ចូលចិត្តទំនើប

នាឡិកា Apple ថ្មី បន្ថែមមុខងារសុវត្ថិភាពកាន់តែច្រើន

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Sep, 2018

នាឡិកាដៃ Watch 3 បច្ចុប្បន្ននេះជាមជ្ឈមណ្ឌលជំនួយសុខភាពដ៏អស្ចារ្យមួយ ប៉ុន្តែក្រុមហ៊ុនApple បាននាំវាឆ្ពោះទៅរកស្តង់ដាកម្រិតថ្មី ជាមួយនឹងម៉ូដែលនាឡិកាជំនាន់ថ្មី។ គុណសម្បត្តិរបស់ឧបករណ៍តាមដានចង្វាក់បេះដូងអគ្គិសនី ត្រូវបានតំឡើងនៅខាងក្រោយតួនាឡិកា ធ្វើឱ្យនាឡិកា Watch Series 4 មិនត្រឹមតែអាចតាមដានចង្វាក់បេះដូងទាបប៉ុណ្ណោះទេ តែថែមទាំងដើរតួនាទីជាឧបករណ៍ Electrocardiogram (ECG)។

នេះមានន័យថាវាអាចចាប់យកលក្ខខណ្ឌគ្រោះថ្នាក់ ដែលមានឈ្មោះថា Atrial Fibrillation និងតាស់តឿនអ្នកឱ្យទៅជួបពិភាក្សាជាមួយវេជ្ជបណ្ឌិត។ ក្រុមហ៊ុន Apple បានអះអាងថា Watch Series 4 ត្រូវបានទទួលស្គាល់ដោយអង្គភាពចំណីអាហារ និងឱសថ (Food and Drug Administration- FDA) នៅក្នុងសហរដ្ឋអាមេរិក និងជាឧបករណ៍ដែលបំពាក់កម្មវិធី ECG ដំបូង ដែលត្រូវបានប្រគល់ដល់ដៃអ្នកប្រើប្រាស់ដោយផ្ទាល់ជាលើកដំបូង។

វានឹងធ្វើការពិនិត្យលើប្រវត្តិនៃប្រព័ន្ធ ECG ហើយខណៈដែលវានឹងមិនត្រូវរំខានដោយប្រព័ន្ធចំណង វាអាចជាជំនួយដល់មនុស្សគ្រប់រូប ដែលមានដឹងពីស្ថានភាពជម្ងឺរបស់ខ្លួន។ ក្រុមហ៊ុន Apple បាននាំយកវេជ្ជបណ្ឌិតមួយរូបដែលមានជំនាញខាងរោគបេះដូង និងជាប្រធានសមាគមន៍ សុខភាពបេះដូងរបស់អាមេរិក គឺលោកវេជ្ជបណ្ឌិត Ivor Benjamin មកបញ្ជាក់ពីគុណប្រយោជន៍របស់ផលិតផលថ្មីនេះ ហើយលោកវេជ្ជបណ្ឌិតបានរៀបរាប់ថា មុខងារថ្មីនេះពិតជាមានតម្លៃសម្រាប់អ្នកប្រើប្រាស់មួយចំនួនយ៉ាងជាក់លាក់។ លោកបញ្ជាក់ថា នៅក្នុងបទពិសោធន៍ការងាររបស់លោក មនុស្សជាច្រើនតែងរាយការណ៍ថាមានលេចចេញរោគសញ្ញាដែលអវត្តមាននៅពេលពួកគេមកពិនិត្យសុខភាព។ ហេតុនេះហើយបានជាព័ត៌មានដែលទទួលបានពីនាឡិកា Smartwatch នេះពិតជាមានសារៈសំខាន់។

ក្រុមហ៊ុន Apple ក៏បានបង្ហាញនូវមុខងារដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត ប៉ុន្តែមានលក្ខខណ្ឌសុវត្ថិភាពខុសគ្នាស្រឡះសម្រាប់នាឡិកាជំនាន់ថ្មីនេះ។ គុណសម្បត្តិនៃឧបករណ៍វាស់ស្ទង់ល្បឿន និង Gyroscope បានធ្វើឱ្យនាឡិកានេះអាចតាមដានសកម្មភាពនៅពេលអ្នករអិល ឬដួល។ វាមិនត្រឹមតែធ្វើការសង្កេតនៅពេលអ្នកស្ថិតក្នុងជំហរដួលចុះក្រោមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងដំណើរការនោះពេលដៃរបស់អ្នកលើកឡើងលើ ក្នុងជំហរការពារខ្លួនថែមទៀតផង។ និយាយជារួមនៃជាបច្ចេកវិទ្យាខ្ពស់ថ្មីមួយ កាន់តែទំនើប សម្រាប់ការប្រើប្រាស់ជាអ្នកការពារសុវត្ថិភាពប្រចាំថ្ងៃ។

Watch Series 4 អាចប្រាប់អំពីភាពខុសគ្នារវាងការរអិល និងដួល ដែលនេះជាមុខងារដែលមិនងាយនឹងអនុវត្តឡើយ។ អ្នកអាចធ្វើការកំណត់វាឱ្យទូរសព្ទទៅសេវាកម្មសង្គ្រោះបន្ទាន់បានដោយស្វ័យប្រវត្តិ និងទំនាក់ទំនងទៅកាន់មនុស្សជិតស្និទ្ធរបស់អ្នក បើសិនជាអ្នកមិនអាចធ្វើចលនា ក្នុងពេលតិចជាងមួយនាទី។ វាប្រហែលជាមិនសូវមានសារៈសំខាន់ទេ បើសិនជាអ្នកស្ថិតនៅវ័យក្មេង និងមាំមួន ប៉ុន្តែវាពិតជាមានតម្លៃណាស់សម្រាប់មនុស្សវ័យចំណាស់។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ម៉ូតអំពូលភ្លើង ក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 16 Aug, 2017

ទំនើប សូមណែនាំជូននូវម៉ូដអំពូលប្លែកៗ តែពោរពេញដោយភាពទាក់ទាញ និងគំនិតច្នៃប្រឌិតខ្ពស់ សម្រាប់ប្រើប្រាស់លើតុការិយាល័យ។ Minimalist Design គ្រាន់តែជាម៉ូដអ...

ឆ្នាំ 2018 បច្ចេកវិទ្យាទូរទស្សន៍ និង Monitor មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ខណៈដែលផ្លាស់ប្តូរនៅក្នុងវិស័យបច្ចេកវិទ្យា ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES ហើយភាពស្រដៀងគ្នានៃបច្ចេកវិទ្យាទាំងនោះ ត្រូវបានថមថយបន្តិចម្តងៗ ក្នុ...

Canon បញ្ជាក់ពីការផលិតកាមេរ៉ា 8K

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Canon ធ្លាប់បានលើកឡើងថាក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ផលិតផលកាមេរ៉ា Full-Frame Mirrorless ដែលមានសមត្ថភាពថតវីដេអូប្រភេទ 8K។ នៅក្នុងកិច្ចសម្ភា...

បែកធ្លាយរូបរាង LG V30 ទាំងអស់តែម្តង

ដោយ: ម៉ូនី 9 PM, Thursday, 10 Aug, 2017

  ក្រុមហ៊ុន LG បានសហការជាមួយក្រុមហ៊ុន HitRecord ដើម្បីផ្តល់ឱ្យប្រើប្រាស់ LG V30 ជាលើកដំបូង ហើយរូបភាពរបស់ពួកគេក៏ត្រូវបាន ចែករំឡែកនៅបណ្តាញសង្គម ...

Tomnerb.Com - YouTube Channel