ចូលចិត្តទំនើប

ទូរសព្ទ Nokia P1 (ឬ Nokia 8) នឹងចេញលក់ក្នុងត្រីមាសទី២ ឆ្នាំ២០១៧ នេះហើយ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 09 Mar, 2017

ទូរសព្ទ Nokia បានវិលត្រឡប់មកវិញ ជាមួយម៉ូដែលជាច្រើនដូចជា Nokia 3, Nokia 5 និង Nokia 6។ ប៉ុន្តែទូរសព្ទ Nokia 8 គឺជាទូរសព្ទដែលយើងគ្រប់គ្នា កំពុងទន្ទឹងរងចាំ។ យុទ្ធនាការរបស់ ក្រុមហ៊ុន Nokia នៅក្នុងព្រឹត្តិការណ៍ MWC 2017 បានទទួលជោគជ័យគួរឱ្យកត់សម្គាល់។ ក្រុម ហ៊ុនបានប្រកាសពីការមកដល់នៃទូរសព្ទ Android ដែលមាន Nokia 3, Nokia 5 និង Nokia 6 ដែលត្រូវបានផលិតឡើងជាពិសេស ដើម្បីទាក់ទាញចំណែកទីផ្សា ដ៏ប្រកួតប្រជែងមួយនេះ។ នាពេលដែល Nokia 3, 5និង 6 ត្រូវបានបង្ហាញ និងទទួលបានលទ្ធផលគាប់ប្រសើរ យើងគ្រប់គ្នាកំពុងទន្ទឹងរងចាំផលិតផល ដ៏ធំសម្បើមពីក្រុមហ៊ុន Nokia នោះគឺ Nokia 8 ដែលភាគច្រើន ត្រូវបានគេស្គាល់ថាជា Nokia P1។

កាលបរិច្ឆេទចេញលក់ និងតម្លៃ

យើងអាចប៉ាន់ស្មានថា ទូរសព្ទថ្មីមួយនេះនឹងមានតម្លៃខ្ពស់។ តម្លៃប៉ាន់ស្មាន គឺប្រហាក់ប្រហែលនឹង LG G6 ប៉ុន្តែទំនងជាទាបជាង iPhone 8 និង Galaxy S8 Plus ដែលត្រូវបានប៉ាន់ប្រមាណក្នុងតម្លៃប្រមាណ ១០០០ ដុល្លារក្នុងមួយគ្រឿង។

ក្រុមហ៊ុន Nokia នឹងចេញផ្សព្វផ្សាយ Nokia 8 នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០១៧នេះ ហើយវាអាចមានតម្លៃក្នុងចន្លោះពី ៦០០ ទៅ ៨០០ ដុល្លារ។

Nokia-P1-02

ការរចនា និង រូបរាង

យើងពុំទទួលបានលម្អិតច្រើន ពីទូរសព្ទម៉ូដែលនេះឡើយ ប៉ុន្តែយើងទាំងអស់គ្នាសុទ្ធតែបានឃើញពី Nokia 6 ដែលមានការរចនាភាសា ស្រដៀងនឹង Nokia Window Phone ដែលមានរូបជ្រុង តូច ទាន់សម័យ និងរឹងមាំ។ ដូច្នេះគេរំពឹងថា Nokia P1 នឹងមានរូបរាងស្រដៀងគ្នា ដើម្បីរក្សាកេរ្តិ៍ឈ្មោះ នៃម៉ាកសញ្ញា។ ទូរសព្ទនេះអាចនឹងមានរូបរាងផលិតពី លោហៈ និងមានអេក្រង់ Gorilla Glass 5 ទំហំ ៥.៣អ៊ីញ។ លោក Juho Sarvikas ប្រធានផ្នែកផលិតកម្មរបស់ក្រុមហ៊ុន HMD Global បាន និយាយថា «យើងត្រូវកំណត់ពីបេសកកម្មរបស់ពួកយើង ដើម្បីនាំមកជូននូវទូរសព្ទ Smartphone ដែលផ្តល់បទពិសោធន៍ខ្ពស់បំផុត ជាមួយរូបរាងល្អប្រណិត និងមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់។ ក្នុងការផលិតទូរសព្ទ Nokia ដែលជាម៉ាកសញ្ញានាំមុខផ្នែករចនា និងសម្ភារៈ យើងផ្តោតខ្លាំងលើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងដោះស្រាយបញ្ហាពិតប្រាកដ ហើយយើងជឿជាក់ថាយើងមានសម្ភារៈដ៏ពិសេសមួយ សម្រាប់អតិថិជនរបស់យើង។ Nokia 6 ត្រួសត្រាយផ្លូវសម្រាប់ដំណើរដ៏វែងឆ្ងាយរបស់យើង ហើយផលិតផលជាច្រើនទៀត នឹងត្រូវបង្ហាញក្នុងឆ្នាំ ២០១៧នេះ»។

ជំនាញថតរូបរបស់ Nokia បានត្រឡប់មកវិញជាមួយ Nokia 8

ត្រឡប់ទៅអតីតកាល Nokia គឺជាម៉ូដែលកំពូលសម្រាប់ការថតរូប។ វាបាននាំមកនូវទូរសព្ទ Smartphone កំពូលៗដែលមានសមត្ថភាពខ្លាំងនៅលើទីផ្សា។ គន្លឹនៃភាពជោគជ័យនេះ គឺការសហការជាមួយ Carl Zeiss សម្រាប់សមាសភាព អុបទិក ហើយនេះជាអ្វីដែលនឹងផ្តល់ជូនបន្តនៅ ក្នុង Nokia P1។ ទូរសព្ទថ្មីនេះនឹងមានកាមេរ៉ា 23 Mega Pixel រួមជាមួយសមត្ថភាពអុបទិក Carl Zeiss។

ថ្មទូរសព្ទកាន់បានយូរ

យើងបានដឹងហើយថា Nokia P1 នឹងមានថ្មកម្លាំងខ្លាំង ៣៥០០ mAh ដែលមានសមត្ថភាពផ្តល់ថាមពលខ្លាំង និងកាន់បានយូរ ជាមួយបច្ចេកវិទ្យា Android Nougat។

បច្ចេកវិទ្យា Qualcomm Snapdragon

បច្ចេកវិទ្យាចុងក្រោយបំផុត Qualcomm Snapdragon CPU នឹងត្រូវបានបំពាក់លើ Nokia 8។ យ៉ាងណាមិញ បច្ចេកវិទ្យា Snapdragon 835 ដែលកំពុងលេចធ្លោ ត្រូវបានលេចលឺថាក្រុមហ៊ុន Samsung ទិញបាន ដែលក្នុងករណីនេះ បើ Nokia P1 មិនអាចចេញលក់លើទីផ្សា ក្នុងខែមេសាទេ បច្ចេកវិទ្យាចុងក្រោយនេះអាចនឹងក្លាយជារបស់ Samsung។ ដំណឹងលេចលឺមួយទៀតថា Nokia P1 នឹងមានប៊ូតុង Home នៅលើអេក្រង់ រួមជាមួយមុខងារស្កេនក្រយ៉ៅដៃ សម្រាប់លក្ខខណ្ឌសុវត្ថិភាព និងកម្មវិធីទូទាត់ចំណាយនានា។

ប្រព័ន្ធ Android Nougat Build ចុងក្រោយគេបង្អស់

យើងទាំងអស់គ្នាបានដឹងថា Nokia មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Google ពាក់ព័ន្ធនឹងប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ទូរសព្ទ Nokia។ ដូច្នេះគេអាចស្មានដឹងថា ទូរសព្ទ Nokia 8 នឹងបំពាក់ប្រព័ន្ធ Android Nougat Build។ យើងមិនដឹងច្បាស់ថាតើវានឹងប្រើប្រាស់ Version 7.0 ឬ 7.1.1 ដែលបច្ចុប្បន្នកំពុងត្រៀមតំឡើងទៅដល់ 7.1.2 ដែលអាចនឹងចេញស្របពេលទូរសព្ទដាក់ចេញជាសាធារណៈ។ ទោះជាយ៉ាងណា វាប្រាកដណាស់ថាមានប្រព័ន្ធ Android ចុងក្រោយគេ រួមទាំងមុខងារថ្មីៗជាច្រើនទៀតដូចជា Split-Screen, Multi-Window Multitasking ជាដើម។

មុខងារ Android Nougat ថ្មី

  • កម្មវិធី JIT៖ មានមុខងារកាត់បន្ថយទំហំទិន្នន័យ នៃកម្មវិធីប្រើប្រាស់នានា និងធ្វើឱ្យកម្មវិធីនិងប្រព័ន្ធទាំងនោះ Update បានលឿនជាងមុន។
  • VR mode៖ ប្រព័ន្ធ Nougat ត្រៀមខ្លួនរួចជាស្រេច សម្រាប់នាំអ្នកទៅកាន់ពិភពទូរសព្ទថ្មី ជាមួយ ទូរសព្ទ Daydream និង Daydream-ready ។
  • Vulkan™ API៖ Vulkan API ជាបច្ចេកវិទ្យាសម្រាប់ការលេង Game ជាមួយរូបភាព 3D។
  • Dose៖ មានតួនាទីជួយឱ្យទូរសព្ទ ប្រើប្រាស់ថាមពលតិច នៅពេលអ្នកធ្វើដំណើរ។ មានន័យថាទូរសព្ទរបស់អ្នកនឹងសន្សំថាមពលថ្ម ទោះបីជាវាត្រូវទង្គិចគ្នា ក្នុងហោប៉ៅរបស់អ្នកក៏ដោយ។
  • Data Saver៖ កំណត់ចំនួនទិន្នន័យប្រើប្រាស់ដោយទូរសព្ទ។ នៅពេលអ្នកប្រើប្រាស់មុខងារនេះ កម្មវិធីដែលអ្នកបិទចោល មិនអាចស្រូបយកទិន្នន័យពីទូរសព្ទឡើយ។
  • Split-Screen Mode៖ ពេលនេះអ្នកអាចប្រើប្រាស់កម្មវិធី២ នៅលេអេក្រង់តែមួយបាន ដូចជាការមើលវីដេអូ និងផ្ញើសារក្នុងពេលតែមួយ ជាដើម។
  • Picture-in-picture mode៖ នៅលើទូរទស្សន៍ Android អ្នកអាចបន្តការទស្សនា ស្រប ពេលអ្នកប្រើប្រាស់ការរុករកលើអ៊ីនធឺណេត ឬ ប្តូរការកំណត់នានា។
  • Quick Switch៖ ចុចប៊ូតុង Overview ២ដង ដើម្បីប្តូរកម្មវិធី២ ដែលអ្នកប្រើប្រាស់ញឹកញាប់
  • Bundled notification៖ មើលឃើញពីការជូនដំណឹងថ្មីៗ ពីកម្មវិធីនិមួយៗបានយ៉ាងឆាប់រហ័ស ហើយគ្រាន់តែចុច អ្នកអាចមើលឃើញពីព័ត៌មានទាំងស្រុង
  • Direct Reply៖ អ្នកអាចតបសារបានភ្លាមៗ តាមរយៈផ្ទាំងជូនដំនឹង ដូច្នេះអ្នកមិនចាំបាច់ដំណើរការកម្មវិធីផ្ញើសារនោះទេ
  • Notification Control៖ នៅពេលផ្ទាំងជូនដំណឹងលេចឡើងលើអេក្រង់ អ្នកគ្រាន់តែចុចឱ្យជាប់ ដើម្បីបិទ ឬបើក ការកំណត់នៃកម្មវិធីនោះ។
  • Customisable Quick Setting៖ រៀបចំការកំណត់ Quick Setting របស់អ្នកឡើងវិញ ដូច្នេះអ្នកអាចទទួលអ្វីដែលអ្នកចង់បានលឿនជាងមុន

Nokia-P1-03

អត្ថបទអ្នកចង់អាន

កុំប្រើវត្ថុទាំងនេះសម្អាត ទូរសព្ទដៃរបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 May, 2019

តើអ្នកធ្លាប់ជូតសម្អាតស្នាមប្រឡាក់នៅលើទូរសព្ទរបស់អ្នកជាមួយម្រាមដៃរបស់អ្នកឬទេ? តើវាធ្វើឱ្យស្នាមប្រឡាក់កាន់តែខ្លាំងថែមទៀតមែនទេ? ទង្វើនេះតែងកើតឡើងជារឿយ...

Oppo បញ្ចេញទូរសព្ទកាមេរ៉ាបី ម៉ូដែល R17 Pro

ដោយ: ដួងច័ន្ទ 11 AM, Friday, 14 Dec, 2018

ក្រុមហ៊ុនផលិតទូរសព្ទ Smartphone របស់ប្រទេសចិន Oppo បានប្រកាសថាក្រុមហ៊ុននឹងធ្វើការបញ្ចេញលក់ទូរសព្ទលំដាប់ខ្ពស់ ម៉ូដែល R10 Pro នៅក្នុងប្រទេសឥណ្ឌានៅដើម...

Mercedes-AMG GT 2008 បន្ថែមរូបរាង និង កម្លាំងម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

នៅពេលដែលរថយន្ត Mercedes-AMG GT បង្ហាញវត្តមាននៅក្នុងវេទិកា GT Roadster វាបានបង្ហាញរូបរាងកែច្នៃថ្មី គឺម៉ូដែល GT C។ មិនដល់មួយឆ្នាំទេ រូបរាងរថយន្តថ្មីម...

តោះ! មកតាមដានតម្លៃហាងឆេងទូរស័ព្ទដៃក្រោយថ្ងៃចូលឆ្នាំខ្មែរ

ដោយ: ម៉ូនី 12 AM, Monday, 18 Apr, 2016

នៅក្នុងឳកាសបុណ្យចូលឆ្នាំខ្មែកន្លងផុតយ៉ាងរហ័ស ស្របពេលនេះដែរលោកអ្នកពិតជាចង់ដឹងនូវតម្លៃហាងឆេងទូរស័ព្ទដៃ ក្រោយថ្ងៃចូលឆ្នាំខ្មែរមានការប្រែប្រួល​យ៉ាងណា​ម...

Tomnerb.Com - YouTube Channel