ចូលចិត្តទំនើប

នាឡិកាដៃបុរស ៨គ្រឿងធ្វើពីមាសសុទ្ធ

ដោយ: ដួងច័ន្ទ 4 PM, Friday, 03 Feb, 2017

មាស ជានិមិត្តសញ្ញាបង្ហាញពីអំណាច។ វាមិនមែនជារឿងចម្លែកទេ ដែលមាសត្រូវបានយកមកច្នៃធ្វើ ជានាឡិកាដៃ ដែលធ្វើឱ្យវាកាន់តែមានតម្លៃ និងថ្លៃថ្នូរ។ មាស ជារូបធាតុមួយដ៏មានតម្លៃ និងពិសេស បំផុត សម្រាប់ការបង្កើតនាឡិកាដៃ។ មាសសុទ្ធ មិនអាចចាស់ សឹករេចរឹលបានទេ។ ដូច្នេះ ដើម្បីយល់ដឹងកាន់តែច្បាស់ពីភាពអស្ចារ្យនៃ សម្ភារៈដ៏ប្រណិតនេះ គេហទំព័រទំនើប សូមបង្ហាញពីនាឡិកាដៃមាសសុទ្ធ សម្រាប់បុរស ពីព្រោះវាជាគ្រឿងលម្អដ៏ថ្លៃថ្នូរ ដែលមនុស្សគ្រប់រូបចង់បាន។

Best-Real-Gold-Watches-03

១. នាឡិកាដៃ Audemars Piguet Tourbilon Extra-thin Openworked

នាឡិកាដៃម៉ូដែលនេះ មានភាពខុសគ្នាបន្តិចបន្តួចពីនាឡិកាមាសដទៃទៀត នៅក្នុងទីផ្សា នោះគឺការ រចនាម៉ូត ដ៏គួរឱ្យចាប់ចិត្តនៃលក្ខណៈដ៏ស្មុគស្មាញរបស់វា។ សំបកនាឡិកាស្ទើរតែទាំងអស់ធ្វើឡើង ពីលោហៈធាតុជាច្រើនបញ្ចូលគ្នា ប្រៀបបាននឹងមនុស្សយន្ត C-3PO ក្នុងរឿង Star Wars។ ភ្ជាប់ជាមួយសំបកធ្វើពីមាសទម្ងន់ ១៨ ការ៉ាត់ កញ្ចក់រាងមូលថ្លា និងសំបកក្រោយអាចការពារសំពាធទឹក បានរហូតដល់ជម្រៅ ២០ម៉ែត្រ នាឡិកាដៃAudemars Piguet បានបង្ហាញពីប្រណិតភាព និងទំនុកចិត្តលើម៉ាកដ៏ល្បីមួយនេះ។ ចលនានៃនាឡិកានេះ ដើរដោយស្នូលកណ្តាល ប្រទាក់ក្រឡាជាមួយគ្នា ជាប្រភេទនាឡិកាដែលអាចមើលឃើញដល់គ្រឿងក្នុង ការរក្សាទុកថាមពលនៅពីក្រោយ និងការរក្សាទុកថាមពល សម្រាប់ការបំពេញមុខងារខុសៗគ្នា ជាបច្ចេកវិទ្យាថ្មីដែលត្រូវបានបញ្ចូលទៅ ក្នុងនាឡិកាដៃមួយនេះ។ គន្លឹះពណ៌ប្រាក់នៅជុំវិញមុខនាឡិកា ចាំងឆ្លុះជាមួយមុខពណ៌មាស បាននាំមកនូវភាពទាក់ទាញខ្លាំង សម្រាប់នាឡិកាដៃមួយខ្សែនេះ។

Best-Real-Gold-Watches-04

២. នាឡិកាដៃ Blancpain Villeret Quantieme Complete 8 Jours

សម្រាប់អ្នកដែលស្រឡាញ់មាស នាឡិកាដៃម៉ូដែលនេះពិតជាសក្តិសម។ ការបង្អួតរាងក្នុងចំណោម ម៉ាកនាឡិកាដៃល្បីៗ Blancpain Villeret Quantieme Complete 8 Jours មិនមែនជានាឡិកា សម្រាប់កុមារឡើយ។ ជាការពិតណាស់ នាឡិកាដៃមួយខ្សែនេះឈានមុខគេទាំងគុណភាព និងប្រណិតភាព។ ការវិវត្តនៃការដំណើរការដោយស្វ័យប្រវត្តិ បានធ្វើឱ្យនាឡិកានេះលេចធ្លោជាងគេ សម្រាប់អ្នកដែលចង់បានម៉ាកនាឡិកាដែលមានគុណភាពពិតៗ។ ការបន្ថែមមុខងារប្រក្រតីទិន ក៏ជាចំណែកធ្វើឱ្យនាឡិកាដៃនេះជាជម្រើសនាំមុខគេ សម្រាប់អ្នកដែលមានចំណូលចិត្តនឹងភាពល្អិនល្អន់ និងតែងតែសម្លឹងមើលគ្រប់ចន្លោះនៃនាឡិកាដៃ។ ភាពល្អិតល្អន់នៃនាឡិកាដៃនេះ បានធ្វើឱ្យវាក្លាយជាសម្ភារៈដ៏មានតម្លៃ និងបង្ហាញថានាឡិកាដៃមួយនេះ មានសមត្ថភាពបំពេញមុខងារពេញមួយថ្ងៃ។

Best-Real-Gold-Watches-05

៣. នាឡិកាដៃ Calibre De Cartier

តូលេខនៅលើនាឡិកាដៃនេះ ជាចំណុចទាក់ភ្នែកដ៏ពិសេស។ វារំលេចតួលេខដិត និងច្បាស់ ជាមួយ នឹងការលាយគ្នានៃពណ៌ខ្មៅ ស និងពណ៌មាស យ៉ាងស្រស់ស្អាតសម្រាប់នាឡិកាដៃមួយនេះ។ នាឡិកាដៃ Calibre De Cartier ផលិតឡើងក្នុងទំហំកាន់តែធំ និងធ្វើឡើងពីមាសស៊ីជំពូ ទម្ងន់ 18K។ ការរចនាដ៏ពិសេសបែបបុរសរឹងមាំ ធ្វើឱ្យនាឡិកាដៃនេះសក្តិសមបំផុតជាមួយអាវធំ។ នៅពេលយប់ នាឡិកា Calibre De Cartier នឹងបញ្ចេញពន្លឺចែងចាំងដូចដាវនៅក្នុងដៃ រំលេចជាមួយទ្រនិចនាឡិកាពណ៌ខ្មៅ។

Best-Real-Gold-Watches-02

. នាឡិកាដៃ Audemars Piguet Royal Oak Chronograph

នាឡិកាដៃ Royal Oak Chronograph របស់ក្រុមហ៊ុន Audemars Piguet បង្កប់នូវរចនាបទនៃម៉ាកនាឡិកានេះ ក្នុងអំឡុងទស្សវត្សទី៧០ ប៉ុន្តែវាបានបន្ថែមនូវទំនើបភាពនៃរូបធាតុរបស់វា ជាពិសេសគឺការកំណត់ពេលវេលាកាន់តែច្បាស់ តាមរយៈទ្រនិចវិនាទី និងមីលីវិនាទី។ ផ្ទៃនៃនាឡិកា រចនាក្នុងពណ៌ប្រាក់បែកស ដែលបង្ហាញនូវភាពថ្លៃថ្នូរ។ រូបរាងនៃនាឡិការំលេចចេញពីតួពណ៌លឿង មាស មុខនាឡិកាជ្រុង (Royal Oak) និងពន្លឺរំលេចពីផ្ទៃនាឡិកា ជាលក្ខណៈពិសេសនៃនាឡិកាមួយខ្សែនេះ។ វាពិតជាសក្តិសមសម្រាប់សុភាពបុរស ដែលចូលចិត្តបង្ហាញពីភាពថ្លៃថ្នូរ និងភាពទាក់ ទាញ។

Best-Real-Gold-Watches-09

៥. នាឡិកាដៃ Rolex Oyster Perpetual Day-Date 40

វាត្រូវបានរចនាឡើងពី មាស ឬផ្លាទីន ទម្ងន់ ១៨ ការ៉ាត់ និងជានាឡិកាដំបូងដែលមានបង្ហាញពីឈ្មោះថ្ងៃ និងចំនួនថ្ងៃក្នុងមួយសប្តាហ៍ បង្ហាញពេញមួយតួនៃកញ្ចក់នាឡិកា។ ខ្សែនាឡិកាដ៏ស្រស់ ស្អាត និងការរំលេចឈ្មោះម៉ាក Rolex នៅក្នុងនាឡិកាដៃបែបបូរាណមួយនេះ ធ្វើឱ្យទាក់ទាញចំណាប់អារម្មណ៍អ្នកដែលស្រលាញ់ម៉ាកនាឡិកា Rolex កាន់តែខ្លាំង។ នាឡិកាដៃមួយខ្សែនេះ ក៏បង្ហាញពីការរចនាម៉ូតបែបបញ្ឆិត ទាំងជួរដេក និងជួរឈរ ដើម្បីបង្ហាញពីកម្រិតគុណភាពនៃមាសសុទ្ធ។ អ្វីដែលកាន់តែអស្ចារ្យគឺ ទ្រនិចនាឡិកាធ្វើពីសំរិទ្ធ ដែលជួយរំលេចរូបរាងដ៏ស្រស់ស្អាតនៃនាឡិការមួយនេះ។

Best-Real-Gold-Watches-08

៦. នាឡិកាដៃ Patek Philippe 5711/1R-001

ជាមួយនឹងកម្លាំងមេកានិចវិលជុំដោយស្វ័យប្រវត្តិ ខ្សែនាឡិកាពណ៌មាស (Rose Gold) និងសមត្ថភាពរងសំពាធទឹក ក្នុងជម្រៅ ១២០ម៉ែត្រ បានធ្វើឱ្យនាឡិកាដៃ Patek Philippe 5711/1R-001 កា្លយជានាឡិកាមានលក្ខណៈរួមបញ្ចូលគ្នារវាងបូរាណ និងសម័យ។ វាមានពណ៌ដែលបានពីការលាយបញ្ចូលគ្នានៃពណ៌មាសដែលមានកម្តៅ និងពណ៌ត្នោតចាស់។ វាជាប្រភេទនាឡិកាដែលរចនា បែបសាមញ្ញ តែបង្កប់នូវភាពថ្លៃថ្នូ និងទាន់សម័យ។

Best-Real-Gold-Watches-06

៧. នាឡិកាដៃ Chopard L.U.C 1937 Classic

វាជានាឡិកាដៃដ៏ប្រណិត ដែលមានរួមបញ្ចូលគ្នារវាងមាសក្រហម (Rose Gold) ជាមួយមាសលឿង (Yellow Gold)។ វារំលេចនូវភាពថ្លៃថ្នូរបែបបូរាណ។ វាមានទ្រនិចនាឡិកាធ្វើពីប្រាក់ និងរំលេចជាមួយតួលេខរ៉ូម៉ាំង និងមានរំលេចតួលេខនាទីផងដែរ។ វាជានាឡិកាដៃដ៏ល្អប្រណិត សម្រាប់អ្នកអភិរក្សនិយម។ L.U.C 1937 ជានាឡិកាដៃបែបបូរាណ ប៉ុន្តែវាមិនហួសសម័យនោះទេ។

Best-Real-Gold-Watches-07

៨. នាឡិកាដៃ Omega Speedmaster 57 C0-Axial Chronograph

នាឡិកាដៃមាសសុទ្ធ ក្រហមឆ្អិនឆ្អៅ ដ៏គួរឱ្យទាក់ចិត្ត។ មានពាក្យបីម៉ាត់សម្រាប់បរិយាយពីនាឡិកា ដៃមួយគ្រឿងនេះគឺ ច្បាស់ ប្រណិត និងបែបអភិរក្ស។ តម្លៃរបស់វាពិតជាខ្ពស់ តែសូមជឿចុះ វាពិតជាធ្វើពីមាសសុទ្ធ។ វាជានាឡិកាមួយដ៏ទាក់ទាញបំផុត ក្នុងចំណោមនាឡិកាដៃកំពូលទាំងអស់។ ការបញ្ចូលគ្នារវាងមាស និងប្រាក់ បានផ្តល់នូវភាពចាំងភ្លឺផ្លេកដល់នាឡិកា។ ជាមួយនឹងការរចនា បន្ថែមនូវរង្វង់វិនាទី នៅចំណុចម៉ោង៩ និងម៉ោង១២ និងការកំណត់រង្វិលជុំ៦០នាទីនៅចំណុចម៉ោង ៣ បន្ថែមនូវចំណុចទាក់ទាញសម្រាប់នាឡិកាដៃមួយខ្សែនេះ ដែលជំរុញអ្នកឱ្យពិចារណាទិញមួយគ្រឿង។

ប្រភព: TheTrendSpotter ផ្នែក: បច្ចេកវិទ្យា, នាឡិកា, Accessories, Appliances

អត្ថបទអ្នកចង់អាន

វិធីសាស្រ្តផ្លាស់ប្តូរ Apple ID

ដោយ: ដួងច័ន្ទ 2 PM, Friday, 15 Mar, 2019

អត្តសញ្ញាណ Apple ID របស់អ្នកគឺជាអ្វីដែលភ្ជាប់អ្នកទៅគ្រប់មាតិកាទាំងអស់នៅក្នុងប្រព័ន្ធ Apple Ecosystem សេវាកម្ម Apple Music, App ទាំងអស់របស់អ្នក ការភ...

ឧបករណ៍ដ៏ទំនើប ប្រាប់ពីជាតិម្សៅស្អិត នៅក្នុងអាហារ

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 16 May, 2017

Nima Sensor គឺជាឧបករណ៍ដ៏តូចមួយ ទំហំប៉ុនហោប៉ៅ ដែលអាចដាក់តាមខ្លួនបានយ៉ាងងាយស្រួល។ នេះជាឧបករណ៍ពិនិត្យជាតិម្សៅស្អិត (Gluten) នៅក្នុងអាហារ។ មុខងារដ៏ពិសេ...

LG V40 មានកាមេរ៉ា 5?

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 25 Jul, 2018

ការឈរជើងនៅក្នុងសង្វៀនប្រកួតប្រជែងនៃទីផ្សារផលិតផលទូរសព្ទ Smartphone ជារឿងដ៏ពិបាកមួយ ប៉ុន្តែក្រុមហ៊ុន LG ប្រហែល ជាមានដំណោះស្រាយមួយសម្រាប់ម៉ូដែលទូរសព្...

ហាងទំនើប LG Premium BrandShop បើកសម្ពោធដំណើរការសាកល្បង ដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ដោយ: ទំនើប 12 PM, Sunday, 04 Nov, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធដាក់អោយដំណើរការសាកល្បងនូវ ហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អ...

Tomnerb.Com - YouTube Channel