ចូលចិត្តទំនើប

នាឡិកាដៃ Leica ដំបូងពិតជាមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

Leica ជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ផលិតផលកាមេរ៉ាមានគុណភាពខ្ពស់។ក្រុមហ៊ុនមួយនេះ
មិនមានបញ្ហាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណជ្រកក្រោមស្លាកសញ្ញារបស់ក្រុមហ៊ុន សម្រាប់ផលិតផលតូចៗឡើយ។

ដូចជានៅក្នុងពេលនេះ អ្នកអាចទិញកាសត្រចៀកម៉ាក Leica កាបូបស្ពាយ Leica ទូរសព្ទ Smartphone ដែលមានការសហការបច្ចេកវិទ្យា
វិស្វកម្មពីក្រុមហ៊ុន Leica និងផលិតផលកាមេរ៉ា Panasonic ដែលត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីទៅជា Leica។

ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុន Leica បានឈានចាប់យកឱកាសអាជីវកម្មថ្មី នៃការផលិតនាឡិកាដៃ ហើយក្រុមហ៊ុនកំពុងអនុវត្តការងារនេះបន្តទៀត
ដោយធ្វើការរចនារូបរាង និងបច្ចេកវិទ្យាវិស្វកម្មនៅលើផលិតផលនាឡិកាផ្ទាល់របស់ក្រុមហ៊ុន។ ការប្រកាសជាផ្លូវការបានធ្វើឡើងក្នុងខែមិថុនានេះ
និងបានធ្វើការបង្ហាញយ៉ាងស៊ីជម្រៅ ដោយគេហទំព័រ Hodinkee។ នាឡិកាដៃម៉ាក Leica L1 និង L2 មានការរចនារូបរាងយ៉ាងស្រឡះទូលាយ
និងរូបរាងបែប Minimalist ជាមួយផ្ទៃនាឡិកាពណ៌ខ្មៅ ផ្ទុយគ្នានឹងទ្រនិចនាឡិកា និងសន្ទស្សន៍ពណ៌ស និងមានគ្រាប់ត្បូងទទឹមពណ៌ក្រហមដឹត
ដាក់ដាំនៅក្នុង Crown របស់ នាឡិកា។ នាឡិកាដៃនេះ នឹងមិនមែនជាផលិតផល Leica ទេ បើវាមិនមានចំណុចពណ៌ក្រហមនៅកន្លែងណាមួយ។
នាឡិកាដៃទាំងពីរប្រភេទនេះ មានចលនាទ្រនិចនាឡិកាដំណើរការដោយ Manual-Winding Mechanical ដែលត្រូវបានផលិតឡើងដោយ
ក្រុមហ៊ុន Lehmann Prazision GmbH ដែលជាក្រុមហ៊ុនមកពីប្រទេសអាល្លឺម៉ង់ ដែលសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុន Leica
សម្រាប់ដំណើរការគម្រោងផលិតផលថ្មីមួយនេះ។

នាឡិកាដៃម៉ូដែល L2 គឺជាម៉ូដែលនាឡិកាដៃប្រភេទ GMT ដែលមានសមត្ថភាពតាមដានល្វែងម៉ោងទី 2 ដោយបន្ថែម Bazel បង្វិលមួយនៅខាងក្នុង
ជាមួយនឹងការគូសចំណាំម៉ោង។ វាក៏មានឧបករណ៍ចង្អុលបង្ហាញអំពីពេលវេលាពេលថ្ងៃ ឬពេលយប់ផងដែរ។ ខណៈដែលនាឡិកាដៃថ្មីស្រឡាង
ទាំង 2 ម៉ូដែលនេះមិនទាន់បញ្ជាក់ពីតម្លៃក្តី ក្រុមហ៊ុន Leica បានសន្យាថា នាឡិកា Leica L1 នឹងចេញលក់ក្នុងតម្លៃទាបជាង $100,000 នេះបើយោង
តាមគេហទំព័រ Hodinkee នៅពេលដែលនាឡិកាទាំងពីរនេះ នឹងចេញលក់នារដូវស្លឹកឈើជ្រុះ ឆ្នាំ 2018 នេះហើយ។ ផលិតកម្មនាឡិកាដៃទាំងពីរ
ត្រូវបានគេបញ្ជាក់ថានឹងផលិតមានកំណត់ត្រឹមតែ 400 គ្រឿងប៉ុណ្ណោះសម្រាប់ឆ្នាំដំបូង។ យ៉ាងណាមិញក្រុមហ៊ុន Leica ក៏នឹងផលិតនាឡិកាដៃ
ម៉ូដែល Leica L2 យ៉ាងពិសេស ជាមួយសម្បកពណ៌ Rose Gold ទម្ងន់ 18-Karat ផ្ទុយពីសម្បកដើមដែលផលិតពីដែកអ៊ីណុក ក៏ដូចជាការផលិត
នាឡិកាដៃទាំងពីរម៉ូដែលនេះ ជាមួយនឹងផ្ទៃមុខនាឡិកាពណ៌ក្រហម ក្នុងប្រភេទការផលិតមានកំណត់។

យើងមិនបានដឹងពីតម្លៃបន្ថែមនៃនាឡិកាដៃ ដែលមានបន្ថែមផ្ទៃពណ៌ក្រហម នៅពេលដែលវាចេញលក់ក្នុងទីផ្សារ ប៉ុន្តែអ្វីដែលយើងប្រាកដយ៉ាងច្បាស់
គឺនាឡិកាទាំងពីរម៉ូដែលនេះ នឹងក្លាយជាចំណាប់អារម្មណ៍របស់អតិថិជនភាគ ច្រើន។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, នាឡិកា, Accessories

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ កាមេរ៉ាថ្មីពី Leica

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Jun, 2019

ថ្ងៃនេះ គេហទំព័រទំនើប មានដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Leica នោះគឺ Leica ទើបនឹងដាក់បង្ហាញកាមេរ៉ា M-Series។ ក្រុមហ៊ុនបានណែនាំម៉ូដែល M-E (Typ 240) ដែ...

Toyota Vios ២០១៧ មកដល់កម្ពុជាហើយ

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ក្រុមហ៊ុនតូយ៉ូតាកម្ពុជា បានផ្សព្វផ្សាយពីរថយន្តប្រចាំឆ្នាំ ២០១៧ របស់ខ្លួន គឺ Toyota Vios ដែលមកដល់កម្ពុជា។ Toyota Vios ២០១៧ ជារថយន្តកំពុងពេញនិយម ក្នុ...

ល្បីថា Honda N Box ២០១៧ របស់ជប៉ុនលក់ដាច់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុនផលិតរថយន្ត ប្រកួតប្រជែងគ្នាចេញម៉ូដទំនើបៗ ច្រើនណាស់។ ថ្មីៗនេះ ឮល្បីថាក្រុមហ៊ុនហុងដាបានចេញ Honda N Box ប្រចាំឆ្នាំ ២០១៧ ហើយលក...

6ចំណុចដែលអ្នកប្រើប្រាស់ មិនគួរមើលរំលង ចំពោះកំពូលស្មាតហ្វូន LG G5 SE

ដោយ: ម៉ូនី 1 PM, Monday, 04 Jul, 2016

LG G5SE គឺជាស្មាតហ្វូនជំនាន់ថ្មីដែលត្រូវបានក្រុមហ៊ុន LG រចនាឡើង មានរូបរាងស្អាត និងមានតួអាចដោះថ្មចេញបានព្រមទាំងមានភ្ជាប់មកជាមួយនូវសមត្ថភាពខ្លាំងនិងប...

Tomnerb.Com - YouTube Channel