ចូលចិត្តទំនើប

នេះជាទង្វើដែលអ្នក មិនគួរធ្វើនៅពេលទូរសព្ទដៃ ឡើងកម្តៅ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

បើសិនជាទូរសព្ទ ឬកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នកប៉ោង ឬឡើងកម្តៅ អ្នកត្រូវដឹងពីអ្វី ដែលត្រូវធ្វើ និងអ្វីដែលត្រូវជៀសវាង។ បើសិនជាយើងបានសិក្សារឿងម្យ៉ាងចេញពីបញ្ហាថ្មរបស់ទូរសព្ទ Samsung អ្នកប្រហែលជាមិនដែលយកចិត្តទុកដាក់ ពីការកាន់ទូរសព្ទ ដែលមានកម្តៅខ្លាំង នោះទេ។ ក្រុមហ៊ុន Samsung បានបង្កើតកំហុសដ៏ធំមួយ ប៉ុន្តែវាមិនមែនជាក្រុមហ៊ុនតែមួយ ដែលជួបប្រទះបញ្ហានេះឡើយ។ ទូរសព្ទម៉ូដែលផ្សេង និងកុំព្យូទ័រយួរដៃ ក៏មានបញ្ហាកម្តៅឡើងខ្លាំង និងផ្ទុះ ផងដែរ។ ពេលខ្លះបញ្ហានេះកើតឡើង ដោយសារសារជាតិគីមីនៅក្នុងថ្ម ត្រូវបានរួមបញ្ចូលគ្នាដោយចៃដន្យ នៅពេលដែលវាត្រូវបែងចែកដាច់ពីគ្នា។ បញ្ហាបែបនេះមិនសូវកើតមានញឹកញាប់ទេ ប៉ុន្តែអ្នក គួរស្វែងយល់ពីវិធីបង្ការ។

ដឹងពីសញ្ញាអាសន្ន

  • ថ្មទូរសព្ទកើនកម្តៅខ្លាំង ឬរីកប៉ោង

នេះជាសញ្ញាអាសន្នសំខាន់បំផុត ដែលអ្នកត្រូវដឹង។ បើសិនជាថ្មទូរសព្ទទាំងនោះ មានបញ្ហាកើតឡើង សារធាតុគីមីអាក្រក់ ដែលមាននៅក្នុងថ្មអាចធ្វើឱ្យស្បែកអ្នករលាក បើសិនអ្នកប៉ះពាល់ វាដោយផ្ទាល់ ឬវាអាចនឹងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នក។

បើសិនជាទូរសព្ទឡើងកម្តៅ ឬរីកប៉ោង សូមសាកល្បងវិធិនេះ

  • ប្រើប្រាស់ឧបករណ៍ ដូចជាស្រោមដៃ ដើម្បីប៉ះឧបករណ៍នោះ។
  • បិទទូរសព្ទជាបន្ទាន់
  • លើកដាក់វាដោយយឺតៗ និងប្រុងប្រយ័ត្ន
  • ទុកឧបករណ៍នោះនៅដាច់ពីគេ នៅឱ្យឆ្ងាយពីវត្ថុអ្វីដែលងាយនឹងឆេះ
  • ទំនាក់ទំនងជាមួយហាងលក់ទូរសព្ទ ដែលអ្នកបានទិញ
  • បើសិនជាករណីកាន់តែអាក្រក់ សូមទុកឧបករណ៍នោះ ឱ្យឆ្ងាយពីវត្ថុងាយឆេះ និងមនុស្ស។
  • បើសិនជាទូរសព្ទដៃឆេះ សូមទំនាក់ទំនងក្រុមសង្គ្រោះ ឱ្យបានឆាប់
  • ពន្លត់អគ្គិភ័យ ជាមួយបំពង់ពន្លត់អគ្គីភ័យ ម្សៅដុតនំ ឬខ្សាច់

នៅក្នុងបន្ទប់ពិសោធន៍ គេប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យថ្នាក់ D ដែលវាផលិតឡើងជាពិសេសសម្រាប់រំលត់ភ្លើងដែលឆាបឆេះឡើង ដោយសារសារធាតុគីមី នៅក្នុងថ្មទូរសព្ទ។ បំពង់ប្រភេទនេះ មានតម្លៃថ្លៃជាងបំពង់ពន្លត់អគ្គិភ័យ ក្នុងផ្ទះបាយ។

Phone-On-Fire-01

ប្រការគួរជៀសវាង៖

  • មិនខ្វល់ពីបញ្ហា
  • ប៉ះពាល់ឧបករណ៍ដែលប៉ោង ឬខូចដោយដៃទទេ
  • ពឹងផ្អែកលើទឹកសម្រាប់ពន្លត់ភ្លើង។ អ្នកគួរប្រើប្រាស់ម្សៅដុតនំ (Baking Soda)ជំនួសព្រោះ មានសារធាតុមួយចំនួន នៅពេលប្រើប្រាស់ទឹក ដើម្បីពន្លត់អាចនឹងបន្ថែមអំណាចភ្លើង កាន់តែខ្លាំង។
  • បោះឧបករណ៍នោះ ចោលក្នុងធុងសម្រាម។ អ្នកត្រូវបោះវាចោល ដោយការទទួលខុសត្រូវ
  • ហិតក្លិនផ្សែង ជាពិសេសនៅពេលមានក្លិនហ្គាស ឬអណ្តាតភ្លើង។ អ្នកគួរតែបិទមាត់ និងច្រមុះឱ្យបានជិតល្អ

ហេតុអ្វីបានជាថ្មទូរសព្ទប៉ោង ឬឡើងក្តៅ

បើសិនជាថ្មទូរសព្ទចាប់ផ្តើមក្តៅ ឬប៉ោង មានន័យថាឧបករណ៍របស់អ្នកបានខូចហើយ។ សារធាតុគីមីចម្រុះនៅក្នុងបង្គុំថ្មមានប្រតិកម្មជាមួយគ្នា ដែលបណ្តាលឱ្យថ្មខូច ហើយភាសាបច្ចេកទេសហៅថាសាយភាពសារជាតិពុល។ និយាយជាទូទៅ ថ្មឧបករណ៍ អេឡិចត្រូនិច មានផ្ទុកសារជាតិគីមី ដែលត្រូវរក្សាទុកដាច់ដោយឡែកពីគ្នា ដើម្បីឱ្យថ្មដំណើរការដោយសុវត្ថិភាព។ នៅក្នុងការតំឡើងថ្មថាមពល សារធាតុគីមីទាំងនោះផ្លាស់ទីចុះឡើង ហើយបណ្តាលឱ្យថ្មមានអាយុខ្លី។ ហើយប្រសិនបើ ហ្គាសនៅខាងក្នុងថ្មមានចំហេះ វាអាចនឹងបណ្តាលឱ្យផ្ទុះ ឬឆាបឆេះ។ កម្រិតនៃផលប៉ះពាល់អាស្រ័យលើទំហំនៃថ្មថាមពល និងសារធាតុគីមី ដែលផ្សំពីខាងក្នុង។ បញ្ហាមួយដ៏សំខាន់ គឺនៅក្នុងថ្ម ប្រភេទ Lithium-Ion Batteries អាចផ្ទុកនូវសារធាតុគីមីខុសៗគ្នារួមបញ្ចូលគ្នា និងប្រើប្រាស់វិធីសាស្រ្តខុសៗគ្នា ដើម្បីការពារការប៉ះពាល់សារធាតុ Volatile ។ ដូច្នេះ យើងមិនអាចដឹងច្បាស់ថា តើសារធាតុបំពុលប្រភេទណា ដែលយើងនឹងប្រឈមជាមួយនោះទេ។

ចំណុចចុងក្រោយ

អ្នកលក់ និងក្រុមហ៊ុនផលិតមិនចែករំលែក ការណែនាំពីវិធីសាស្រ្តថែរក្សាសុវត្ថិភាព ក្នុងការដឹកជញ្ជួន ឧបករណ៍ ដែលថ្មសង្ស័យថាមានបញ្ហានោះទេ។ ប៉ុន្តែប្រសិនបើអ្នកបានដឹងថា ថ្មនោះអាចនឹងមានបញ្ហាប៉ោង អ្នកគួរវេចខ្ចប់ឧបករណ៍នោះនៅក្នុងប្រអប់រឹង ជាជាងប្រើប្រាស់ថង់ផ្លាស្ទិច ហើយអ្នកគួរតែ ជៀសវាងការដឹកជញ្ជូនឧបករណ៍តាមផ្លូវឆ្ងាយ។

Phone-On-Fire-03

អត្ថបទអ្នកចង់អាន

Mymanu Clik+ ផ្តល់ការបកប្រែបាន 37 ភាសា

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

កាសត្រចៀក Mymanu Clik+ ផ្តល់ឱ្យអ្នកនូវការសន្យាដ៏ធំមួយ នោះជាការបកប្រែភាសាផ្ទាល់រហូត ដល់ 37 ភាសា។ កាលពីពេលថ្មីៗនេះ យើងធ្លាប់បានឃើញកាសស្តាប់ត្រចៀក ស្រ...

Keyboard សម្រាប់ការលេងហ្គេម កំពូលប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Nov, 2017

បើសិនជាអ្នកចង់លេងហ្គេម ឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ និងរំភើបរីករាយ អ្នកមិនគួរប្រើប្រាស់ក្តារ Keyboard ធម្មតាទេ។ ពិសេសជាងនេះទៀត បើសិនជាអ្នកធ្វើការប្...

តោះមកដឹង! តិចនិចជួសជុល ទូរស័ព្ទ Samsung Galaxy S9 មានបញ្ហាមិនកាន់ថ្ម

ដោយ: ភារុន 9 AM, Wednesday, 20 Feb, 2019

ទូរស័ព្ទ Galaxy S9 ត្រូវបានគេផលិតឡើងឱ្យមានលក្ខណៈពិសេសៗ ដ៏ល្អបំផុត គ្រប់បែបយ៉ាង និងបង្កើតគុណភាព និង ការរចនាម៉ូដដ៏ល្អឥតខ្ចោះផងដែរ។ ទាំងនេះគឺជាផ្នែកដ៏...

ឧបករណ៍គណនាលេខ នៅលើ Window 10 មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Mar, 2019

ក្រុមហ៊ុន Microsoft កំពុងបន្ថែមមុខងារក្រាហ្វិចទៅក្នុងឧបករណ៍គណនាលេខនៅលើប្រព័ន្ធ Window 10។ ក្រុមហ៊ុនបានបង្កើតឧបករណ៍គណនាលេខ ក្នុងទម្រង់ Open-Sourced ...

Tomnerb.Com - YouTube Channel