ចូលចិត្តទំនើប

នាឡិកាដៃ Hublot ថ្មី ទិញបានដោយប្រើ Bitcoin ប៉ុណ្ណោះ

ដោយ: ដួងច័ន្ទ 8 AM, Monday, 12 Nov, 2018

ក្រុមហ៊ុនផលិតផលនាឡិកា Hublot បានបញ្ចេញនាឡិកាលំដាប់ខ្ពស់ថ្មីមួយ នៅក្រោមស៊េរីនាឡិកាដៃ Big Bang ដែលមានលក្ខណៈមិនដូចម៉ូដែលដទៃទៀតទេ។ អ្នកមិនអាចទិញវាដោយប្រើប្រាស់លុយសុទ្ធ ឬសូម្បីតែការប្រើកាត AMEX Black Card ក៏មិនបានដែរ។
អ្នកអាចជាវនាឡិកាថ្មីនេះបានតាមរយៈ Online ដោយប្រើប្រាស់ Bitcoin មួយមុខប៉ុណ្ណោះ។ នាឡិកាដៃម៉ូដែលថ្មីនេះ មានឈ្មោះថា Meca-10 P2P ហើយវាត្រូវបានរចនាសម្រាប់ខួបគម្រប់ 10 ឆ្នាំនៃរូបិយប័ណ្ណអេឡិចត្រូនិច Cryptocurrency។

ក្រុមហ៊ុន Hublot នឹងដំណើរការចរាចរណ៍ទូទាត់ដោយប្រើប្រាស់ Bitcoin ដែលអ្នកធ្លាប់បានប្រើប្រាស់សម្រាប់ការទូទាត់ចំណាយទិញផលិតផល មុនពេលវាត្រូវបានដឹកជញ្ជូនដល់ដៃអតិថិ ជន។ យោងតាមសារព័ត៌មាន Bloomberg នាឡិកាដៃ Meca-10 P2P មួយគ្រឿងនឹងមានតម្លៃ ក្នុងរង្វង់ $25,000 ផ្អែកលើតម្លៃរបស់ Bitcoin នាពេលបច្ចុប្បន្ន។
យ៉ាងណាមិញ យើងក៏មិនទាន់ច្បាស់ទាំងស្រុងថាតើអ្នកនឹងអាចទិញនាឡិកានេះបានឬអត់ទេ បើទោះបីជាអ្នកជាសេដ្ឋ Bitcoin ក្តី។ ក្រុមហ៊ុន Hublot ផលិតនាឡិកានេះតែត្រឹម 210 គ្រឿងប៉ុណ្ណោះ ដោយយោងតាមចំនួនកំណត់របស់ Bitcoin ដែលមានចំនួន 21 លាន ជាសកល ហើយក្រុមហ៊ុនបានរៀបរាប់ប្រាប់ Bloomberg ថាក្រុមហ៊ុនបានទទួលការកុម៉ង់ទិញច្រើនជាង 210 គ្រឿងរួចទៅហើយសម្រាប់នាឡិកាដៃមួយនេះ។

ក្រុមហ៊ុនបានធ្វើការសហការជាមួយក្រុមហ៊ុន OS Limited (OSL) របស់ហុងកុង ដើម្បីធ្វើការពិនិត្យពីប្រវត្តិរបស់អ្នកទិញ ដោយសារគ្រប់ឯកសារទាំងអស់ត្រូវតែទទួលបានការឯកភាពជាផ្លូវការ។ ក្រុមហ៊ុន OSL ក៏នឹងធ្វើការអនុវត្តការពិនិត្យ Anti-Money-Laundering ដើម្បីធានាថាមិនមានតួអង្គអាក្រក់ ប្រើប្រាស់ឱកាសនេះដើម្បីចរាចរណ៍រូបិយប័ណ្ណ Cryptocurrency ខុសច្បាប់ ឱ្យក្លាយជាការប្រើប្រាស់ស្របច្បាប់នោះដែរ។

កិច្ចសហការរបស់ Hublot ជាមួយ OSL អាចនឹងមិនបញ្ចប់ទេ ទោះបីជាបន្ទាប់ពីក្រុមហ៊ុនបានជ្រើសយកឯកសារទាំង 210 ឯកសារសម្រាប់ Merca-10 P2P ក្តី។ លោក Ricardo Guadalupe នាយកប្រតិបត្តិរបស់ក្រុមហ៊ុនលំដាប់ខ្ពស់មួយនេះបានរៀបរាប់ប្រាប់ Bloomberg ថា Hublot មានផែនការផលិតនាឡិកា ដែលផ្តាច់មុខសម្រាប់រូបិយប័ណ្ណ Cryptocurrency ជាលើកទីពីរ។ លើសពីនេះ ក្រុមហ៊ុនផលិតនាឡិកាដៃមួយនេះ នឹងផ្តល់ឱ្យអតិថិជននូវជម្រើសទិញនាឡិកាដៃណាមួយដោយប្រើប្រាស់ Cryptocurrencies នៅដំណាច់ឆ្នាំក្រោយ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

តំហែទាំកាសស្តាប់

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

នៅពេលប្រើប្រាស់កាសស្តាប់ កោសិកាស្បែក ញើស ខ្លាញ់ និងផលិតផលប្រើប្រាស់នៅលើផ្ទៃមុខប៉ះពាល់ជាមួយនឹងកាសស្តាប់ ធ្វើឱ្យវាចាប់យកធូលី និងធាតុកង្វក់នៅគ្រប់ពេលអ...

ថៃ រៀបចំ Fast Auto Show Thailand ឆ្នាំ ២០១៧

ដោយ: ស. លីង 10 PM, Thursday, 25 May, 2017

ក្រុមហ៊ុន King of Auto Product បានប្រកាសថា ក្រុមហ៊ុននឹងរៀបចំពិធីផ្សព្វផ្សាយ និងលក់រថយន្ត ដោយមានទាំងរថយន្តថ្មី និងរថយន្តធ្លាប់ប្រើរួច។ ប្រធានចាត់ចែង...

LED Monitor TV របស់ LG មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 21 May, 2019

តើអ្នកកំពុងស្វែងរក Monitor មួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានមែនឬទេ? នៅទីនេះ ទំនើប នឹងបង្ហាញជូនអ្នកនូវជម្រើសដ៏ល្អមួយ ជាផលិតផលរបស់ក្រុមហ៊ុន LG គ...

Oppo Find X មានកាមេរ៉ាដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

បើសិនជាមាននិន្នាការតែមួយគត់ក្នុងការចង្អុលបង្ហាញពីទូរសព្ទស៊េរីថ្មីក្នុងឆ្នាំ 2018 វាគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកផ្ទៃអេក្រង់ទូរសព្ទឱ្យកាន់តែធ...

Tomnerb.Com - YouTube Channel