ចូលចិត្តទំនើប

នេះអាចជានាឡិកា Smartwatch បន្ទាប់របស់ LG

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017

ក្នុងពេលដែល Google កំពុងបង្កើនល្បឿននៃការផលិត និងដាក់លក់ Android Wear 2.0 ជាការវិវត្តធំបំផុត នៃឧបករណ៍ពាក់ជាប់ខ្លួន ក្រុមហ៊ុន LG ទំនងដូចជា កំពុងត្រៀមខ្លួនផលិតឧបករណ៍ប្រភេទនេះ ជាលើកដំបូងផងដែរ។

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ យើងបាលលេចលឺពាក្យចចាមអារ៉ាម ដែលក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចរបស់ប្រទេសកូរ៉េ មានផែនការផលិតឧបករណ៍ LG Watch Style និង LG Watch Sport នៅខែក្រោយ។ រូបភាពប៉ាន់ស្មានរបស់ LG Smartwatch បានបង្ហាញថាវា មានពណ៌ប្រាក់ និងមានពណ៌ Rose Gold។

យើងបានកត់សម្គាល់ថា របាយការណ៍កន្លងមកបានរៀបរាប់ថា រូបរាងរបស់ LG Watch Style អាចមានរាងកាន់តែស្តើង និងមានបំពាក់មុខងារចាប់សញ្ញាបេះដូង ដែលជាភាពទាក់ទាញ ប្រសើរជាងនាឡិកា LG Watch Sport។ ម្យ៉ាងវិញទៀត ខ្សែរបស់វាបំពាក់នូវប្រព័ន្ធងាយស្រួល ដោះ ដូច្នេះអ្នកអាចដោះវាចេញ ដោយងាយស្រួល។

យោងតាមប្រភពពី Android Police នាឡិកា Style នឹងមានតម្លៃប្រមាណ ២៤៩ ដុល្លារអាមេរិក ហើយវានឹងមានទំហំមុខកាត់ ១.២អ៊ីញ មានកម្រិតរូបភាព 360×360 pixel មាន RAM 512GB និងមានថ្ម 240mAh ដែលលក្ខណៈទាំងនេះ សមស្របនឹងតម្លៃរបស់វា។

ប៉ុន្តែ នាឡិកា Android Wear 2.0 ក៏ជាឧបករណ៍ដ៏ទាក់ទាញមួយ ដែលអ្នកគួរសាកល្បងប្រើប្រាស់វា មុនពេលបច្ចេកវិទ្យានេះ ត្រូវបានផ្ទេរទៅកាន់ឧបករណ៍ដទៃទៀត។ បច្ចេកវិទ្យា OS ត្រូវបានវិវត្តបន្ថែម ដើម្បីនាំមកនូវមុខងារធំៗជាច្រើនដូចជា App Store ក្តារចុច QWERTY និងបច្ចេកវិទ្យា Google’s AI-Powered Assistant។

សំណួរសួរថា តើពេលណាដែលអ្នកអាចទិញនាឡិកា LG ថ្មីបាន? ក្រុមហ៊ុនរំពឹងថា ការចេញជាផ្លូវការ សម្រាប់ប្រភេទនាឡិការថ្មីទាំងពីរ នៅខែកុម្ភៈ និងមានដាក់លក់នៅសហរដ្ឋអាមេរិក។ ផលិតផលនេះនឹងមានលក់ នៅតាមទីផ្សាក្នុងតំបន់ផ្សេងៗទៀត ក្នុងរយៈពេលពីរ ឬបីខែបន្ទាប់ ហើយនាឡិកា Android Wear 2.0 ក៏នឹងអាចចេញនៅលើទីផ្សា ក្នុងកាលបរិច្ឆេទប្រហាក់ប្រហែលគ្នាដែរ។ ដូច្នេះប្រសិនបើអ្នកចង់ទិញនាឡិកា Smartwatch អ្នកគួររងចាំបន្តិចទៀត ដើម្បីទទួលបានផលិតផលដ៏ល្អបំផុត។

LG-Watch-Android-Wear-2-02

អត្ថបទអ្នកចង់អាន

សូមណែនាំម៉ាស៊ីនលាងចានដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 22 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានមកស្គាល់ម៉ាស៊ីនលាងចានដ៏ឆ្លាតវៃមួយមានឈ្មោះថា Tetra។ វាជាផលិតផលរបស់ក្រុមហ៊ុន HearWorks និងរចនាម៉ូដដោយក្រុមហ៊ុន Frog...

លក្ខណៈពិសេស របស់កាមេរ៉ានៅលើ Galaxy S10

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Feb, 2019

យកលំនាំតាមការនាំមុខរបស់ក្រុមហ៊ុន Huawei ជាមួយនឹងទូរសព្ទម៉ូដែល Mate 20 Pro ក្រុមហ៊ុន Samsung បានធ្វើការណែនាំចំណែកភាគទីបីនៃកញ្ចក់ សម្រាប់ផលិតផលទូរសព្...

MacBook Air និង Mac Mini ផលិតពីអាលុយពីញ៉ូមកែច្នៃ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 03 Nov, 2018

នៅក្នុងព្រឹត្តិការណ៍ប្រកាសពីផលិតផលថ្មី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Appleបានធ្វើសេចក្តីប្រកាសយ៉ាងមោទនៈថាម៉ូដែលស៊េរីឆ្នាំ 2018 នៃផលិតផល Mac...

App ល្អៗសម្រាប់ iPhone

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 02 Jan, 2019

នេះជារដូវកាលឈប់សម្រាក ហើយបើសិនជាអ្នកមានសំណាងល្អ អ្នកអាចនឹងទទួលបានកាដូទូរសព្ទ iPhone ថ្មីមួយគ្រឿង។ ប៉ុន្តែមិនថាវាជាទូរសព្ទ iPhone XS Max ថ្មី ឬ iPho...

Tomnerb.Com - YouTube Channel