ចូលចិត្តទំនើប

ទូរស័ព្ទ LG K10 ស៊េរី 2017 មានសមត្ថភាពថតសែលហ្វី បានរហូតដល់ទៅ120 ដឺក្រេ

ដោយ: ទំនើប 9 PM, Wednesday, 24 May, 2017

បច្នុប្បន្នបច្ចេកវិទ្យា កាន់តែមានភាពជឿនលឿនពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើអោយមនុស្សទទួលបាននូវអ្វីថ្មីៗ និងប្លែកៗជាច្រើន។ យ៉ាងណាមិញបន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់មួយរយៈ ក្រុមហ៊ុន LG បានបង្ហាញនូវទូរស័ព្ទស្មាតហ្វូន K10 2017 ដែលជាស៊េរីថ្មីមានរាងស្រស់ស្អាតរចនាឡើង ប្រកបដោយភាពទាន់សម័យ និងស៊ីវិល័យ ហើយកាន់តែពិសេសទៀតនោះ គឺជាមួយកាមេរ៉ាមុខដែលអាចថតរូបបាន 120 ដឺក្រេ ខុសពីកាមេរ៉ាទូរស័ព្ទផ្សេង។

ចំពោះកាមេរ៉ាស្មាតហ្វូន K10 2017 នេះមានមុខងារពីរយ៉ាង គឺថតរូបទំហំ 120ដឺក្រេ លក្ខណៈជាក្រុម និងថតលក្ខណៈធម្មតា អាចចាប់យកនូវផ្ទៃខាងក្រោយបានធំស្រឡះ និងស្រស់ស្អាត មុខងារនេះវានឹងបង្ហាញអោយយើងឃើញស្រាប់ នៅលើកញ្ចក់អេក្រង់ដោយយើងគ្រាន់តែចុចលើកាមេរ៉ាមុខវា និងបង្ហាញអោយយើងជ្រើសរើសជាការស្រាច។

ស្មាតហ្វូន K10 2017 មានច្រើនពណ៌សំរាប់អោយលោកអ្នកជ្រើសរើស ជាពិសេសជាមួយតម្លៃសមរម្យខ្ទង់ប្រហាក់ប្រហែលជា 200 ដុល្លាជាង និងមានលក់នៅលើទីផ្សារទូទាំងប្រទេស។

ទំនាក់ទំនងពត៍មានបន្ថែម 023 888 199 & 023 222 699។

K10-LG-2017-Tomnerb-03

K10-LG-2017-Tomnerb-04

K10-LG-2017-Tomnerb-02

អត្ថបទអ្នកចង់អាន

ស្វែងយល់ពី Neo Art Display របស់ LG

ដោយ: ដួងច័ន្ទ 10 AM, Monday, 18 Feb, 2019

ក្រុមហ៊ុន LG Display គឺជាក្រុមហ៊ុនដែលតែងតែនាំមកនូវភាពភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ CES។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុននេះធ្វើដំណើរមកកាន់ទីក្រុង Las Veg...

Gadget ចំនួន 7 ប្រភេទ ធ្វើឱ្យគេហដ្ឋានកាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 06 Jul, 2017

តើអ្នកធ្លាប់បានលឺពាក្យមួយឃ្លាពោលថា នៅពេលអ្នកមានភាពឆ្លាតវៃ អ្នកនឹងមិនដើរថាក្រោយឡើយ។ ថ្ងៃនេះ សូមស្វាគមន៍មកកាន់ជីវិតដ៏ឆ្លាតវៃ ជាជីវិតដែលប្រើប្រាស់បច្ច...

Messenger ជា App ដំបូងរបស់ Facebook ដែលមាន Dark Mode

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 06 Mar, 2019

ជាច្រើនថ្ងៃបន្ទាប់ពីកម្មវិធី Messenger របស់ Facebook បានបញ្ចេញមុខងារ Dark Mode នៅលើ Reddit បណ្តាញទំនាក់ទំនងសង្គមមួយនេះបានធ្វើការ Update ជាផ្លូវការស...

អ្នកអាចនឹងស្លាប់ប្រសិនជា​មានកម្មវិធីទាំងនេះនៅលើទូរស័ព្ទនៅ​…

ដោយ: ម៉ូនី 11 PM, Tuesday, 07 Jun, 2016

វាគឺជារឿងហាមឃាត់មួយសម្រាប់កូរ៉េខាងជើង ដោយមិនអនុញ្ញាតឲ្យមាន​ការដំឡើង និង​ប្រើប្រាស់កម្មវិធីទូរស័ព្ទជាប្រភេទបណ្តាញសង្គមសារបន្ទាន់ឡើយ។ តាមរយៈ Daily NK...

Tomnerb.Com - YouTube Channel