ចូលចិត្តទំនើប

នាឡិកាដៃ Huawei Watch 2 អាចដំណើរការបាន ដោយគ្មានមុខងារឆ្លាតវៃ

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

យើងទាំងអស់គ្នា បានដឹងពីគុណប្រយោជន៍របស់ Smartwatch ហើយ ប៉ុន្តែផលិតផលនៃបច្ចេកវិទ្យាថ្មីនេះ នៅតែជួបប្រទះនឹងបញ្ហាមួយចំនួន។ ទោះបីជាមានការចូលរួមប្រកួតប្រជែង ក្នុងទីផ្សាពីសំ ណាក់ក្រុមហ៊ុន Apple កាលពីពីរឆ្នាំមុនក្តី បច្ចេកវិទ្យានេះ នៅតែមិនអាចតម្រូវចិត្តអ្នកប្រើប្រាស់បាន 100 ភាគរយនៅឡើយទេ។

ការវិវត្តថ្មីនៃបច្ចេកវិទ្យា OS សម្រាប់ពាក់លើ ក ដៃ របស់ក្រុមហ៊ុន Google ទើបតែចាប់ផ្តើម ហើយវា នឹងនាំមកនូវមុខងារថ្មីៗ ដែលអាចឱ្យនាឡិកា Smartwatch មានមុខងារច្រើនបន្ថែមទៀត។ ទោះជា យ៉ាងនេះក្តី នៅតែមានបញ្ហាចោទឡើងដដែល គឺថាមពលថ្ម និងការរចនា។

នៅក្នុងដំណាក់កាលប្រឈមនេះ ទំនើប សូមណែនាំនាឡិកាថ្មី Huawei Watch 2 ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន Huawei ដែលមានបំពាក់បច្ចេកវិទ្យា Android Wear 2.0 ហើយវាក៏បាននឹងកំពុងប្រឈមនឹងដៃគូប្រកួតប្រជែងពី LG, ZTE, Fossil និង Tag Heuer។ ជាភព្វសំណាងរបស់ Huawei នាឡិកា Watch 2 បានប្រជែងឈ្នះដៃគូ ដោយសារថាមពលថ្ម ដ៏យូរ ការរចនាប្រកបដោយផាសុកភាព និងមានតម្លៃសមរម្យ។

នាឡិកាដៃ Huawei ថ្មីនេះមានការច្នៃម៉ូដបែប ស្ព័រ ដែលមានខ្សែនាឡិកាធ្វើពីកៅស៊ូ និងមានបាតតូច ធ្វើឱ្យវាមានភាពងាយស្រួលក្នុងការពាក់ ជាងឧបករណ៍របស់ក្រុមហ៊ុនដទៃទៀត។ ក្រុមហ៊ុន Huawei ក៏បាននាំមកនូវនាឡិកា ដែលមានតម្លៃខ្ពស់ ដែលមានម៉ូដបែប Classic ដែលមិនសូវឡូយ ឆាយដូចម៉ូដស្ព័រ។ នាឡិកាដែលមានតម្លៃខ្ពស់ ផលិតពីសំបកផ្លាស្ទិចលាយជាមួយនឹងដែកគ្មានច្រេះ និងមានខ្សែធ្វើពីស្បែកសត្វគុណភាពខ្ពស់ កូនកាត់ជាមួយកៅស៊ូ ដែលធ្វើឱ្យវាមានភាពបត់បែនស្រួល។

ក្រៅពីមានមុខងារ NFC, GPS, Bluetooth ក៏ដូចជាការតាមដានចង្វាក់បេះដូង សំបកនាឡិកា Watch 2 មានរាងស្តើង និងស្រាលគួរឱ្យភ្ញាក់ផ្អើល ទោះបីវានៅតែមានទំហំធំជាង Apple Watch ក៏ដោយ។ យោងតាមក្រុមហ៊ុន Huawei អះអាងថានាឡិកាថ្មីនេះ មានសម្បកធ្វើពីសេរ៉ាមិច ដែលមិនគ្រាន់តែមានទម្ងន់ស្រាល មិនកូត និងអាចទប់ទល់ជាមួយកម្តៅបានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានសម្បកដែកគ្មានច្រេះ រឹងមាំជាងឧបករណ៍ដទៃ។

នាឡិកានេះមានទំហំសម្បកផ្លាស្ទិចកម្រាស់ 0.49-inch ដែលស្តើងជាងនាឡិកាដែលដំណើរការដោយ Android ដទៃទៀត ដែលមានកម្រាស់ជាមធ្យម 0.57 inch។ នៅលើគែមនាឡិកា មានប៊ូតុង ចំនួនពីរ សម្រាប់បង្ហាញបញ្ជីកម្មវិធី និង Workout mode ប៉ុន្តែអ្នកអាចកំណត់ប៊ូតុងផ្នែកខាងក្រោម ដើម្បីដំណើរការកម្មវិធីដទៃទៀតផងដែរ។ ចំណែកឯអេក្រង់ មានទំហំ 1.2-inch មានពន្លឺភ្លឺច្បាស់ និងមានពណ៌ចម្រុះ ងាយស្រួលអាន ទោះស្ថិតក្រោមពន្លឺថ្ងៃ និងមានសមត្ថភាពបញ្ចេញរូបភាពកម្រិត 390 x 390 Resolution ដែលផ្តល់ភាពងាយស្រួលសម្រាប់អត្ថបទ និងរូបភាពទំហំតូច។ អ្នកក៏អាចធ្វើការបញ្ជារ Watch 2 ជាមួយសម្លេងបានដែរ។ បច្ចេកវិទ្យានេះតែងមានលើ Google Assistant ដែលអ្នកអាចដំណើរការបានដោយគ្រាន់តែនិយាយថា OK Google ឬចុចឱ្យជាប់លើប៊ូតុងផ្នែកខាងលើបង្អស់នៅផ្នែកចំហៀង។ ជាមួយឧបករណ៍បំពងសម្លេងភ្ជាប់មកជាមួយ អ្នកក៏អាចស្តាប់តន្ត្រីពីនាឡិកា ហើយវាមានឃ្លាំងផ្ទុកខាងក្នុងទំហំ 2.3GB។ អ្នកប្រហែលជាចង់ប្រើប្រាស់កាសត្រចៀក សម្រាប់ទទួលបានសម្លេងកាន់តែពិរោះ។ ទោះបីវាគ្មានប្រព័ន្ធសេវាទូរសព្ទសម្រាប់ប្រើ ប្រាស់ ក៏អ្នកនៅតែអាចនិយាយទូរសព្ទលើ Watch 2 ផងដែរ តាមរយៈការប្រើប្រាស់ Wi-Fi បើសិន ជានាឡិកាត្រូវបានផ្គូរផ្គងជាមួយទូរសព្ទ Android។ វាក៏ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ 1.1- GHz Qualcomm។

មុខងារ Huawei Health App ដែលប្រើប្រាស់គ្រប់ទិន្នន័យទាំងអស់ ដែលវាបានតាមដានដូចជា ចង្វាក់បេះដូង ចម្ងាយផ្លូវ។ល។ ដើម្បីនាំមកនូវព័ត៌មានកាន់តែជាក់លាក់ អំពីការធ្វើលំហាត់ប្រាណ។ វាមានផ្តល់ការហ្វឹកហាត់ផ្ទាល់ខ្លួន និងតាមដានសកម្មភាពធ្វើកីឡា ដូចជារត់ ដើរ ឬជិះកង់។ ឧបករណ៍នេះនឹងប្រាប់អ្នកឱ្យបង្កើន ឬបន្ថយល្បឿន អាស្រ័យលើជីពចររបស់អ្នក។ នៅក្នុងពេលដំណើរការមុខងារនេះ នាឡិកាដែលមានថាមពលថ្មកម្លាំង 420mAh នឹងដំណើរការបានប្រហែល 10 ម៉ោង ហើយក្នុងមុខងារធម្មតា វាអាចដំណើរការបាន 2 ថ្ងៃ ដែលជាពេលវេលាដ៏យូរមិនធ្លាប់មាន លើឧបករណ៍ប្រភេទនេះ។

ក្រុមហ៊ុន Huawei ក៏បាននាំមកនូវមុខងារ Smart-Power និង Watch Mode ដែលអាចឱ្យអ្នកដំណើរការនាឡិកាបានកាន់តែយូរ។ Smart Power នឹងបិទកម្មវិធី Always-on Screen និងបន្ថយពន្លឺលើអេក្រង់ ដើម្បីសន្សំថាមពល។ ចំណែកឯ Watch Mode នឹងជួយពន្យារអាយុនៃថាមពលថ្ម ដែលអាចឱ្យអ្នកប្រើប្រាស់បានរហូតដល់បីសប្តាហ៍។ នេះជាថេរវេលាដ៏យូរបំផុត មិនធ្លាប់មានលើឧបករណ៍ Android Wear 2 ដែលយើងធ្លាប់បានធ្វើការសាកល្បង។

សរុបមក Huawei Watch 2 ជាប្រភេទនាឡិកា Smartwatch ឈានមុខគេ ដោយសារសមត្ថភាព ថាមពលថ្ម និងការច្នៃម៉ូដដ៏ស្រស់ស្អាត និងមានផាសុកភាព។ រីឯតម្លៃត្រឹមតែ $300 ជានាឡិកាដែលមានមុខងារតាមដានការធ្វើលំហាត់ប្រាណ ក៏ដូចជាផ្តល់មុខងារ GPS និង Android Play។ វាជានាឡិកា Smartwatch ជំនាន់ថ្មីដែលដោះស្រាយបញ្ហា ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។

Huawei-Watch-2-Tomnerb-02

Huawei-Watch-2-Tomnerb-03

Huawei-Watch-2-Tomnerb-05

Huawei-Watch-2-Tomnerb-06

អត្ថបទអ្នកចង់អាន

Sony ដាក់ដំណើរការ Fortnite Cross-Play សម្រាប់ PS4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

នៅទីបំផុតក្រុមហ៊ុន Sony បានដាក់ដំណើរ Cross-Play សម្រាប់ហ្គេម Fortnite នៅថ្ងៃនេះ។ ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេម PlayStation 4 បានបិទមិនអនុញ្ញាតឱ្យដំណើរក...

Chrome OS Tablet ដំបូងរបស់ Asus សម្រាប់ប្រើក្នុងថ្នាក់រៀន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 09 Jan, 2019

ក្រុមហ៊ុន Asus បានបង្កើត Tablet ដែលដំណើរការដោយប្រព័ន្ធ Chrome OS ជាលើកដំបូង ហើយក្រុមហ៊ុនធ្វើការផលិត ជាមួយការផ្តោតលើសិស្សានុសិស្សជាអតិថិជនគោលដៅ។ Tab...

LG VIP Night 2018 កម្មវិធីជប់លៀងជួបជុំដៃគូរអាជីវកម្មដ៏ធំបំផុត និង ការបង្ហាញផលិតផលថ្មីៗ របស់ LG Electronics

ដោយ: ទំនើប 10 AM, Friday, 28 Sep, 2018

នៅល្ងាចថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ 2018 នេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear (ជីហ្គៀ) ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែមួយគត់នៅក្នុងប្រទេស...

7 ជំហាន នៃការប្រើប្រាស់ម៉ាស៊ីនបោកគក់ ដែលអ្នកគួរដឹង

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

មូលដ្ឋាននៃការបោកគក់ មិនមែនជាមុខវិជ្ជា ដែលទទួលបានពីក្នុងសាលារៀនទេ។ ដូចជាការចំអិនម្ហូបអាហារ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការបោកគក់ គឺជាចំណេះ...

Tomnerb.Com - YouTube Channel