ចូលចិត្តទំនើប

ទូរស័ព្ទ LG K7 និង K10 ស៊ីម2 តម្លៃជាង100ដុល្លា មានលក់នៅកម្ពុជាហើយ!

ដោយ: ម៉ូនី 12 AM, Thursday, 28 Apr, 2016

ភ្នំពេញ៖ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2016 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ ទូរស័ព្ទម៉ាក LG ប្រចាំប្រទេសកម្ពុជាបានសហការជាមួយក្រុមហ៊ុន Cellcard ប្រកាលសម្ពោធ និងចេញលក់ជាផ្លូវការនូវ ទូរស័ព្ទស្មាតហ្វូនថ្មីចំនួនពីរម៉ូដែល គឺ LG K7 និង LG K10 បានប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Cellcard តាមបណ្តោយមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ។

k7-k10

ដោយសារតែតំរូវការ ស្មាតហ្វូននៅកម្ពុជានាពេលបច្ជុប្បន្ននេះ កំពុងតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមហ៊ុន G Gear សំរេចនាំមកបន្ថែមនូវទូរស័ព្ទស្មាតហ្វូន LG K7/ K10 នេះ សំរាប់អតិថិជនកម្ពុជា ពីព្រោះថា LG K7/ K10 ជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី 2016 ដែលត្រូវបានក្រុមហ៊ុន LG រចនាឡើងជាពិសេសសំរាប់ផ្តល់ជូននូវបទពិសោធន៍ជាមួយបច្ចេកវិទ្យាថ្មីៗ រួមទាំងអេក្រង់ធំ និងមានតម្លៃសមរម្យ បំផុត។

k7-k10-promotion

LG K10 មានតម្លៃត្រឹមតែ 74០,000រៀល (185$) ដោយបានបំពាក់មកជាមួយបន្ទះឈីប MediaTek MT6582 និងត្រូវបានភ្ជាប់មកជាមួយអង្គគណនាបួនគ្រាប់ប្រភេទ Quad-Core Cortex-A7 ល្បឿន 1.3GHz រួមជាមួយនឹងអង្គក្រាហ្វិច Mali-400MP, ទំហំ RAM 1.5GB ជាមួយនឹងអង្គចងចាំផ្ទុកក្នុងម៉ាស៊ីនស្រាប់ ដែលមានទំហំ 8GB ហើយថែមទាំងអាចដាក់បន្ថែមនូវមេម៉ូរីកាត (Memory Card) ប្រភេទ MicroSD និងមានទំហំថ្ម 2300mAh។ LG K10 មានអេក្រង់ថាច់ស្គ្រីន IPS LCD ទំហំ 5.3អ៊ីង អាចបង្ហាញចេញនូវកម្រិតរូបភាពបានកម្រិត HD និងមានកាមេរ៉ាទំហំ 8 មេហ្គាភិចសែ Autofocus, កាមេរ៉ា Selfie ទំហំ 5 មេហ្គាភិចសែល ដែលអាចថតរូបភាពបានយ៉ាងច្បាស់ ។

LG K7 មានតម្លៃត្រឹមតែ 596,000រៀល (149$) ដោយបានបំពាក់មកជាមួយបន្ទះឈីប MediaTek MT6580M និងត្រូវបានភ្ជាប់មកជាមួយអង្គគណនាបួនគ្រាប់ប្រភេទ Quad-Core Cortex-A7 ល្បឿន 1.3 GHz រួមជាមួយនឹងអង្គក្រាហ្វិច Mali-400MP2, ទំហំ RAM 1GB ,អង្គចងចាំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 8GB ហើយថែមទាំងអាចដាក់បន្ថែមនូវមេម៉ូរីកាត (Memory Card)ប្រភេទ MicroSD បានថែមទៀតផង,ថ្ម 2125 mAh។ អេក្រង់ដែលបានបំពាក់នៅលើ LG K7 មានទំហំ 5អ៊ីង ចំនុចពិសេសមួយទៀតនោះគឺ LG K7 មានកាមេរ៉ាទំហំ 8 មេហ្គាភិចសែល Autofocus, កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល ដែលអាចថតរូបភាពបានយ៉ាងច្បាស់ ។

ក្នុង ឱកាសសម្ពោធស្មាតហ្វូនស៊េរីថ្មី LG K7/ K10 នេះក្រុមហ៊ុន GGear និងក្រុមហ៊ុន Cellcard បានផ្ដល់ជូន ការលក់ក្នុងតម្លៃពិសេស + កាដូពិសេសៗដូចជា ស៊ីមលេខពិសេស + ឥតគិតថ្លៃគម្រោង អស្ចារ្យ $1 = $30 រយៈពេល 3 ខែ + 3GB និងលេង Facebook, WhatsApp, Viber & LINE ដោយឥតគិតថ្លៃ និងឥតកំណត់!​ រួមជាមួយ Free Power Bank, ស្រោមទូរស័ព្ទ, Screen Protector និងមានឱកាសបង្វិលកងសំណាង ដើម្បីមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជន ទាំងអស់ក្នុងរាល់ការជាវទូរសព្ទ LG K7/ K10 ចាប់ពី ថ្ងៃ 27 ដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2016 នេះ តែប៉ុណ្ណោះ ៕

ប្រភព: ជីហ្គៀ ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ, ថេបប្លេត

អត្ថបទអ្នកចង់អាន

ម៉ាកម៉ាស៊ីនបោក ខោអាវទាំង៥ ដែលលក់ដាច់ជាងគេនៅកម្ពុជា

ដោយ: ទំនើប 9 PM, Monday, 29 Jan, 2018

បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានជំរុញឲ្យការរស់នៅ របស់យើងកាន់តែងាយស្រួលថែមមួយកម្រិតទៀត ក្នុងនោះទំនើបកម្មរបស់ម៉ាស៊ីនបោកខោអាវ ក៏ជាចំណែកមួយដ៏សំខាន់ នៃជីវ...

តំហែទាំកាសស្តាប់

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

នៅពេលប្រើប្រាស់កាសស្តាប់ កោសិកាស្បែក ញើស ខ្លាញ់ និងផលិតផលប្រើប្រាស់នៅលើផ្ទៃមុខប៉ះពាល់ជាមួយនឹងកាសស្តាប់ ធ្វើឱ្យវាចាប់យកធូលី និងធាតុកង្វក់នៅគ្រប់ពេលអ...

ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Huawei ត្រូវបានឱ្យឈ្មោះថា «HarmonyOS»

ដោយ: ភារុន 9 AM, Monday, 12 Aug, 2019

ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការអំពី HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការមួយ ដែលត្រូវបានដំណើរការអភិវឌ្ឍ ដើម្បីជំនួសឱ្យការពឹងផ្អែកទៅលើប្រព័ន្ធប្រ...

ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្...

Tomnerb.Com - YouTube Channel