប្រាស់កម្មវិធី Cloud-Based សម្រាប់អនុវត្តការងារទំនាក់ទំនងប្រចាំថ្ងៃ និងការបំពេញមុខងារនានា រាប់ចាប់ពីកិច្ចសហប្រតិបត្តិការតាមបណ...

នាឡិកាដៃបុរស ៨គ្រឿងធ្វើពីមាសសុទ្ធ

ដោយ: ដួងច័ន្ទ 4 PM, Friday, 03 Feb, 2017

មាស ជានិមិត្តសញ្ញាបង្ហាញពីអំណាច។ វាមិនមែនជារឿងចម្លែកទេ ដែលមាសត្រូវបានយកមកច្នៃធ្វើ ជានាឡិកាដៃ ដែលធ្វើឱ្យវាកាន់តែមានតម្លៃ និងថ្លៃថ្នូរ។ មាស ជារូបធាតុ...

តិចនិចរៀបចំក្នុងទូរទឹកកក

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 18 Dec, 2018

ការរៀបចំសណ្តាប់ធ្នាប់មិនមែនមានតែនៅក្នុងទូរសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងទូរទឹកកក និងទូរក្លាស្សេក៏មានតម្រូវការរៀបចំឱ្យមានសណ្តាប់ធ្នាប់រៀបរយដែ...

កំពូលម៉ាស៊ីនថតរូប ផ្តិតភ្លាមៗ ទាំង ១១

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

សម័យកាលបច្ចុប្បន្ន ជាសម័យកាលទាន់សម័យ និងជឿនលឿន។ បច្ចេកវិទ្យា ត្រូវតែធ្វើការអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលតែងច...

Tomnerb.Com - YouTube Channel