ចូលចិត្តទំនើប

ធ្វើដូចម្តេចដើម្បីធ្វើឲ្យ Google Home របស់អ្នកមានច្រើនភាសា?

ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018

បច្ចុប្បន្ននេះមានឧបករណ៍អេឡិចត្រូនិចជាច្រើនត្រូវបានគេផលិតឡើង      នឹងបានដាក់ឲ្យប្រើប្រាស់ដោយការបញ្ជាដោយ  ​សម្លេង។ ដើម្បីឲ្យឧបករណ៍ប្រតិបត្តិតាមពាក្យបញ្ជារបស់អ្នក នោះគឺវាត្រូវយល់ពីអ្វីដែលអ្នកកំពុងនិយាយជាមុនសិន ដូច្នេះការផ្គត់ផ្គង់សម្រាប់ភាសាច្រើនតាមដែលអាចធ្វើបានគឺពិតជាសំខាន់ណាស់។ ទាំងនេះជាហេតុផលដែល Google បានធ្វើការបោះជំហានទៅមុខដើម្បីពង្រីកការបង្កើតនូវការផ្គត់ផ្គង់ភាសាឲ្យបានច្រើន។

នៅក្នុងព្រឹត្តិការណ៍ IFA 2018 ក្រុមហ៊ុន Google បានប្រកាសថានឹងផ្គត់ផ្គង់ភាសាថ្មីៗរហូតដល់ 22 ភាសាដែលត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ដូច្នេះចំនួនសរុបនៃភាសាដែល Google នឹងផ្គត់ផ្គង់នោះគឺមានដល់ទៅ​ 30 ភាសា។

តើត្រូវធ្វើដូចម្តេចដើម្បីឲ្យ Google Home មាន​ 2 ភាសា

ការបន្ថែមភាសាទី2 ដាក់បញ្ចូលនៅក្នុង Google Home speaker របស់អ្នក វានឹងនាំឲ្យមានការផ្គត់ផ្គង់ភាសានោះនៅគ្រប់ទីកន្លែងដែលអ្នកអាចទាក់ទងជាមួយ Google Assistant នៅក្នុងទូរស័ព្ទដៃរបស់អ្នកបាន។ សម្រាប់ពេលនេះអ្នកត្រឹមតែអាចជ្រើសរើសការផ្គត់ផ្គង់សម្រាប់ភាសា 2 ប៉ុណ្នោះ ហើយអ្នកធ្វើការផ្គូរផ្គងភាសា 2 នោះ ជាមួយភាសា 6 ទៀតដែលមានស្រាប់ដូចជា ភាសាអង់គ្លេស អាលឺម្លង់ បារាំង អេស្ប៉ាញ អ៊ីតាលី និង ជប៉ុនជាដើម។

ដើម្បីបន្ថែមភាសាទី 2

  • បើកកម្មវិធី Google Assistant App (ដែលដំណើរការជាមួយប្រព័ន្ធ Android, iOS) បន្ទាប់មកចុចប៊ូតុង​ Explore នៅផ្នែកខាងស្តាំខាងលើ។
  • ចុចប៊ូតុង action overflow នៅផ្នែកខាងស្តាំខាងលើ ហើយ ចុច Setting ជ្រើសរើស។
  • ចូលនៅក្នុង Preferences > Assistant language
  • ចុចបន្ថែមភាសា
  • ជ្រើសរើសភាសាដែលមានស្រាប់នៅក្នុង menu
  • ត្រឡប់ចូល Setting វិញ
  • នៅពេលភាសាទី 2 ត្រូវបានបន្ថែម Google Assistant នឹងឆ្លើយតបនឹងភាសាណាដែលអ្នកបាននិយាយមុនគេ ហើយមានន័យថាអ្នកអាចផ្លាស់ប្តូរបានយ៉ាងរលូននូវភាសា អង់គ្លេស ឬ អេស្ប៉ាញ។
  • ប្រសិនបើអ្នកបន្ថែមភាសាខុសដោយចៃដន្យនោះ អ្នកចង់ផ្លាស់ប្តូរ ឬ ដកវាចេញ អ្នកត្រូវត្រឡប់ទៅ menu ដើមវិញ​។ អ្នកអូសវាមកខាងក្រោមរួចអ្នកអាចចុច None ដើម្បីលុបភាសាទី2 ចេញ
  • មិនត្រឹមតែអ្នកអាចប្តូរភាសានៅលើ Google Home របស់អ្នកប៉ុណ្ណោះទេ តែអ្នកក៏អាចផ្លាស់ប្តូរសម្លេងរបស់វាបានផងដែរ។

អត្ថបទអ្នកចង់អាន

វិធីបង្កើន ថាមពលថ្មនៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Monday, 01 May, 2017

ដោយមិនគិតពីប្រភេទ នៃឧបករណ៍ការសន្សំសំចៃថាមពលថ្ម ពិតជាពិបាកនឹងធ្វើណាស់។ Samsung Galaxy S8 មិនមានបញ្ហាជាមួយនឹងថ្ម របស់ទូរសព្ទទេ ប៉ុន្តែបើសិនជាអ្នកត្រូ...

Mazda CX-3 ស៊េរីឆ្នាំ 2018 រំលេចរូបរាងដ៏ទាក់ទាញ

ដោយ: ដួងច័ន្ទ 6 PM, Monday, 05 Feb, 2018

រថយន្ត Mazda កូនកាត់មានទំហំដ៏តូចបំផុត ផលិតឡើងក្នុងគោលបំណងបង្ហាញពីភា ពលេច ធ្លោខុសពីម៉ូដែលរថយន្តដទៃទៀត របស់គូប្រជែងក្នុងទីផ្សា ដោយនាំមកជូននូវរថយន្ត ដ...

Niwa ទូដាំបន្លែ តាមរយៈទូរស័ព្ធដៃ

ដោយ: ដាលីស 11 AM, Saturday, 30 May, 2015

អាហារការហូបចុកដ៏ល្អ តើនរណាមួយមិនចូលចិត្ត? បន្លែ អ័រហ្កានិកគ្មានជាតិគីមី​ ដែលមានដាក់លក់​នៅ​លើទីផ្សារ អាច​ទុកចិត្តបានប៉ុនណា មិនដឹងឡើយ? តែបើយើងដាំខ្លួ...

តោះ! មកដឹងពីរបៀប Screenshot នៅលើកុំព្យូទ័រ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ការ Screenshot នៅលើកុំព្យូរទ័រ គឺជាវិធីដ៏ងាយស្រួលក្នុងការចែករំលែករឿងគ្រប់ប្រភេទដូចជា ការចែករំលែកនូវអ្វីដែលអ្នកចាប់អារម្មណ៍នៅលើប្រព័ន្ធអ៊ីនធឺណិត ឬក៏...

Tomnerb.Com - YouTube Channel