ចូលចិត្តទំនើប

នាឡិកាទំហំតូច សម្រាប់បុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នាឡិកាដៃល្អ មិនត្រឹមតែបង្ហាញពីពេលវេលាប៉ុណ្ណោះទេ វាក៏បង្ហាញពីចរិកលក្ខណៈរបស់បុរសផងដែរ។ បច្ចុប្បន្ននេះ ពិភពនាឡិកាដៃបានដើរចេញពីទំហំធំៗ ជាប្រភេទនាឡិកាដៃបែប Dramatic ហើយបានវិលត្រឡប់ទៅរករូបរាងបែប Traditional ដែលមានទំហំមុខកាត់តូច។ ទំហំស្តង់ដានាឡិកាដៃបច្ចុប្បន្នមានទំហំ 40 មីលីម៉ែត្រ។ ដូច្នេះនៅពេលសម្តៅលើទំហំមុខកាត់តូច គឺសម្តៅលើទំហំ 36-38 មីលីម៉ែត្រ។ នេះជាទំហំដ៏សក្តិសម ឡូយសង្ហា តែមិនមែនជារាងរបស់នាឡិកាស្រ្តីទេ។ បើសិនជាមិត្តអ្នកអានជាសុភាពបុរស កំពុងស្វែងរកនាឡិកាដៃទំហំតូច ទំនើប មានចម្លើយសម្រាប់អ្នក នៅក្នុងអត្ថបទខាងក្រោម។
Tudor Black Bay
នាឡិកាដៃមួយនេះមានទំហំមុខកាត់ 36 មីលីម៉ែត្រ ធ្វើពីលោហៈខាត់ឱ្យរលោង និងមានខ្សែគន្លឹះ ធ្វើពីស្បែក ផ្តល់នូវភាពសង្ហាបែប Sport ដល់អ្នក។

The-best-small-watches-for-men_technology_news_cambodia-tomnerb-01
Larsson & Jennings
នាឡិកាដៃពណ៌ Navy ជាជម្រើសពណ៌នាឡិកាដ៏សង្ហា។ វាជាប្រភេទពណ៌ដែលងាយស្រួល សម្រាប់ពាក់ជាគូនឹងសម្លៀកបំពាក់គ្រប់ម៉ូដ។

The-best-small-watches-for-men_technology_news_cambodia-tomnerb-02
Timex + Red Wing
នាឡិកាដៃមួយខ្សែនេះ ផលិតឡើងដោយការរួមសហការពីអ្នកជំនាញបីធំៗ។ ខ្សែធ្វើពីស្បែកផលិត ដោយ Red Wing គ្រឿងនាឡិកា ផលិតដោយ Timex និង អ្នកច្នៃម៉ូដដោយ Todd Snyder ផលិតបាននូវនាឡិកាដៃដ៏ល្អមួយខ្សែ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

The-best-small-watches-for-men_technology_news_cambodia-tomnerb-03
IWC Pilot
ខ្សែនាឡិកាផលិតពីស្បែកក្រពើ រួមជាមួយរាងនាឡិកាបែប Pilot បង្កើតបាននូវនាឡិកាមួយខ្សែ ដែលម៉ូដមិនចាស់តាមអាយុកាល។

The-best-small-watches-for-men_technology_news_cambodia-tomnerb-04
Shinola Runwell
នាឡិកាដៃមួយនេះមានមុខពណ៌ស និងខ្សែពណ៌ខ្មៅ គឺជាការរួមបញ្ចូលគ្នាបែប Classic ដ៏ស្រស់ សង្ហារ។ អ្នកអាចប្រើប្រាស់វាសម្រាប់ធ្វើការប្រចាំថ្ងៃ ឬសម្រាប់ការញ៉ាំអាហារពេលល្ងាចដ៏រ៉ូមែនទិច។

The-best-small-watches-for-men_technology_news_cambodia-tomnerb-05
Citizen Stiletto
នេះជាប្រភេទនាឡិកាដៃ ពណ៌ខ្មៅសុទ្ធមួយខ្សែនេះ មានរូបរាងដ៏ទាក់ទាញ ហើយជាមួយទំហំ 36 មីលីម៉ែត្រ កាន់តែផ្តល់រូបរាងដ៏ស្រស់សង្ហាដល់សុភាពបុរស។

The-best-small-watches-for-men_technology_news_cambodia-tomnerb-09
Nomos Glaschutte
នាឡិកាដៃមួយនេះ ជាប្រភេទនាឡិកាដ៏សក្តិសម សម្រាប់អ្នកវិនិយោគ។ វាផលិតឡើងដោយប្រើប្រាស់ដំណើរការផលិតខ្ពស់ មានគុណភាពខ្ពស់ ជាមួយនឹងរូបរាងដ៏សាមញ្ញ ដែលធ្វើឱ្យវាមានភាពទាក់ទាញគ្រប់កាលៈទេសៈ។

The-best-small-watches-for-men_technology_news_cambodia-tomnerb-06
Martenero Ace
អ្នកអាចជ្រើសរើសពណ៌មុខនាឡិកា និងពណ៌ខ្សែដែលអ្នកពេញចិត្ត នៅលើនាឡិកាដៃដ៏សាមញ្ញ មួយខ្សែនេះ។ ខ្សែនាឡិកាស្បែកប្រភេទ Oxblood ជាជម្រើសខ្សែដ៏ពេញនិយម ជាមួយជម្រើសពណ៌ ត្នោត ឬពណ៌ខ្មៅ។

The-best-small-watches-for-men_technology_news_cambodia-tomnerb-07
Victorinox Maverick
នាឡិកាខ្សែដែកប្រើប្រាស់យ៉ាងសក្តិសម ជាមួយសម្លៀកបំពាក់ឈុតអាវធំ ក៏ដូចជាអាវរងារ និងខោ ខូវប៊យ។ នាឡិកាដៃមួយនេះមានបំពាក់ នូវមុខនាឡិកាធ្វើពីដែកអ៊ីណុក និងមានមុខការពារការកោស កកិត ដែលធ្វើឱ្យវាក្លាយជាជម្រើសនាឡិកា ដ៏ពេញនិយមសម្រាប់ការធ្វើដំណើរ។

The-best-small-watches-for-men_technology_news_cambodia-tomnerb-08

ប្រភព: menshealth ផ្នែក: បច្ចេកវិទ្យា, នាឡិកា, Accessories

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Samsung ផលិតអេក្រង់ Monitor ភ្លោះ ដ៏ធំសម្បើម

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ក្រុមហ៊ុន Samsung កំពុងផលិតអេក្រង់ សម្រាប់ការទស្សនាម៉ូដែលថ្មី ដើម្បីជំនួស Monitor ភ្លោះ ដែលហួសសម័យ ហើយវាពិតជាមានទំហំធំអស្ចារ្យ។ ក្រុមហ៊ុនបានរាយការណ...

Samsung ផលិតបន្ទះឈីបទំហំ 1TB សម្រាប់ទូរសព្ទដៃ

ដោយ: ដួងច័ន្ទ 8 AM, Monday, 04 Feb, 2019

ក្រុមហ៊ុន Samsung បានប្រកាសថាក្រុមហ៊ុននឹងចាប់ផ្តើមផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យា eUFS (Embedded Universal Flash Storage) ទំហំ 1TB ដំបូងបង្អស់នៅក្នុ...

ណែនាំរថយន្តអគ្គិសនី Chevrolet Camaro ដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ក្រុមហ៊ុនរថយន្ត Chevrolet បានណែនាំគំរូរថយន្តថ្មីមួយគ្រឿង ដែលរចនាឡើងសម្រាប់ការប្រណាំងវិលជុំ ហើយវាមិនមែនជាម៉ូដែលថ្មីស្រឡាងទាំងស្រុងទេ។ នេះជាម៉ូដែលរថយ...

LG OLED TV នៅតែបន្តជាទូរទស្សន៏ឆ្នើម នៅក្នុងកម្មវិធី EISA AWARDS

ដោយ: ទំនើប 6 PM, Thursday, 24 Aug, 2017

ទូរទស្សន៍ LG OLED ត្រូវបានសមាគមន៏រូបភាព និងសំឡេងអ៊ឺរ៉ុប (EISA) អោយឈ្មោះថាជាទូរទស្សន៍ OLED ដ៏ល្អបំផុត នេះជាជ័យជម្នះ 5 ឆ្នាំជាប់គ្នាសម្រាប់បច្ចេកវិទ្...

Tomnerb.Com - YouTube Channel