ចូលចិត្តទំនើប

ទូរស័ព្ទ Nokia 3.1 plus មានអ្វីខ្លះពិសេស?

ដោយ: ភារុន 8 AM, Monday, 12 Nov, 2018

ទូរស័ព្ទ Nokia 3.1 គឺជាជម្រើសទូរស័ព្ទដែលមានតម្លៃថោកសមរម្យមួយ នៅពេលវាត្រូវបានចេញផ្សាយដោយក្រុមហ៊ុន HMD Global កាលពីខែកក្កដា ប៉ុន្តែវាក៏ត្រូវបានគេប្រកាសថាត្រូវបានលុបបំបាត់ Key ពិសេសមួយចំនួនដូចជា Fingerprint sensor ជាដើម។ ឥឡូវនេះក្រុមហ៊ុន HMD Global បានត្រលប់មកជាមួយកំណែតម្រង់ថ្មីដែលហៅថា Nokia 3.1 Plus ហើយវាបន្ថែមនូវលក្ខណៈពិសេសនេះមកវិញ និង បន្ថែមលក្ខណៈពិសេសផ្សេងៗទៀតផងដែរ។ ទូរស័ព្ទថ្មីនេះបានលោតឡើងពីអេក្រង់ទំហំ 5.2 អ៊ីញមកដល់ 6 អ៊ីញ ហើយវាបានបន្ថែម Fingerprint sensor ទៅខាងក្រោយ ដោយមិនមានបន្ថែមតម្លៃថ្លៃច្រើនរហូតដល់តម្លៃ 200 ដុល្លារនោះទេ។

ទូរស័ព្ទ Nokia 3.1 ក៏ផ្លាស់ប្តូរទៅប្រព័ន្ធដំណើរការ MediaTek ដែលមានភាពប្រសើរជាងមុន និង ថ្មីជាងមុន, ហើយសម្រាប់ Helio P22 គឺវានៅតែត្រូវបានភ្ជាប់ជាមួយ RAM ទំហំ 2GB ឬ 3GB ដូច្នេះវានៅតែជាទូរស័ព្ទដែលត្រូវចំណាយថវិកាអស់ច្រើនផងដែរ នៅពេលដែលវាត្រូវបានធ្វើការកំណែនូវថាមពល ប៉ុន្តែទាំងនេះគឺក្រុមហ៊ុនចង់ធ្វើឱ្យវាមានភាពប្រសើរឡើងប៉ុណ្ណោះ។ ម្យ៉ាងទៀតក្រុមហ៊ុន HMD Global ក៏បានចេញផ្សាយថាកំលាំងថាមពលថ្មនៃទូរស័ព្ទនេះអាចប្រើបានរយៈពេលពីរថ្ងៃ ដែលថ្មមានកំលាំង 3,500mAh នេះគួរតែមានច្រើនគ្រប់គ្រាន់ក្នុងការដែលអ្នកគួរទិញទូរស័ព្ទនេះប្រើប្រាស់។ ទូរស័ព្ទស៊េរីថ្មីរបស់ Nokia នេះក៏បាននាំចូលនៅក្នុងទីផ្សារមួយចំនួន ហើយក៏ក្លាយជាទូរស័ព្ទកំពុងបន្ថែមទៅក្នុង NFC ផងដែរ។

ការធ្វើឱ្យទាន់សម័យបំផុតរបស់ទូរស័ព្ទនេះគឺការបន្ថែមកាមេរ៉ាទីពីរនៅផ្នែកខាងក្រោយនៃទូរស័ព្ទ ដែលអនុញ្ញាតឱ្យវាផ្តល់ជូននូវបែបផែនបញ្ឈរ។ ជាអកុសលទូរស័ព្ទ Nokia 3.1 Plus ក៏នៅតែមានការខ្វះខាតនោះគឺការផ្គត់ផ្គង់ Wi-Fi 5GHz ដែលមានន័យថាអ្នកនឹងមិនអាចប្រើប្រាស់បណ្តាញ Wi-Fi ថ្មីៗឱ្យបានលឿនជាងមុនឡើយ។
ដូចគ្នាដែរ ទូរស័ព្ទ Nokia 3.1 និង 3.1 plus គឺសុទ្ធតែប្រើរន្ធ Micro USB ដើម្បីសាកថ្ម ហើយសម្រាប់ឃ្លាំងផ្ទុកទិន្នន័យមានទំហំផ្ទុក 16GB ឬ 32GB តែវាក៏អាចបន្ថែមបានដោយកាត microSD ផងដែរ។ ហើយក៏ផ្តល់ជូននូវកាស Jack មួយគូរផងដែរ។ លើសពីនេះវាក៏អាចដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android One ដែលមានន័យថាវាធានាពីសុវត្ថិភាព និង ការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធប្រតិបត្តិការ ដូច្នេះអ្នកអាចធ្វើការ Update Version ពី Oreo ទៅ Pie បានដោយងាយស្រួលផងដែរ។

ទូរស័ព្ទនេះនឹងដាក់លក់នៅប្រទេសឥណ្ឌានៅខែ តុលា នេះហើយ វាក៏ត្រូវបានគេរំពឹងថានឹងពង្រីកទៅលក់នៅទូទាំងពិភពលោកជាបន្តបន្ទាប់ទៀត។ តម្លៃត្រូវបានរាយទៅតាមបញ្ជីដូចជា៖ តម្លៃប្រហែល 184$ សម្រាប់ម៉ូដែលទំហំ 2GB / 16GB និងប្រហែល 207$ សម្រាប់ម៉ូដែលទំហំ 3GB / 32GB ។ ហើយសម្រាប់ទូរស័ព្ទ Nokia 3.1 ធម្មតាត្រូវបានលក់ នាបច្ចុប្បន្ននេះក្នុងតម្លៃ 159$ ដែលអ្នកអាចកុម៉ង់បានតាមរយះគេហទំព័ររបស់ក្រុមហ៊ុន Amazon។ ក្រុមហ៊ុន HMD Global បាន ផលិតទូរស័ព្ទដ៏ល្អបំផុតមួយចំនួនក្រោមស្លាកយីហោ Nokia សម្រាប់ទីផ្សារទូរស័ព្ទដែលមានតម្លៃទាប និង មធ្យម។ ប៉ុន្តែវាក៏នៅមានការប្រកួតប្រជែងជាច្រើននៅលើទីផ្សារផងដែរ។ ហើយនៅក្នុងប្រទេសឥណ្ឌាសម្រាប់ទូរស័ព្ទ Nokia 3.1 Plus ត្រូវបានអ្នកប្រើប្រាស់និយមជ្រើសរើសប្រើ ហើយបានសរសើរថាវាល្អ និង មានសមត្ថភាពពិសេសៗ នៅពេលដែលទូរស័ព្ទនេះបានចាប់ផ្តើមចេញលក់ដំបូង។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កម្មវិធី ក្តារវាយអត្ថបទល្អបំផុត សម្រាប់ iPhone

ដោយ: ដួងច័ន្ទ 1 PM, Sunday, 12 Mar, 2017

អ្នកមិនចាំបាច់កំណត់លំនាំដើម នៃក្តារវាយអត្ថបទនៅលើ iPhone ទេ។ ដើម្បីឱ្យអ្នកកាន់តែរីករាយនឹងការផ្ញើសារ គេហទំព័រទំនើប សូមនាំមកជូននូវជម្រើសកម្មវិធីល្អបំផ...

LG បង្កើតរោងចក្រ នៅអាមេរិក

ដោយ: ស. លីង 4 PM, Saturday, 18 Mar, 2017

នៅខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុន LG បានប្រកាសថា ខ្លួននឹងសាងសង់រោងចក្រ ផលិតម៉ាស៊ីនបោកគក់ នៅក្នុងរដ្ឋ Tennessee ក្រុង Clarksville សហរដ្ឋអាមេរិក។ លោក Dan ...

វត្ថុ 6 យ៉ាងដែលអ្នកមិនគួរទម្លាក់ចូលទៅក្នុងបំពង់ឡាប៊ូលាងសម្អាត

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

នៅថ្ងៃឈប់សម្រាកអ្នកបានចំណាយពេលជាច្រើននៅក្នុងចង្រ្កានបាយ ដើម្បីរៀបចំចម្អិនម្ហូបអាហារឆ្ងាញ់ៗ។ នៅពេលទទួលទានអាហាររួច អ្នកច្បាស់ជាគិតដល់ការលាងសម្អាតចាន ...

សម្ភារៈប្រើប្រាស់ ជួយសន្សំថវិកា

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 26 Dec, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំពីសម្ភារៈប្រើប្រាស់ ដែលជួយអ្នកក្នុងការសន្សំសំចៃថវិកាចំណាយបានយ៉ាងមានប្រសិទ្ធភាព។ ចង់ដឹងថាមានសម្ភារៈអ្វីខ្លះ សូមអានអត្ថ...

Tomnerb.Com - YouTube Channel