ចូលចិត្តទំនើប

នេះជាកាមេរ៉ា GoPro Fusion: ជាប្រភេទកាមេរ៉ា All-in-One VR

ដោយ: ដួងច័ន្ទ 7 AM, Saturday, 17 Jun, 2017

កាមេរ៉ា GoPro បានផ្តល់ភាពភ្ញាក់ផ្អើល ដល់អ្នកគ្រប់គ្នា នៅពេលក្រុមហ៊ុនបាននិយាយលេងអំពី កាមេរ៉ា Fusion 360 Degree Action កាលពីខែមេសាកន្លងទៅនេះ។ ដោយសារភាគច្រើនក្រុមហ៊ុន GoPro កម្រនឹងនិយាយលលេងលើអ្វីមួយណាស់ ដោយពួកគេតែងតែបង្ហាញពីផលិតផលដោយមិនប្រកាសទុកជាមុន ជាមួយនឹងការផ្សព្វផ្សាយជាវីដេអូ និងវេទិកាដាក់បង្ហាញផលិតផល។ ការបង្ហាញតែពាក់កណ្តាលនេះ មិនបានផ្តល់នូវព័ត៌មានលម្អិតគ្រប់គ្រាន់ទេ ដោយក្រុមហ៊ុនគ្រាន់តែ បង្ហើបពីកាមេរ៉ាថ្មី ដែលនឹងបង្ហាញវត្តមាននៅដំណាច់ឆ្នាំនេះ ដែលមានបច្ចេកវិទ្យា Resolution កម្រិត 5.2K ដែលជាបច្ចេកវិទ្យាមានឈ្មោះថា OverCapture ដែលនឹងអនុញ្ញាតឱ្យអ្នកផ្តិតយករូប ភាពវីដេអូធម្មតាមួយ ពីកញ្ចក់កាមេរ៉ារាងមូល។

នាពេលនេះ ក្រុមហ៊ុនមានបំណងចង់បង្ហាញព័ត៌មាន កាន់តែលម្អិតអំពីកាមេរ៉ាថ្មីមួយនេះ។ ជាការពិត ក្រុមហ៊ុន GoPro កំពុងប្រើប្រាស់ Mountain Games ជាវេទិកាដើម្បីបង្ហាញពីផលិតផលកាមេរ៉ាថ្មីទៅកាន់ពិភពលោកជាលើកដំបូង។ នៅទីនេះ យើងទទួលបានឱកាសពិនិត្យ និងស្វែងយល់ពីផលិតផលកាមេរ៉ាថ្មីមួយនេះ។ 

Fusion ជាកាមេរ៉ាដែលផលិតពីលោហៈធាតុ Gunmetal ពណ៌ប្រផេះនៅផ្នែកខាងក្រៅ និងមានគែមមានផ្ទៃផ្តល់ភាពងាយស្រួលដល់ការកាន់។ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងកាមេរ៉ា GoPro Hero5 Black ប៉ុន្តែមានចំណុចពិសេសមួយចំនួន ដែលជាចំណុចខុសប្លែក។ ចំណុចធំជាងគេ គឺ Fusion មាន Lenses ពីរ ដោយ Lens មួយនៅខាងមុខ និងមួយទៀតនៅខាងក្រោយ។ ទីពីរ គឺមានទំហំធំជាង Hero5 Black នាពេល បច្ចុប្បន្ន។ Lens ទាំងពីរបានដាក់បង្កប់ទៅក្នុងតួកាមេរ៉ា ដោយពុំចាំបាច់មានគម្របការពារឡើយ។

ទាំងនេះជាកត្តា ដែលកាមេរ៉ាអាចទទួលបានរូបភាព ដែលគ្មានការរារាំង តាមរយៈមុំទំហំ 180 ដឺក្រេ។

Lens ទាំងពីរ មាន Lens មួយដែលមានបំពាក់អេក្រង់ LCD ដ៏តូច សម្រាប់បង្ហាញពីកម្មវិធីរបស់ កាមេរ៉ា។ ប្រាកដណាស់ថានឹងមានប៊ូតុង Power និងប៊ូតុង Highlight នៅលើតួកាមេរ៉ានេះ។ យើងមិនទាន់ទទួលបានព័ត៌មាន ទាក់ទងនឹងថាមពលថ្មរបស់ Fusion នៅឡើយទេ ប៉ុន្តែយើងសង្ឃឹមថាយើងនឹងទទួលបានដំណឹងដ៏សំខាន់មួយនេះ ក្នុងពេលឆាប់ៗនេះ។

សរុបមក ទាំងនេះជាព័ត៌មានដែលយើងមានទាក់ទងនឹងកាមេរ៉ា GoPro Fusion 360 ដែលនឹងចេញលក់លើទីផ្សាក្នុងពេលឆាប់ៗនេះ។

GoPro-Fusion-Tomnerb-02

អត្ថបទអ្នកចង់អាន

អ្វីដែលអ្នកគួរដឹងអំពី Laptop ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 May, 2018

ជារៀងរាល់ឆ្នាំយើងទាំងអស់គ្នាបានឃើញបច្ចេកវិទ្យា Laptop ថ្មីៗកាន់តែច្រើននៅក្នុងវេទិកា Consumer Electronic Show (CES)។ យើងបានឃើញម៉ូដែលដ៏តូច និងស្រាល ម...

ប្រព័ន្ធ 5G នៅក្នុងយន្តហោះនឹងមានក្នុងឆ្នាំ 2021?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Jun, 2019

Gogo គឺជាក្រុមហ៊ុនផ្គង់ផ្គង់សេវាកម្ម Wi-Fi នៅក្នុងដំណើរតាមយន្តហោះ។ ក្រុមហ៊ុននេះមានគម្រោងដាក់ដំណើរការប្រព័ន្ធ 5G Network សម្រាប់ការហោះហើរក្នុងជើងហោះ...

កំពូល យានយន្តអគ្គិសនី ច្នៃប្រឌិតប្លែកៗ ទាំង 15

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

គំនិតច្នៃប្រឌិត មិនដែលត្រូវបានបញ្ឈប់ឡើយ នៅក្នុងពិភពនៃការច្នៃយានយន្តអគ្គិសនី ដូចដែលមាន បញ្ជាក់នៅលើយានយន្ត ដែលបង្កើតឡើងពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ មិ...

កាមេរ៉ាថតវីដេអូ 4K ដ៏តូច ពិតជាមិនធម្មតា

ដោយ: ដួងច័ន្ទ 9 AM, Monday, 21 Jan, 2019

ផលិតផលថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន DJI គឺកាមេរ៉ា Osmo Pocket។ នេះជាកាមេរ៉ាប្រភេទទប់លំនឹងកាន់ជាប់នឹងដៃ មានទំហំតូចបំផុត ដែលក្រុមហ៊ុនផលិតកាមេរ៉ា/ D...

Tomnerb.Com - YouTube Channel