ចូលចិត្តទំនើប

នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2018 នឹងមានអ្វីខ្លះដែលអ្នករំពឹងទុក?

ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018

អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំពុងចង់ដឹងពីឈុតទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយនៅក្នុងពិភពទូរស័ព្ទ iPhone X។ ទូរស័ព្ទស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Apple សុទ្ធតែមាន Face ID ហើយអតិថិជនត្រូវចំណាយថវិកាមិនតិចតួចទេ ដើម្បីទិញទូរស័ព្ទទាំងនេះ។
ក្រុមហ៊ុនកំពុងដំណើការនៅលើ នាឡិកា Apple ថ្មី និង iPad Pro ថ្មីដែលវាប្រហែលជានឹងចេញលក់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នៅក្នុងថ្ងៃដូចគ្នានេះប្រហែលជាមិនទាន់បានលេចឮថានឹងដាក់បង្ហាញនៅឡើយទេ។ ប៉ុន្តែ 2 ម៉ូដែលនៃ iPhone X ទំនងជានឹងបង្ហាញខ្លួន នោះគឺ iPhone X 2018 និង iPhone Xplus។ iPhone X ថ្មីនេះមិនមានលក្ខណៈខុសគ្នាទាំងស្រុងពី iPhone X មុនដែលបានបញ្ចេញកាលពីឆ្នាំមុននោះទេ ប៉ុន្តែគ្រាន់តែមានការកែប្រែបន្តិចបន្តួចនៅក្នុង Processor, Battery, Odd និង End។ ចំណែក iPhone Xplus មានទំហំប៉ុន iPhone 8 plus ប៉ុន្តែវាមានទំហំអេក្រង់ធំជាងមុនដោយសារការរចនាស្នាមរន្ធ។

iPhone Xplus មានអេក្រង់ទំហំ 6.5-inch ខណៈដែល iPhone X មានអេក្រង់ស្តង់ដារទំហំ 5.8-inch ហើយទូរស័ព្ទទាំង 2 នេះមានអេក្រង់ OLED, Face ID និង មិនមាន Touch ID ទេ។ ពួកវាមានថាមពលខ្លាំង និង មានបំពាក់កាមេរ៉ាមួយគូរនៅខាងក្រោយសម្រាប់ការថតរូបដ៏អស្ចារ្យ។ នៅថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 នេះប្រហែលជាមានការចេញលក់ទូរស័ព្ទ iPhone X 2018, iPhone X Plus, និង iPhone XS។

ពាក្យចចាមអារ៉ាមមួយទៀតបាននិយយាថា iPhone ថ្មីទាំង 3 នេះក្នុងនោះ iPhone XS មានអេក្រង់ធំជាង iPhone X ដោយមានទំហំរហូតដល់ 6.1-inch ព្រមជាមួយបច្ចេកវិទ្យា TFT-LCD។ ទូរស័ព្ទនេះមិនមានពន្លឺភ្លឺនៃកញ្ចក់ OLED នោះទេប៉ុន្តែវាមានបន្ទះមួយដែលអនុញ្ញាតឲ្យអ្នកចំណាយតម្លៃអស់តិចជាងមុន។
ទីបំផុតក្រុមហ៊ុន Apple នឹងបង្ហាញគំរូរនាឡិកា Apple ថ្មីមួយនៅក្នុងព្រឹត្តិការណ៍បង្ហាញទូរស័ព្ទ iPhone-centric របស់ក្រុមហ៊ុនប្រចាំឆ្នាំ។ ព័ត៌មានខ្លះបានបង្ហាញឲ្យដឹងថានាឡិកាជំនាន់ទី 4 របស់ក្រុមហ៊ុននឹងបង្ហាញខ្លួននៅក្នុងថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2018នេះផងដែរ។ ចំពោះ iPad Pro ថ្មីព័ត៌មានចចាមអារ៉ាមជាច្រើនបានលើកឡើងថាវាទំនងជាមិនបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដូចគ្នាជាមួយទូរស័ព្ទ iPhone ថ្មីនេះទេ។

ក្រៅពីទូរស័ព្ទ iPhone ស៊េរីថ្មី និង នាឡិកាឆ្លាតវៃស៊េរីថ្មី របស់ក្រុមហ៊ុន ក៏មានពាក្យចចាមអារ៉ាមខ្លះថា MacBook ស៊េរីថ្មីប្រហែលត្រូវបានដាក់បង្ហាញផងដែរ។ MacBook ស៊េរីថ្មីមានតម្លៃរហូតដល់ 1,200$, មានអេក្រង់ 13-inch, Intel 14nm Kaby Lake Processor និង មានទំរង់ថ្មីៗជាច្រើនទៀត។

អត្ថបទអ្នកចង់អាន

LED Monitor TV របស់ LG មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 21 May, 2019

តើអ្នកកំពុងស្វែងរក Monitor មួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានមែនឬទេ? នៅទីនេះ ទំនើប នឹងបង្ហាញជូនអ្នកនូវជម្រើសដ៏ល្អមួយ ជាផលិតផលរបស់ក្រុមហ៊ុន LG គ...

កុំព្យូទ័រ Dell Inspiron 27 7000 ភ្ជាប់ជាមួយ VR រួចជាស្រេច

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

ដំណឹងល្អបានមកដល់ហើយ សម្រាប់អ្នកដែលទន្ទឹងរងចាំ ជាពិសេសអ្វីដែលអ្នករងចាំយ៉ាងអន្ទះសារភ្ជាប់មកជាមួយ VR។ ក្រុមហ៊ុន Dell កំពុងបញ្ចេញវត្តមានទម្រង់ម៉ាស៊ីនមួ...

Apple នឹងបន្ថែមការតាមដានដំណេក សម្រាប់នាឡិកា Apple Watch ជំនាន់ក្រោយ!

ដោយ: ភារុន 8 AM, Thursday, 05 Sep, 2019

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើបច្ចុប្បន្នភាពទៅលើ Apple Watch ជំនាន់ក្រោយៗ ដើម្បីទទួលបានលក្ខណៈពិសេសថ្មីមួយ នោះគឺបច្ចេកវិទ្យាតាមដានដំ...

13 ភាសាបន្ថែមទៀតនៅលើ Google Translate

ដោយ: ដួងច័ន្ទ 9 AM, Saturday, 20 Oct, 2018

ចាប់ផ្តើមពីសប្តាហ៍នេះទៅ កម្មវិធី Google Translate នឹងមានសមត្ថភាពបកប្រែភាសា 13 បន្ថែមទៀត តាមវិធីសាស្រ្ត Visual ដោយប្រើប្រាស់កាមេរ៉ានៅលើ Smartphone។ ...

Tomnerb.Com - YouTube Channel